សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 25, 2012

ស្មៀន​ឃុំ​រស្មី​សាមគ្គី​ជាប់​ចោទ​បន្លំ​ត្រា​និង​ហត្ថលេខា​មេឃុំ


កំពង់ស្ពឺៈ ស្មៀន​ឃុំ​នៅ​ឃុំ​រស្មីសាមគ្គី ស្រុកឱ​រ៉ាល់ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​សេច​ក្ដី​ទុក​ចិត្ត​ពាក់​ព័ន្ធ​នឹង​ការ​ ក្លែង​បន្លំ​ហត្ថលេខា និង​លួច​ត្រា​មេឃុំ​បោះ​លើ​ឯក​សារ​មិន​ប្រក្រតី មួយ​ចំនួន។
លោក សម សាមួន ស្នង​ការ​រង​នគរ​បាល​ខេត្ត​ប្រាប់​ថា លោក កង សារឹម ស្មៀន​ឃុំ​រស្មី​សាមគ្គី ត្រូវ​ចោទ​ប្រកាន់​ពីបទ​រំលោភ​សេច​ក្ដីទុក​ចិត្ត​។ គាត់​ត្រូវ​បាន​អតីត​មេឃុំ​រស្មី​សាមគ្គី លោក អ៊ូន អ៊ុត ប្តឹង​ពី​ការ​លួច​បន្លំ​ហត្ថលេខា​និង​ត្រា​មេឃុំ​បោះលើ​ឯក​សារ​មួយ​ចំនួន មិន​ត្រឹម​ត្រូវ ដូច​ជា​ការ​ចេញ​ប័ណ្ណ​កម្ម​សិទ្ធិ​ដីធ្លី និង​សំបុត្រ​អាពាហ៍​ពិពាហ៍ និង​ចេញ​សៀវភៅ​គ្រួសារ ឲ្យ​អ្នក​ភូមិ ជាដើម។
លោក​ថា លោក សារឹម មិន​ទាន់​ត្រូវឃាត់​ខ្លួន​នៅឡើយ​ទេ។ តែ​ត្រូវ​នគរ​បាល​កោះ​ហៅ​មក​សាក​សួរ​ជុំវិញ​ពាក្យ​បណ្ដឹងនៅ​ស្នង​ការ ខេត្ត​កំពង់​ស្ពឺ។
លោកថា ពេល​សួរ​នោះ គាត់​បាន​សារភាព​ពី​កំហុស​។ «​គាត់​សារភាព​ថា គាត់​ពិត​ជា​បាន​លួច​បន្លំ​ហត្ថលេខា​និង​ត្រា​មេ​ឃុំ​ដើម្បី​បោះ​លើ​ឯកសារ មួយ​ចំនួន ដូច​ជា​ឯកសារ​ទិញ​ដូរ​ដីធ្លី សំបុត្រ​អាពាហ៍​ពិពាហ៍ និង​ឯក​សារ​ខ្លះ​ទៀត​តាំងពី ២០០២ មក​ម្ល៉េះ»។
លោក​បញ្ជាក់​ថា ក្រោយ​ការ​សាក​សួរ​ម្សិល​មិញ លោក កង សារឹម មិន​ត្រូវ​នគរ​បាល​ឃាត់​ខ្លួន​ទេ និង​បាន​អនុញ្ញាត​ឲ្យ​វិល​ទៅ​ផ្ទះ​វិញ​ តែ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​របស់​នគរ​បាល។

លោក​បាន​ថ្លែងថា៖«យើង​នឹង​រៀប​ចំ​សំណុំ​រឿង ហើយ​បញ្ជូន​ទៅ​ឲ្យ​តុលាការ​ខេត្ត​នៅ​សប្ដាហ៍​នេះ​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី»។
មន្ត្រី​នគរ​បាល​ម្នាក់​បម្រើ​ការ​នៅ​ប៉ុស្តិ៍​នគរ​បាលឃុំ​ប្រាប់​ថា អតីត​មេឃុំ​បាន​ដឹង​រឿង​នេះ​ពេល​ពី​ចូល​និវត្តន៍​នាំ​ដើម​ឆ្នាំ​នេះ ហើយ​ថា លោក កង សារឹម ឥឡូវ​នេះ​នៅ​បម្រើ​ការ​ជា​ស្មៀន​ឃុំ​រស្មី​សាមគ្គី នៅឡើយ​ទេ។
លោក កង សារឹម ​និង​មេធាវី​ការពារ​រូប​គាត់​មិនអាច​ទាក់​ទង​សុំ​ការ​អធិប្បាយ​បាន​ទេ កាល​ពី​ម្សិលមិញ៕ 

No comments:

Post a Comment

yes