សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 3, 2012

អ្នក​ការពារ​សិទ្ធិ​មនុស្ស​៖ ​ករណី​បាញ់​កម្ម​ករ​នៅ​ក្រុង​បាវិត ​តុលា​ការ​មិន​បាន​ចាត់​ការ​តាម​ផ្លូវ​ច្បាប់


ក្រុម​​​​អ្នក​​ការ​ពារ​​សិទ្ធិ​​មនុស្ស ​​អះ​អាង​ថា ​​តុលាកា​​រ​​​មិន​​ចាត់​​​ការ​​​ករណី​​បាញ់​​កម្មករ​​នៅ​ខេត្ត​ស្វាយ​​​រៀង​ ពាក់​​​ព័ន្ធ​អតីត​​អ​ភិបាល​ក្រុង​​​បាវិត​​ ទៅ​តាម​​នីតិ​វិធី​ច្បាប់​​ទេ ​​​ដោយ​សារ​​រង​ឥទ្ធិ​​ពល​​ពី​​​អ្នក​មាន​អំណាច​​ទៅ​លើ​តុលាការ​​ ដែល​​អាច​​ធ្វើ​​ឲ្យ​ជន​​រង​​​គ្រោះ​​មិន​​បាន​​ទទួល​​យុត្តិ​ធម៌​​។​
កា​​រលើ​ក​ឡើ​ង​​​របស់​​អ្នក​​កា​រពា​រ​​​សិទ្ធិ​​​មនុស្ស​​ ​បន្ទាប់​​​ពី​​ហេតុ​​ការណ៍​​​បាញ់​​រះ​លើ​​កម្មករ​ កន្លង​​ទៅ​​​ជាង​​​៦​ខែ​​ហើយ​ ​​តែ​​ជ​​ន​​​សង្ស័យ​​​នៅ​​មាន​​​សេរី​​ភាព​​ដូច​​​ជន​ដទៃ​​ទៀត​ ​ខណៈ​​សង្គម​​ស៊ីវិល​លើក​​ឡើង​​ថា​ ​មាន​ភស្តុ​តាង​​និ​ង​​សាក្សី​​​គ្រប់​​​គ្រាន់​​​ដែល​​​បញ្ជាក់​​​ថា លោក ​ឈូក​ បណ្ឌិត​ ​អតីត​​អភិ​បាល​​ក្រុង​​បាវិត​​បាន​​បាញ់​​កម្មករ​​បី​នាក់​ ឲ្យ​រង​​បួស​​ដោយ​​ចេត​នា​​​។​​
មន្ត្រី​សម្រប​​សម្រួល​​អង្គ​ការ​​ការ​ពារ​​សិទ្ធិ​​មនុស្ស​​លី​កាដូ​ ប្រចាំ​ខេត្ត​ស្វាយ​រៀង ​លោក​ នុត ​បូពិណ្ណា​រ័ត្ន​ ​មាន​​ប្រសាសន៍​​ថា​ ការ​ពន្យារ​ពេល ​ឬ ​ចាត់​ការ​​យឺត​នេះ ​ធ្វើ​​ឲ្យ​ជន​​រង​​គ្រោះ​ និង​​​សាក្សី​ភ័យ​​ខ្លាច​ ៖”ដំណើរ​ការ​ក្ដីគាត់​ធ្វើ​ឲ្យ​សាក្សី​រឹត​តែ​ភ័យ​​ខ្លាច​ទៅ​ទៀត​។ ភ័យ​ខ្លាច​ទុក​ឱ​កាស​ឲ្យ​​ភាគី​ម្ខាង​ទៀត​ គេ​ធ្វើ​ការ​ចរចា​ យូរ​ទៅ សាក្សី​ហ្នឹង​ខ្លាច​​ឯង​ម៉ង​ លែង​មាន​​ហ៊ាន​​រក​សាក្សី​ណា​ទៀត​ក៏​លែង​បាន​ដែរ​”​។ ​
កាល​​ពី​​ថ្ងៃ​​ទី​​២០​​​ ខែ​​​ឧសភា​ ​​តុលា​​ការ​​​ខេ​ត្ត​​ស្វាយ​​រៀង​​​ កោះ​​ហៅ​​សាក្សី​​​ពីរ​​​រូប​​​ឲ្យ​​​​បំភ្លឺ​​​​ក្នុង​​ករណី​​នេះ​ ​តែ​សាក្សី​​មិន​​ចូល​​តាម​​ដីកា​​។ បើ​តាម​​នីតិ​វិធី​ ដែល​មាន​ចែង​​​ក្នុង​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ ​បើ​​សាក្សី​មិន​​ចូល​​តាម​​ដីកា​ យ៉ាង​យូរ​​មួយ​​ខែ​តុលា​ការ​ត្រូវ​​ចេញ​​ដីកា​​ថ្មី​ទៀត​។​ បើ​តាម​ឲ្យ​ដឹង​ពី​សង្គម​ស៊ីវិល​ដែល​​តាម​​ដាន​​ករណី​នេះ​ថា រយៈ​​ពេល​​ជាង​​១​ខែ​​ហើយ​ ​តុលា​ការ​​មិន​ទាន់​​ចេ​ញដី​កា​​ជា​ថ្មី​ទេ​។​​

ប្រធាន​​សភាព​​ការងារ​​កម្ពុជា​​ លោក​ អាត់​​ ធន់​ ដែល​ធ្លាប់​​ព្រ​មាន​​ធ្វើ​កូដ​កម្ម​​ ដើម្បី​ទាម​ទារ​​ឲ្យ​តុលា​ការ​​ផ្តល់​យុត្តិ​ធម៌ដ​ល់​​​កម្ម​កា​រិនី​​ទាំង​​​បី​​​នាក់​ មាន​ប្រ​សាសន៍​​​ថា​ តុលា​ការ​​ហាក់​​​​មាន​​​សំពាធ​​​ពី​អ្នក​​មាន​អំណាច​​ ៖”ក្រោយ​ពី​​​កា​រ​​ចោទ​​ប្រកាន់​​ ដែល​​មហាជន​យើង​ឃើញ​ថា វា​មិន​ធ្ងន់​ធ្ងរ​ហ្នឹង​​ គឺ​យើង​ដឹង​ថា ខាង​តុលាការ​​មាន​​​ការ​​ព្រួយ​បា​រម្ភ​មាន​ការ​កោះ​ហៅ​ ​ដើម្បី​សាក​សួរ ដើម្បី​រក​ភស្តុតាង​បន្ថែម​ទៀត​។ ហើយ​​រុញ​​ទៅចៅ​ក្រម​អង្កេត​យើង​ដឹង​ហើយ​ថា​ ដល់​ប្រធាន​តុលាការ​ រឿង​ហ្នឹង​មា​ន​ការ​ប្រយ័ត្ន​​ប្រយែង​​មាន​ទែន​ហើយ” ។
​ប្រធាន​​ផ្នែ​ក​​សិទ្ធិ​​ការងារ​​នៃ​មជ្ឈ​មណ្ឌ​ល​​អ​ប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍ ​​លោក​ មឿ​ន តុលា ​មាន​​ប្រសាសន៍​​ថា ​លោក ​ឈូក​ បណ្ឌិត​ ជា​មន្ត្រី​មាន​​អំណាច​​ខុស​​​ស្រឡះ​ពី​​ករណី​​ប្រជាពល​រដ្ឋ​​​​​​នៅ​​​​​បឹ​ង​​កក់​​ ​ដែល​តុលា​ការ​​ហាក់​ដូច​ជា​​ចាត់​ការ​​បាន​​​រហ័ស​ ៖”អ្នក​បឹ​ង​​​កក់​​គ្រាន់​​​តែ​​​ទៅ​​ទាម​​ទារ​ អត់​​មាន​អី​ផង​អត់​មាន​កាំ​ភ្លើង​អី​ផង​ អត់​មាន​កាំ​បិត​អី​ផង​ទៅជា​ជាប់​ពន្ធ​នាគារ​​រហូត​ដល់​មួយ​ខែ​ជាង​។ ចំ​ណែក​ ឈូក បណ្ឌិត ​ដក​កាំ​ភ្លើង​បាញ់​កម្មករ ​រហូត​ដល់​របួស​បី​នាក់​​ប្រសិន​ជា​ កុំ​ចេះ​ទៅ សង្គ្រោះ​ទាន់​គាត់​ស្លាប់​មួយ​នាក់​បាត់​ហើយ​ ​ជា​ពិសេស​កញ្ញា​ ពន់ ចិន្តា ។ អញ្ចឹង​ហើយ​​នីតិ​​វិធី​​កន្លង​​​មក​​​ក៏​​​យើង​​ឃើញ​​​យូរ​អូស​​បន្លាយ​ រហូត​មក​ដល់​ពេល​ឥឡូវ​ហ្នឹង​” ។​
VOD ​មិន​អាច​​ទាក់ទង​​ប្រធាន​​តុលា​ការ​​ខេត្ត​​ស្វាយ​រៀង ​លោក ​ប៉ិច ​ឈឿត ដែល​កំពុង​​ស៊ើប​​អង្កេត​​លើ​​ករណី​​នេះ​បា​ន​​នៅ​ឡើយ​​ទេ​ ព្រោះ​ទូរ​ស័ព្ទ​ទាំង​ពីរ​ខ្សែ​​របស់​​​លោក​​ហៅ​មិន​​ចូល​។​
តែ​​លោក​ ​ជិត ​​លីដា​ ​មេធាវី​ការពារ​​កម្មការិនី​​​ជា​​ជន​​​រង​​​គ្រោះ​​​ ​បាន​​ឲ្យ​​ដឹង​​ថា លោក​​មិន​​ទាន់​​ទទួល​​​ព័ត៌​​មាន​​អ្វី​ថ្មី​​ ពី​តុលាការ​​ជុំវិញ​​ករណី​នេះ​​ទេ​​។​
គួរ​បញ្ជា​ក់​ថា​ កាល​ពី​ថ្ងៃ​ទី​​២០​​ ខែ​កុម្ភៈ​​​ មាន​ករណី​​បាញ់​ប្រហារ​​លើ​កម្មករ​ដែល​​កំពុង​​តវ៉ា ​នៅ​ក្រុង​​បាវិត​​ ខេត្ត​ស្វាយរៀង ​របួស​​បី​នាក់​ គឺ​ ពីរ​នាក់​រង​របួស​ធ្ងន់ និង​​ម្នាក់​​របួស​​ស្រាល​​។ កន្លងទៅ​​​លោក​ ឈូក​​ បណ្ឌិត​ ​បាន​ចូល​សារ​ភាព​នៅ​តុលា​​ការ​​ថា ​ខ្លួន​បាន​​បា​ញ់​ទៅ​​​លើ​​កម្មករ​ទាំង​នោះ​ដោយ​​អចេត​នា​ ៕

No comments:

Post a Comment

yes