មាស ប៉េង ជំទប់ទី១របស់គណបក្ស សម រង្ស៊ី
លោក មាស ប៉េង ជំទប់ទី១ជាប់ឆ្នោតរបស់គណបក្ស សម រង្ស៊ី នៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ
ខេត្តកណ្តាល ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១២
វេលាម៉ោង៨និង៣០នាទីព្រឹក នៅហាងការហ្វេមួយស្ថិតនៅក្នុងឃុំបន្ទាយដែក តាមដីការបស់សាលាដំបូងខេត្តកណ្តាល
រហូតមកដល់ពេល នេះនៅមិនទាន់បើកសវនាការដើម្បីជំនុំជម្រះនៅឡើយទេ ។
សូមជំរាបថាកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១១ លោក មាស ប៉េង ត្រូវបានលោក លឹម
សុគន្ថា ចៅក្រមស៊ើបសួរបានធ្វើការចោទប្រកាន់ពីបទ «
អ្នកផ្តើមគំនិតប្រើអំពើហិង្សាលើអ្នកកាន់កាប់ អចលនវត្ថុដោយសុច្ចរិត »
ហើយបានបញ្ជាឲ្យនគរបាលចាប់បញ្ជូនទៅដាក់ពន្ធនាគារខេត្តកណ្តាល
ដោយគ្មានដីការសម្រេចឃុំខ្លួន ។ ក៏ប៉ុន្តែដោយមានការតវ៉ាពីសំណាក់មេធាវីដែលបាន
ការពារក្តីជូនលោកគឺលោក ជួង ជូងី និងដោយមានការឃ្លាំមើលពីអ្នកតំណាងរាស្រ្តផងនោះ លោក
មាស ប៉េង ត្រូវបានមន្រ្តីពន្ធនាគារអនុញ្ញាត្តិឲ្យត្រឡប់មកផ្ទះវិញ ។
ដែលចាប់តាំងពីពេល
នោះមក លោក មាស ប៉េង គឺមានសេរីភាពជាធម្មតា និងបានបន្តរសកម្មភាពនយោបាយជាមួយ
និងគណបក្ស សម រង្ស៊ី ជាពិសេសគឺលោកបានដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស
ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ កាលពីទី០៣ ខែមិថុនា ឆ្នាំ២០១២ ហើយរូបលោកបាន
ជាប់ឆ្នោតនៅក្នុងអាណត្តិនេះជាជំទប់ទី១ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល
ដែលកាលពីអាណត្តិមុនលោកជាប់ជំទប់ទី២ ។
លោក គីម សួរភីរិទ្ធិ តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី បានលើកឡើងចំពោះករណីរបស់លោក
មាស ប៉េង ដែលរហូតមកដល់ពេលនេះ នៅមិនទាន់ត្រូវបានតុលាការបើកសវនាការនោះថា
នីតិវិធីរបស់តុលាការហាក់បីដូចជាបង្ហាញពីភាពស្មុគស្មាញ ហើយធ្វើឲ្យលោក មាស ប៉េង
ដែលជាជនរងគ្រោះបន្តរទទួលរងនូវភាពអយុត្តិធម៌ ។ ហើយលោកគិតថាតុលាការមិនគូរ
អូសបន្លាយសុំណុំរឿងរបស់លោក មាស ប៉េង រហូតមកដល់ពេលនេះនោះទេ ព្រោះលោក មាស ប៉េង
មានភារកិច្ចជាច្រើនដើម្បីបំរើរាស្រ្ត និងប្រទេសជាតិ ដែលលោកទទួលបានសម្លេងគាំទ្រ
ជាឆ្នោតជាជំទប់ទី១ ពីប្រជាពលរដ្ឋនោះ ។
លោក គីម សួរភីរិទ្ធិ ក៏បានធ្វើការសុំណូមពរទៅដល់រដ្ឋាភិបាល
ជាពិសេសគឺក្រសួងយុត្តិធម៌ ក៏ដូចជាស្ថាប័នតុលាការមេត្តាពិនិត្យករណីរបស់លោក មាស ប៉េង
ដែលជាជំទប់ទី១របស់គណ បក្ស សម រង្ស៊ី ឡើងវិញ ។ ហើយលោកថាលោក មាស ប៉េង
គឺមិនបានប្រព្រឹត្តអ្វីខុសដូចជាការ ចោទប្រកាន់របស់លោក លឹម សុគន្ថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលបានធ្វើការចោទប្រកាន់ពីបទ
« អ្នកផ្តើមគំនិតប្រើអំពើហិង្សាលើអ្នកកាន់កាប់ អចលនវត្ថុដោយសុច្ចរិត » នោះទេ ។
លោកថាសំខាន់បំផុតនោះគឺរដ្ឋាភិបាលត្រូវតែក្រលែកមើលមន្រ្តីមន្រ្តីខិលខូចរបស់
ខ្លួនដែលជានិច្ចជាកាល គឺតែងតែមានការជាប់ពាក់ព័ន្ធក្នុងការរឹបអូស និងគេងបន្លំទ្រព្យសម្បត្តិរបស់រដ្ឋ
ជាពិសេសគឺដីធ្លីនេះតែម្តង ។
គួររំលឹកជូនថាលោក មាស ប៉េង កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១២ ត្រូវបានលោក លឹម
សុគន្ថា ចៅក្រមស៊ើបសួរ បានបញ្ជាឲ្យនគរបាលចាប់ខ្លួនលោក មាស ប៉េង យកទៅឃុំទាំងពុំមានដីកាសម្រេចឃុំខ្លួននោះឡើយ
បើទោះបីជាកាលណោះលោក ជូង ជូងី ដែលជាមេធាវី ការពារក្តីជូនលោក មាស ប៉េង ទាមទាឲ្យលោក
លឹម សុគន្ថា បង្ហាញដីកាឃុំខ្លួនយ៉ាងណាក៏ដោយ ក៏លោក លឹម សុគន្ថា នៅតែមិនបានបញ្ចេញ
និងមិនមានដីកាបង្ហាញមកលោក ជូង ជូងី ដដែលគឺបានចាប់លោក មាស ប៉េង យកទៅពន្ធនាគារ
ខេត្តកណ្តាលទាំងបំពាន ។ ក្រោយមកទើបលោក លឹម សុគន្ថា លោក វង្ស ប៊ុនវិសុទ្ធ និងលោក
ស៊ុម បូរ៉ា បានឃុំឃិតគ្នាធ្វើដីការសម្រេចឃុំខ្លួនបណ្តុះអាសន្ន និងធ្វើដីកាបង្គាប់ឲ្យឃុំខ្លួនក្លែងបន្លំ
បំភ្លៃការពិត ដាក់ចូលទៅក្នុងសុំណុំរឿងខាងលើ ដែលដីកាទាំងនោះគឺមានកំហុសជាច្រើនសឹងរាប់ភ្លិច
។ ដែលមានដូចជាចុះថ្ងៃទី២០
ខែឧសភា ឆ្នាំ២០១១ ប៉ុន្តែលោក លឹម សុគន្ថា បានដាក់ថាសំណុំរឿងចុះថ្ងៃទី២០
ខែឧសភា ឆ្នាំ២០១០ ទៅវិញ ហើយ នៅត្រង់កន្លែងកាលបរិច្ឆេទលោក លឹម សុគន្ថា បានចុះកាលបរិច្ឆេទ
កណ្តាល ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១ ដែលមានស្នាមកែលេខ៣ និងដាក់ថាឆ្នាំ២០១ ដែលបច្ចុប្បន្នកាលនោះ
គឺឆ្នាំ២០១១ មិនមែនឆ្នាំ២០១ នោះទេ ។
មួយវិញទៀត នៅក្នុងដីការសម្រេចឃុំខ្លួនបណ្តុះអាសន្នក្រឡាបញ្ជី ស៊ុម បូរ៉ា
ចុះថា « បានទទួល អនុវត្ត » ប៉ុន្តែចាប់តាំងពីបាននាំខ្លួនលោក មាស ប៉េង
ទៅដល់ពន្ធនាគារ រហូតដល់លោក មាស ប៉េង ចេញពីពន្ធនាគារទៅផ្ទះនោះ មិនមានវត្តមានលោក លឹម
សុគន្ថា ហើយក៏មិនមានវត្តមាន លោក វង្ស ប៊ុនវិសុទ្ធ ដែលសូម្បីតែក្រឡាបញ្ជីលោក ស៊ុម
បូរ៉ា ក៏មិនមានវត្តមាននៅពន្ធនាគារ ដែរ ។ ដែលកាលណោះលោក លឹម សុគន្ថា
បានចារថាបានជូនដំណឹងដល់ជនដែលត្រូវចោទ ឈ្មោះ មាស ប៉េង
រួចហើយនិងថាក៏បានជូនដំណឹងដល់មេធាវីជនត្រូវចោទគឺលោក ជូង ជូងី រួច ហើយផងដែរ ក៏ប៉ុន្តែអ្វីដែលជាការពិតគឺលោក មាស ប៉េង
មិនបានផ្តិតមេដៃទទួលដំណឹងពីការសម្រេចឃុំខ្លួននោះទេ ។
សូមជំរាបជូនផងដែរថា ចំពោះដីកាបង្គាប់ឲ្យឃុំខ្លួនដែលលោក លឹម សុគន្ថា
ធ្វើដាក់ចូលក្នុងសំ ណុំរឿងតាមក្រោយនោះ ក៏មានកំហុសឆ្គងជាច្រើនទៀត
ដែលនៅក្នុងដីការបង្គាប់ឲ្យឃុំខ្លួនដាក់ ថា យោងដីកាសម្រេចឲ្យឃុំខ្លួនលេខ១៦៩១ ដកសឃខ
ចុះថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១១ ដែលមានស្នាមកែលេខ៣ ហើយនៅត្រង់ចំណុចទី១
នៃការបង្គាប់លោក លឹម សុគន្ថា បានដាក់ថា « ត្រូវចាប់ខ្លួននៅថ្ងៃទី២២ ខែកញ្ញា
ឆ្នាំ២០១១ » ។ ដែលសូមជំរាបថានៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២
គឺមិនមានការចាប់ខ្លួនលោក មាស ប៉េង ទាល់តែសោះ ដែលនេះគឺជាកំហុសឆ្គងរបស់លោកចៅក្រមស៊ើបសួរ
លឹម សុគន្ថា ។ កាលណោះក្រោយពីបានសួរចំលើយហើយលោក មាស ប៉េង
គឺបានវិលត្រឡប់ទៅផ្ទះវិញជាធម្មតា ។ និងនៅមានបញ្ហាជាច្រើនទៀតដែលលោកចៅក្រមស៊ើបសួរ
លឹម សុគន្ថា បានធ្វើទាំងបំពាននិងរំលោភលើច្បាប់នោះ រួមជាមួយនិងការជាប់ពាក់ ព័ន្ធបញ្ហាមួយចំនួនជាមួយនិងលោកមេធាវី
ជូង ជូងី ផងដែរ ៕
No comments:
Post a Comment
yes