សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 19, 2012

ថាក់ស៊ីន៖ រង់ចាំការផ្សះផ្សា​ ជាតិរួចរាល់ ទើបត្រឡប់ ចូលស្រុក

www.dap-news.com

ចាកាតា៖ អតីតនាយករដ្ឋមន្រ្តីថៃ ប្រាប់សារព័ត៌មានឥណ្ឌូនេស៊ី ថា រង់ចាំការផ្សះផ្សាជាតិ រូចរាល់សិនទើប ត្រឡប់ចូលស្រុកកំណើត នឹងទទូចឲ្យគ្រប់ភាគី ងាកមកធ្វើការចរចាគ្នាប្រសើរជាង។
យោងតាមគេហទំព័រ Channel News Asia បានឲ្យដឹងថា អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានផ្តល់បទសម្ភាសន៍ ដល់សារព័ត៌មានឥណ្ឌូនេស៊ី នៅក្នុងឱកាសរូបលោក បានចូលរូមកិច្ច ពិភាក្សាក្រោម ប្រធាបទ សនិ្តភាព និង ការផ្សះផ្សា ក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅប្រទេសឥណ្ឌូនេស៊ី។
លោក ថាក់ស៊ីន បានប្រាប់ឲ្យដឹងថា រូបលោកនឹងត្រឡប់មកប្រទេសកំណើតវិញយ៉ាងពិតប្រាដក ប៉ុន្តែត្រូវរង់ចាំ ការផ្សះផ្សាជាតិរូចរាល់សិន ហើយនៅខណៈនេះរូបលោកបានធ្វើដំណើរគ្រប់ប្រទេសនៅលើពិភពលោក លើកលែងតែប្រទេសកំណើតរបស់ខ្លួន ដូច្នោះហើយ លោក ថាក់ស៊ីន សំណូមពរឲ្យគ្រប់ មជ្ឈដ្ឋានងាកមក រកការចរចាដោយសន្តិភាព ដើម្បីប្រទេសថៃ មានភាពស្ងប់សុខដូចដើម ។

លោក ថាក់ស៊ីន បានថ្លែងថា ‌ខ្ញុំទៅបានគ្រប់ទីកន្លែងក្នុងពិភពលោកនេះ លើកលែងតែប្រទេសកំណើតខ្លួនឯង ហើយគ្រប់ប្រទេសលើពិភពលោក គេស្វាគមន៍ខ្ញុំ តែហេតុអ្វីខ្ញុំមិនអាចត្រឡប់ស្រុកកំណើតបាន? ខ្ញុំមានអារម្មណ៍មិនសូវល្អឡើយ ដោយសារតែមានភាពមិនប្រក្រតីនៅក្នុងស្រុករបស់ខ្ញុំ ដែលកើតចេញ ពីនយោបាយផ្ទៃក្នុង ប្រទេសបែងចែកជាពីរផ្នែក ទើបធ្វើឲ្យស្ថានការណ៍កាន់តែអាក្រក់ឡើង។ វាដល់ពេលវេលា ហើយដែលត្រូវងាកមករកការចរចាគ្នា មិនថាអាវក្រហម ឬ អាវលឿង ហើយខ្ញុំសង្ឃឹមថា ការឯកភាពជាតិ នឹង កើតឡើង ដើម្បីទាមទារមកវិញនូវសាមគ្គីភាពត្រឡប់មកវិញ ហើយខ្ញុំនឹងអភ័យទោសដល់គ្រប់គ្នា ដែល ធ្លាប់ ធ្វើបាបខ្ញុំ គ្រប់បែបយ៉ាង ដោយខ្ញុំមិនខឹងនឹងចង់គំនំឡើយ ព្រោះខ្ញុំសុំត្រឹមរស់នៅក្នុងសង្គមថៃ និង ចង់មាន ជីវិតរស់នៅមានសេចក្តីប៉ុណ្ណោះ៕

No comments:

Post a Comment

yes