សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 27, 2012

អាជ្ញធរ​​ឃុំ រា​រំាង​​វេទិកា​សាធារណៈ របស់​អង្គ​ការ​សិទ្ធិ​មនុស្ស​នៅ​ខេត្ត​រតនៈ​គីរី​


អាជ្ញា​ធរ​មូល​ដ្ឋាន​ មិនឲ្យក្រុមអង្គការ​សង្គម​ស៊ីវិល​​ រៀប​ចំ​វេទិកា​សាធារណៈ​ នៅ​ភូមិ​ប៉ា​តាង​ ឃុំ​ប៉ា​តាង​ ស្រុក​លំផាត់​ ខេត្ត​រតនៈ​គិរី​ នា​​ព្រឹក​ថ្ងៃ​២៧​​ ខែ​កក្កដា​​នេះ ដោយ​ចោទថា អត់សុំការអនុញ្ញាតជាមុន​​។
អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក​ ឈឹម​ សាវុធ​ មាន​ប្រ​សាសន៍​ថា​ ​ មេឃុំ​ប៉ាតាង លោក កិត​ ចេម និង​សមត្ថ​កិច្ច​ចំនួន​ ៥នាក់​ ដែល​មាន​ម្នាក់ ​មានកំា​ភ្លើង​ ១​ដើម​ផង​ដែរ​ បាន​ហាម​ឃាត់​មិន​ឲ្យ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​សមាគម​អាដហុកធ្វើវេទិ​កា​ ដើម្បីឲ្យពលរដ្ឋស្វែងយល់ពី​ច្បាប់ និងសិទ្ធិមនុស្សនោះ​ទេ បើទោះជាលោក​បាន​ជូន​ដំណឹង​ទៅ​មេឃុំ​រួចហើយក៏ដោយ។ លោក​បន្ត​ថា​ មេ​ឃុំ​ និង​មេប៉ុស្តិ៍ បា​ន​គម្រាម​ថា បើ​​នៅ​តែ​ធ្វើ​វេទិកានោះទៀត អាជ្ញាធរ ​មិន​ធា​នា​សុវត្ថិ​ភាព​នោះ​ទេ។
អ្នក​សម្រប​សម្រួល​សមាគម​អាដ​ហុកប្រ​ចំាខេត្ត​រតនៈគិរី​​ លោក ប៉ែន​ ប៊ុណ្ណារ៍ មាន​ប្រ​សាសន៍​ថា​ ការ​ហាម​ឃាត់​ពីអាជ្ញា​ធរ​មូល​ដ្ឋាន​នេះ ​គឺ​ជាការ​រិត​ត្បិត​សិទ្ធិ​សេរីភាព​បញ្ចេញ​​មតិ​របស់​ប្រ​ជា​​ពល​រដ្ឋ​។

មេឃុំ​ប៉ា​តាង លោក កិត​ ចេម និង​មេប៉ុស្តិ៍នគរបាលលោក ប្លាង នា មិនអាច​សុំ​ការ​បំភ្លឺ​បានទេ។
អភិបាល​​ខេត្ត​រត​នៈគិរី​ លោក ​ប៉ាវ​ ហម​ផាន មាន​​ប្រសាសន៍​ ដំបូង​​​អាជ្ញា​ធរ​​មូល​ដ្ឋា​ន​ជា​អ្នក​​ហាម​ឃាត់​​ដោយ​សារ​​តែ​​អង្គការ​សង្គម​ស៊ី​វិល​មិន​បានជូន​ដំណឹងជាមុន។
យ៉ាងនេះក្តីមន្រ្តីសិទ្ធិមនុស្សអះអាងថា ពួកគេបានជូនដំណឹងផងដែរ តែអាជ្ញាធរ​តម្រូវឲ្យសុំ​ច្បាប់ ដែលនេះផ្ទុយពីគោលការណ៏​របស់​ក្រសួង​មហាផ្ទៃ ដែលបញ្ជាក់ថា ការ​រៀប​វេទិកាសាធារណៈ ពុំចាំបាច់សុំ​ច្បាប់នោះទេ គឺគ្រាន់តែ​ជូនដំណឹងទៅ​អាជ្ញាធរមូល​ដ្ឋានបានហើយនោះ៕ 

No comments:

Post a Comment

yes