លោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តម រណឫទ្ធិ
ភ្នំពេញ: លោក សៅ រ៉ានី អគ្គលេខាធិការគណបក្សនរោត្តម រណឫទ្ធិ បានដាក់បណ្តឹងរក្សាការពារចូលទៅសាលាដំបូងរាជធានីភ្នំពេញ រួចហើយ កាលពីរសៀលម៉ោង៣ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២នេះ។
លោក សៅ រ៉ានី បានមានប្រសាសន៍ឲ្យដឹងថា ពាក្យបណ្តឹងរបស់លោកដាក់ចូលទៅសាលាដំបូងក្រុមភ្នំពេញ ប្ដឹងសុំឲ្យចេញបណ្ដឹងរក្សាការពារ ដោយទី១. សូមឲ្យទទួលស្គាល់សិទ្ធិកាន់កាប់តួនាទី ភារកិច្ច អគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សនរោត្តម រណឫទ្ធិ ជាបណ្ដោះអាសន្ន, ទី២. បង្គាប់ឲ្យចុងចម្លើយប្រគល់ត្រាគណបក្សនរោត្តម រណឫទ្ធិ ឲ្យដើមបណ្ដឹង ដើម្បីគ្រប់គ្រងប្រើប្រាស់បន្តនិរន្តរភាពការងារប្រចាំថ្ងៃរបស់អគ្គលេខាធិការដ្ឋាន គណបក្សនរោត្តម រណឫទ្ធិ និងទី៣. សុំឲ្យព្យួរជាបណ្ដោះអាសន្ននូវសិទ្ធិរបស់ចុងចម្លើយក្នុងការដក បញ្ចប់ភារកិច្ច ឬកដតំណែង ឬបណ្ដេញចេញថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់។

លោក ប៉ែន សង្ហា អ្នកនាំពាក្យគណបក្សនរោត្តម រណឫទ្ធិ បានមានប្រសាសន៍តាមទូរស័ព្ទនៅថ្ងៃនេះថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ សម្ដេចក្រុមព្រះបានបញ្ចប់តួនាទី ជាអគ្គលេខាធិការ និងអគ្គលេខាធិការរង ទាំងនោះ រួចហើយ។ លោកបញ្ជាក់ថា “ខ្ញុំមិនទទួលស្គាល់រាល់ទង្វើអស់លោក ទាំងនោះទេ ខ្ញុំមិនមានយោបល់អីច្រើនទេ”។
សូមជម្រាបថា កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ លោក សៅ រ៉ានី បានមានប្រតិកម្មនឹងការដកតំណែងអគ្គលេខាធិការ និងអគ្គលេខាធិការរង ដែលធ្វើបំពានទៅនឹងលក្ខន្តិកៈគណបក្ស និងច្បាប់ផងដែរ។ ដូច្នេះហើយ ទើបលោកមានវិធានការណ៍ឆ្លើយតបតាមផ្លូវច្បាប់ និងដាក់បណ្ដឹងមកតុលាការបង្កកពណ៌មាននយោបាយរបស់គណបក្សនរោត្តម រណឫទ្ធិ និងសុំឲ្យតុលាការចេញដីការក្សាការពារទៅតាមផ្លូវច្បាប់៕
No comments:
Post a Comment
yes