សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 19, 2012

មីយ៉ាន់ម៉ា ប្រារព្ធពិធី រំលឹកគុណ វីរជនរបស់ ជាតិលើកដំបូង

www.dap-news.com

យ៉ាំងហ្គូន៖ ប្រទេសមីយ៉ាន់ម៉ា បានប្រារព្ធពិធី រំលឹកគុណវីរជន របស់ជាតិ នៅទីក្រុង យ៉ាំងហ្គន នៅថ្ងៃ ព្រហស្បតិ៍ ដែលមានវត្តមាន របស់មេដឹកនាំសំខាន់ៗ ចូលរួម ដែលវត្តមាននៃអ្នកដឹកនាំនេះ គេកម្របានឃើញ ណាស់ជាងពីទសវត្សរ៍មកនេះ ហើយពិធីនេះ គេធើ្វឡើងដើម្បីរំលឹក ដល់វីរៈនារីគឺលោកស្រី អ៊ុងសាន ស៊ូជី និងវីរបុរស ៨នាក់ផ្សេងទៀត ដែលបានលះបង់សេចក្តី សុខផ្ទាល់របស់ពួកគេ ដើម្បីទាមទារឯករាជ្យ កាលពីចុង ទសវត្សរ៍ទី៤០មកនោះ។
តាមទីភ្នាក់ងារព័ត៌មានចិន ស៊ិហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែកក្កដា ឆ្នាំ២០១២នេះ ថា លើកនេះជា ខួបទី៦៥ ហើយ ដែលគេបានធ្វើឡើងនៅទីចេតិយ ក្នុងបរិវេណវត្ត ស្វីដាហ្គន នឹងមានការចូលរួម ពីអនុប្រធានា ធិបតីលោក សាយ មុក ខាម ដែលលោកបានដាក់ប្រាក់ ផ្ទាល់ខ្លួន មុនពេលគេបញ្ចុះតាមរបៀបពិធី និងប្រពៃណីរបស់គេផងដែរ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយ ដែលមានការចូលរួមពីអនុប្រធានាធិបតី និង មានការអម ដំណើរដោយ រដ្ឋមន្រ្តីក្នុងជួររដ្ឋាភិបាលជាច្រើនរូប ក្នុងវត្តមាននៃព្រឹត្តិការណ៍ កម្រិតថ្នាក់រដ្ឋ រយៈពេល ជាងមួយឆ្នាំ ក្រោយប្រទេសមីយ៉ាន់ម៉ា បានបង្កើតរដ្ឋាភិបាលស៊ីវិល ដោយដឹកនាំដោយប្រធានាធិបតីលោក ធេន សេន៕

No comments:

Post a Comment

yes