សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 27, 2012

ពាក្យ​ចរ​ចាម​រាម​នៃ​ការ​វះ​មនុស្ស​យក​គ្រឿង​ក្នុង​ កំពុង​បង្អើល​អ្នក​ខេត្ដ​សៀម​រាប


ក្រុម​ពលរដ្ឋ​ដែល​កំពុង​ភ័យ​ខ្លាច​ ដោយ​សារ​​មាន​ពាក្យ​​ចរ​ចាម​​រាម​​​ថា​ មាន​គេ​វះ​ពោះ​​មនុស្ស​​យក​គ្រឿងក្នុ​ង​ ​បាន​​និយាយ​ថា ​ពួក​គេ​​បាន​​ឮ​​ល្បី​តៗ​គា្ន​ថា​​ មាន​​មនុស្ស​តូច​ធំ​ជា​​ច្រើន​​នាក់​ត្រូវ​បាន​​គេ​​សម្លាប់​យក​ក្រលៀន​ នៅ​​ខេត្ដ​​សៀម​រាប​​ និង​នៅ​តាម​​​ប​ណ្ដា​​ខេត្ដ​​មួយ​ចំនួន​ទៀត ​។
ក្រុម​ពល​រដ្ឋ​ទាំង​នោះ​បាន​ប្រាប់​សំឡេង​ប្រជា​ធិបតេ្យ​  VOD​ ​នៅ​ព្រឹក​​ថ្ងៃ​សុក្រ​ឲ្យ​ដឹង​ទៀត​ថា ​ការ​​វះ​​យក​​​ក្រលៀន​​​មនុស្ស​នេះ​ ត្រូវ​ដាក់​ថ្នាំ​សន្លប់​ជាមុ​ន​សិន​ ហើយ​​មិន​រើស​​មុខ​មនុស្ស​នោះ​​ទេ ​។
​ យុវតី​ម្នាក់​នៅភូ​មិ​ចុង​កៅ​ស៊ូ ​សង្កាត់​ស្លក្រាម ​សុំមិនបញ្ចេញ​ឈ្មោះ ​និយាយ​ថា​​ នាង​​ឮ​អ្នក​​នៅ​ជិត​​ខាង​​និយាយ​ប្រាប់​​ថា​ កាល​ពីម្សិ​ល​មិញ​ថា​មាន​កូន​ក្មេង​​អាយុ​ប្រហែល​​៥​​ឆ្នាំ​ម្នាក់​​ ត្រូវ​បាន​​គេ​វះ​​យក​ក្រ​លៀន​ ហើយ​យកសព​ច្រក​​ការ៉ុង​ទៅ​បោះ​​ចោល​នៅ​ជិតផ្ទះ​របស់​នាង​។​ យុវតី​ដដែល​បញ្ជាក់ថា​ ពល​រដ្ឋ​​​​ដែល​នៅ​​​ជិ​ត​ផ្ទះ​​នា​ង​​ មា​​ន​ការ​​ភ័យ​​ខ្លាច​​​គ្រ​ប់​គ្នា ​ដោយ​បាន​ឮ​​ពាក្យ​គេ​និយាយ​នេះ​​។
ពាក់​ព័ន្ធ​ករណី​នេះ​​សំឡេង​ប្រជា​ធិប​តេយ្យ ​ VO​D​ ​មិ​ន​​អាច​ទាក់​ទង​ស្នង​ការ​នគរ​បាល​ខេត្ដ​​សៀម​​រាប​ លោក ស​ត​ ណាឌី ​បាន​​នៅ​ឡើយ​ទេ​ ។ ក៏​ប៉ុន្ដែ​អធិការ​ប៉ូលីស​ក្រុង​សៀម​រា​ប លោក​ ស៊ន់​ សាន្ដ​ មាន​​​ប្រសាសន៍​ថា ​លោក​ពុំ​ទាន់​បាន​ទទួល​ព័ត៌​មាន​នេះ​ទេ​។ លោក​អះ​អាង​ថា ​លោក​នឹង​បង្រ្កាប​បើ​មាន​​ករណី​នេះ​កើត​ឡើង​​ ។

​​ការ​លេច​ឮ​​​ព័ត៌​​មាន​​ចរចាម​រាម​ពីម​នុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ ចំពោះ​ការ​វះ​ពោះ​មនុស្ស​យក​គ្រឿង​​ក្នុង  ​និ​ង​យក​ក្រលៀន​មនុស្ស​នេះ​ ពុំ​មែន​មាន​​តែ​នៅ​​​ខេត្ដ​សៀម​រាប​នោះ​ទេ ​សូម្បី​នៅ​ទី​ក្រុង​ភ្នំពេញ​ និង​​នៅ​​តាម​បណ្ដា​ខេត្ដ​មួយ​ចំនួន​​ទៀត​​ក៏​មាន​ឮ​ត​គ្នានេះ​ដែរ ​។ ប៉ុន្តែ​​សមត្ថ​កិច្ច​ធ្លាប់​​បដិសេធ​​​​ចោល​​ព័ត៌​មាន​​ចរ​ចាម​​រាម​ទាំង​នោះ​។
អ្នក​វិភាគ​បញ្ហា​សង្គម​ឯក​រាជ្យ​​លោក​ស្រី​ ជា ​វណ្ណាត ​ពន្យល់​ថា ​ប្រទេស​អ្នក​មាន​​លើ​​ពិភព​​លោក​​ធ្លាប់​​មាន​​តម្រូវ​ការ​​គ្រឿង​ក្នុ​ង​​មនុស្ស​នេះ ​ដោយ​ពួក​គេ​ទិញ​ពី​ប្រទេស​​ក្រីក្រ​។​តែ​​នៅ​កម្ពុជា​​លោក​ស្រី ​​មិន​អាច​​​អះ​អាង​ថា ក​​រណី​នេះ​មាន​ពិត​មែន ឬ​យ៉ាង​ណា​ទេ ​ដោយ​​សារ​​មិន​ទាន់​មាន​​គ្រួសារ​ជន​​រង​គ្រោះ​​ណា​​បាត់​​​សមាជិក ​ឬ​មាន​ជនរង​គ្រោះ​​ជាក់​​ស្តែង​នៅ​ឡើយ​​។
ដោយ​ឡែក​នៅ​តាម​ប្រព័ន្ធ​ទំនាក់​សង្គម​ហៅ​ថា​ ហ្វេសប៊ុក​  (Facebook ​)​ក៏​បាន​បង្ហាញ​ថា មាន​​មនុស្ស​​ប្រ​ហែល​ជា​​៨០​នាក់ មក​ពី​ប្រទេស​វៀត​ណាម​​ និង​មាន​គ្រូពេទ្យ​ជំនាញ​វះ​កាត់​យក​គ្រឿង​ក្នុង​​ ហើយ​ត្រូវបែង​ចែក​ទៅ​​តាម​តំបន់​ និង​ខេត្ដ​ផ្សេងៗ​គ្នា​ ដូចជា​នៅ​ខេត្ដកណ្ដាល។ ​​ប្រព័ន្ធ​ទំនាក់​​ទំនង​​សង្គម ​ហ្វេសប៊ុក​ដដែល​នេះ ​បាន​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ។ ​ក៏​ប៉ុន្ដែ​រហូត​មក​​ដល់​​​ពេល​នេះ​ គេ​នៅ​មិន​ទាន់​ដឹង​ថា​ ពាក្យ​ចរចាម​រាម​នេះ​ បាន​កើត​ឡើង​ពិត​ប្រាកដ​ ឬ​យ៉ាង​​ណា​​នោះ​ទេ ​ខណៈ​​សមត្ថ​កិច្ច​​តែង​​បដិ​សេធ​បន្ត​បន្ទាប់​នោះ​៕

No comments:

Post a Comment

yes