សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 27, 2012

លោក ម៉ម សូណង់ដូ អំពាវ​នាវ​រក​អន្តរគមន៍​ពី​អន្តរ​ជាតិ​ ដើម្បី​រួច​ផុត​ពីការ​ចោទ​ប្រកាន់​


នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជាប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែល​​​កំ​​​​​​ពុ​​ង​​​​ជាប់​​​​​​​ពន្ធនាគារ​ព្រៃសបា​នអំពាវនាវ​​រកអន្តរគមន៍​ពី​អន្តរជាតិ ​ជួយ​រក​យុត្តិធម៌​ឲ្យ​​លោក​រួច​ផុ​​​តពី​​ការ​​​​​​​​​​ចោទ​​ប្រកាន់​​។
ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ ដែល​បាន​ចូល​សួរ​សុខទុក្ខ លោក ម៉ម សូ​​​​ណង់​ដូ នៅ​ពន្ធនាគារ​ព្រៃស ​នារ​សៀល​ថ្ងៃសុក្រ​ទី២៧ ​ខែ​កក្កដា​នេះ​ បាន​ឲ្យ​ដឹងថា ​លោក ម៉ម សូ​​​​ណង់​​​​​ដូ នៅ​​តែ​​អះ​អា​​ង​ថា ​លោ​​ក​មិនមាន​​​កំហុស​​​ដូច​ការចោទ​ប្រកាន់​របស់​​​រដ្ឋា​ភិបាលទេ​។ លោក អ៊ូ វីរៈ បន្តថា ​អ្វីដែល​​ លោក ​ម៉ម សូណង់ដូ ធ្វើបទ​សម្ភាសន៍​ក្នុង​ក​​ម្មវិធី​វិទ្យុ​​​របស់​​​លោក​​​កន្ល​​ង​​​​​មក ​​គ្រាន់​​​តែបំពេញ​​តួនាទី​​ជាអ្នក​​ព័ត៌មាន​​ឯក​រាជ្យ​ម្នាក់​ប៉ុណ្ណោះ ហើយ ​លោក ម៉ម សូណង់ដូ ​​សុំ​​ឲ្យ​​​អ​ន្ត​​រ​​​ជាតិ​​​ជួយ​​​អន្តរាគមន៍ ​រកយុត្តិ​​​ធម៌​​​ករណី​​នេះ។​
យ៉ាង​នេះក្តី ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ និង​ជាអ្នក​នាំពាក្យ​រដ្ឋា​ភិបាល លោក ខៀវ កាញារិទ្ធិ ឆ្លើយ​​​តប​​ជា​​​​​មួយ​​​ VOD តាម​រយៈសារអេឡិត​ត្រូនិច ហ្វេសបុក នៅពេល​ថ្មីៗ​នេះថា​ ការ​​​ចាប់​​ខ្លួន​​ លោក ម៉ម​​ សូណង់ដូ មិន​ជាប់ពាក់​ព័ន្ធ​នឹង​វិជ្ជាជីវៈ​អ្នកសារ​ព័ត៌មាន​ទេ។

ក៏ប៉ុន្តែ ក្រោយសាលាដំបូងរាជធានីភ្នំពេញបញ្ជូន លោក ម៉ម​​ សូណង់ដូ ទៅ​​ឃុំខ្លួន នៅ​​ពន្ធ​​នាគារ​ព្រៃស​ អង្គកា​​​រសង្គម​ស៊ីវិល​ចំនួន ​១០​យ៉ាង​​​​តិច មា​ន​អង្គ​ការ​​លីកាដូ មជ្ឈ​មណ្ឌល​​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍​ អង្គ​ការ​សិទ្ធិ​លំនៅ​ឋាន មជ្ឈ​​​មណ្ឌល​កម្ពុជា​ ដើម្បី​ប្រព័ន្ធ​​ផ្សព្វ​​​ផ្សាយ​​ឯក​រាជ្យ​ និង​​អង្គ​ការ​មួយ​ចំនួន​ទៀត​​បាន​ចេញ​សេចក្តី​ថ្លែង​​​​​​​​​ការណ៍​រួម​គ្នា​ បង្ហាញ​ថា​ ការ​ចាប់​ខ្លួន​លោក​ ម៉ម​ សូ​ណង់​ដូ ​គឺ​ទាក់​ទង​នឹង​សេរី​ភាព​សារ​ព័ត៌​មាន​។
សេចក្តី​ថ្លែង​ការណ៍​នោះ ​​អះ​អាង​ថា​ កាល​ពី​ថ្ងៃទី​២៥​ ខែ​មិថុនា ​ឆ្នាំ​២០១២​ វិទ្យុ​សំបុក​ឃ្មុំ ​ដែល​លោក​ ម៉ម ​សូណង់ដូ ​ដើរ​តួជា​អ្នក​សារ​ព័ត៌​មាន ​បាន​ផ្សាយ​អំពី​ ការ​ទទួល​ពាក្យ​បណ្តឹង​ថ្ងៃ​ទី​២២ ​ខែ​មិ​​​ថុ​​នា​​​របស់​តុលា​ការ​ឧក្រិដ្ឋ​​កម្ម​អន្តរ​ជាតិ​ ​ICC​ ប្រឆាំង​នឹង​រាជ​រដ្ឋា​ភិបាល​​កម្ពុជា​ ពី​បទ​ឧក្រឹដ្ឋ​កម្ម​ប្រ​​ឆាំង​​​​​នឹង​មនុស្ស​ជាតិ​។ ​ការ​ផ្សាយ​នោះ​ បូករួម​ទាំង​ការ​សាក​សួរ​របស់​លោក ​ម៉ម សូណង់ ទៅ​លោក ​សួន សេរី​រដ្ឋា ដែលជាដើម​បណ្ដឹង​​ និងជាអ្នកដែល​រិះ​គន់​រដ្ឋា​ភិបាល៕

No comments:

Post a Comment

yes