សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

កម្ពុជា​-​វៀតណាម ពិភាក្សា​ការសាងសង់​ទំនប់​សាយ​បូរី នៅ​ប្រទេស​ឡាវ​

Give our kids a better deal
លោក​លឹម​គានហោ ស្វាយ​គម​ន៍​លោក​NGUYEN MING QUANG

ភ្នំពេញ: បញ្ហា​សាងសង់​ទំនប់​វា​រី​អគ្គីសនី​សាយ​បូរី​នៅ​ប្រទេស​ឡាវ​ដ៏​ចម្រូងចម្រាស់ ត្រូវបាន​លើក​មក​ពិភាក្សា នៅក្នុង​ជំនួប​រវាងរ​ដ្ឋ​មន្ដ្រី​ក្រសួង​ធនធានធម្មជាតិ បរិស្ថាន វៀតណាម និង​រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក និង​ឧតុនិយម កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០១២​។ 

​លោក NGUYEN MING QUANG រដ្ឋមន្ដ្រីក្រសួង​ធនធានធម្មជាតិ និង​បរិស្ថាន និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ វៀតណាម ដែល​បាន​បំពេញ​ទស្សនកិច្ច ជា​ផ្លូវការ នៅ​ប្រទេស​កម្ពុជា បាន​ជួបពិភាក្សា​ជាមួយ​លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា និង​ជា​ប្រធាន​គណៈកម្មការ​ទន្លេមេគង្គ នៅ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

​នៅក្នុង​ជំនួប​ផ្លូវការ​នោះ ភាគី​ទាំងពីរ បានធ្វើការ​ពិភាក្សា​ដោយ​ផ្ដោត​សំខាន់​ទៅលើ​ការ​សាសង់​ទំនប់​វា​រី​អគ្គីសនី​សាយ​បូរី នៅក្នុង​ប្រទេស​ឡាវ ការអភិវឌ្ឍន៍​តំបន់​ដី​សណ្ដរ​ទន្លេមេគង្គ​ក្រោម​។​


​រដ្ឋមន្ត្រី​ទាំងពីរ ក៏បាន​ពិ​ភា​ក្ស​លើ​គម្រោង​ដឹកនាំ​ប្រតិភូ​ជា​ក្រុម ទៅ​ពិនិត្យមើល​ទន្លេដានីល នៅសហភាពអឺរ៉ុប ដែលហូរកាត់ច្រើនប្រទេស ហើយមានការគ្រប់គ្រងរួម ដូចទន្លេមេគង្គផងដែរ។

​ជាការ​កត់សម្គាល់ កម្ពុជា និង​វៀតណាម បាន​ជំទាស់​យ៉ាងខ្លាំង​ក្លា​លើ​គម្រោង​សាង​សង់​ទំនប់​វា​រី​អគ្គិសនី សា​យ៉ា​ប៊ូ​រី ដែល​ឆ្លងកាត់​ទន្លេមេគង្គ​ក្រោម ក្នុងប្រទេស​ឡាវ​។​

​កាលពី​ថ្ងៃ​សុក្រ ទី​២៩​មិថុនា ឆ្នាំ​២០១២ ព្រះសង្ឃ និង​ប្រជាជន​កម្ពុជា បានធ្វើ​ធម្ម​យាត្រា ដើរ​តាមផ្លូវ ហែ​ក្បួន​ប្រឆាំងនឹង​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី សា​យ៉ា​ប៊ូ​រី របស់​ប្រទេស​ឡាវ​។​

​កាលពី​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១១ កិច្ចប្រជុំ​គណៈកម្មការ​ទន្លេមេគង្គ នៅ​ខេត្តសៀមរាប ដែលមាន​ការចូលរួម​ពី​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​ធនធានទឹក របស់​ប្រទេស​កម្ពុជា ថៃ ឡាវ និង​វៀតណាម  បានសម្រេច​ផ្អាក​គម្រោង​សាងសង់​ទំនប់​សា​យ៉ា​បូរី នៅ​ប្រទេស​ឡាវ​។ គណៈកម្មការ​ទន្លេមេគង្គ ក៏បាន​តម្រូវ​មានការ​សិក្សា​បន្ថែមទៀត ទៅលើ​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដ៏​ចម្រូងចម្រាស់ នៅក្នុង​ប្រទេស​ឡាវ​។​
​ប៉ុន្តែ​ពេលនេះ ឡាវ​បាន​សម្រេចចិត្ត​បន្ត​គម្រោង​ស្ថាបនា​ទំនប់​វា​រី​អគ្គិសនី សា​យ៉ា​បូរី ដែលមាន​កម្លាំង ១.២៨៥ មេ​ហ្គា​វ៉ា​ត់ សម្រាប់​ផ្គត់ផ្គង់​អគ្គិសនី​ទៅកាន់​ប្រទេស​ថៃ ដោយ​ត្រូវ​ចំណាយ​ថវិកា ៣.៥០០ លាន​ដុល្លារ​៕

No comments:

Post a Comment

yes