សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 23, 2012

ព័ត៌មាន​ចុងក្រោយ​៖ ភ្លើង​លេប​ត្របាក់​ផ្ទះ​និង​តូប ជិត​១០០ នៅ​ផ្សារ​ទួល​សង្កែ

Give our kids a better deal

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់​ប៉ូលិស​បាន​និយាយថា​ផ្ទះ ប្រជាពលរដ្ឋ ប្រមាណ​១០០​ខ្នង នៅផ្សារទួល សង្កែ ខាងជើងស្តាតចាស់ ត្រូវបាន​កំទេច​ដោយ​អគ្គីភ័យ​ដ៏​បំផ្លេចបំផ្លាញ កាលពី​រសៀល ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១២ ស្ថិត តាមផ្លូវ លេខ ៩០០ ក្នុង សង្កាត់ ទួល សង្កែ ខណ្ឌឫស្សីកែវ។ 

​លោក​ទូច ណារ៉ុថ ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​បាន​និយាយថា គេ​មិនទាន់​ដឹង​មូលហេតុ​ប្រាកដ​នៅឡើយ​ទេ​ចំពោះ​អគ្គីភ័យ​នេះ​។ ប៉ូលិស​កំពុងតែ ស៊ើបអង្កេត​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​ភ្លើង​បារ​លត់​នៅ​ម៉ោង​៤​និង​៣០​នាទី បន្ទាប់ពី​វា​បាន​បំផ្លាញ​ផ្ទះ និង​តូប​ផ្សារ ប្រហែល​១០០ រួច​ម​មក​។​

​លោក នេ​ត វ​ន្ថា ជា​ប្រធានការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គីភ័យ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា របស់​រាជធានី​ភ្នំពេញ រថយន្ត របស់ ង ៧០ រថយន្ត របស់ កងរាជអាវុធហត្ថ រថយន្ត របស់ ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ និង រថយន្ត ពន្លត់អគ្គីភ័យ របស់ ស្នងការ ខេត្តកណ្តាល សរុប​ចំនួន ២៣​គ្រឿង​ដោយ​លោក​បញ្ជាក់ថា ក្នុង​រថយន្ត​មួយគ្រឿង ចេញ​ទៅយក​ទឹក ពី​៣​ជើង​ទៅ ៤​ជើង​។​


​អាជីវករ​នៅក្នុង​ផ្សារ​ទួល​សង្កែ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បាន​ឭ​សំឡេង​ផ្ទុះ​ធុង​ហ្គាស នៅក្នុង​ផ្សារ​ទួល​សង្កែ បណ្តាលមនុស្សប្រុសស្រី២នាក់ ដួលសន្លប់ និងបុរសម្នាក់រងរបួសរលាកជើងបន្តិចបន្តួច។ ផ្សារ​នេះ​មាន​តូប​ចំនួន ២៣៨​តូប ត្រូវ​អគ្គីភ័យ​ឆេះ​បំផ្លាញ អស់​ចំនួន ៨​តូប ត្រូវ​សមត្ថកិច្ច​រុះ​រើស​ចេញ​កុំ​ឲ្យ​មានការ​ឆាបឆេះ​បន្ត អស់​ចំនួន​១៦​តូប​។ 

​រថយន្ត ពន្លត់អគ្គីភ័យ មាន ឡាន របស់ ប៉ូលិស ក្រុង រថយន្ត របស់ ង ៧០ រថយន្ត របស់ កងរាជអាវុធហត្ថ រថយន្ត របស់ ព្រលានយន្តហោះ អន្តរជាតិ ភ្នំពេញ និង រថយន្ត ពន្លត់អគ្គីភ័យ របស់ ស្នងការ ខេត្តកណ្តាល ផងដែរ​៕​

No comments:

Post a Comment

yes