សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 27, 2012

ពលរដ្ឋ​តវ៉ា​ចំពោះ​ការ​បណ្ដេញ​ពី​ផ្ទះ​ជិត​ព្រលាន


ភ្នំពេញៈ ប្រជាជន​ជិត ១០០ គ្រួសារ ដែល​រស់​នៅក្នុង​ភូមិ ៣ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្បែរ​របង​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ ភ្នំពេញ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ធ្វើ​ការ​តវ៉ា​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ បន្ទាប់​ពី​ពួកគេ​ទទួល​បាន​លិខិត​ពី​ខណ្ឌ​ឲ្យ​រើចេញ​ក្នុង​រយៈ​ពេល ៧​ថ្ងៃ​ជា​កំណត់ ដោយ​មាន​ផ្ដល់​សំណង។
លិខិត​ពី​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ចុះ​ហត្ថ​លេខា​ដោយ​លោក គិត សុផា អភិបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ ចុះ​ពី​ថ្ងៃ​ទី ២៥ ខែ​កក្កដា បាន​ជូន​ដំណឹង​អ្នក​រស់​នៅ​ក្នុងភូមិ​ថ្ម​គោល ភូមិ​គោក​ចំបក់ និង​ភូមិ​ព្រៃ​ជីសាក់​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ខាង​ត្បូង​អាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ ភ្នំពេញ ឲ្យ​រើ​ចេញ​ដោយ​ស្ម័គ្រ​ចិត្ត ក្នុង​រយៈ​ពេល ៧ ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា ដល់​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១២ ផ្អែក​តាម​កិច្ច​ប្រជុំ​សាលា​ក្រុង​ភ្នំពេញ។
ក្នុង​សេចក្តី​ប្រកាស​នោះ រាល់​ផ្ទះ​គ្រប់​ប្រភេទ​ដែល​សាង​សង់​អនាធិប​តេយ្យ នៅ​ខាង​ត្បូង​ក្បែរ​របង​អាកាស​យានដ្ឋាន​អន្តរ​ជាតិ ភ្នំពេញ ម្ចាស់​ត្រូវ​រើ​ចេញ​ឲ្យ​បាន​ចម្ងាយ​១០ ម៉ែត្រ​ពី​របង​ព្រលាន​យន្ដ​ហោះ។
ទោះ​ជា​យ៉ាង​ណា ប្រជា​ជន​បាន​បដិសេធ​ថា​នឹង​មិន​ព្រម​រើ​ចេញ​ពី​ទី​នោះ​ឡើយ ប្រសិន​បើ​គ្មាន​សំណង​ឲ្យ​បាន​សមរម្យ​ទេ​នោះ។ ពួកគេ​បាន​ប្រមូល​ផ្តុំ​គ្នានៅ​សាល​ខណ្ឌ​ពោធិ៍សែន​ជ័យ​ជាង​១ ម៉ោង។

អ្នកស្រី ខេង ជ័យ​លីម អាយុ ៤២ ឆ្នាំ ដែល​ជា​ប្រជា​ជន​រស់​នៅ​ក្នុង​ភូមិ​នោះ បាន​ថ្លែង​ថា ពួកគេ​មិន​ព្រម​រើ​ចេញ ដោយ​គ្មាន​សំណង​ឡើយ។
អ្នកស្រី​បាន​បន្ត​ថា៖ «​យើង​ទិញ​ផ្ទះ​និង​ដី​នៅ​ទី​នោះ​ត្រឹម​ត្រូវ​ដោយ​មាន​ទាំង​ការ​ចុះ​ហត្ថលេខា​របស់​មន្រ្តី​ឃុំ និង​ខណ្ឌ ប៉ុន្តែ​ឥឡូវ​នេះ គេ​បញ្ជាក់​ថា យើង​សាង​សង់​ផ្ទះ​អនាធិប​តេយ្យ។ មិន​តែ​ប៉ុណ្ណោះ​ពួកគេ​បញ្ជា​ឲ្យ​យើង​រើ​ចេញ ដោយ​គ្មាន​សំណង​»។
អ្នកភូមិ​ម្នាក់​ទៀត​ឈ្មោះ ស្រេង បាន​ថ្លែង​ថា៖ «​គ្រួសារ​របស់​ខ្ញុំ​ក្រីក្រ​ខ្លាំង​ណាស់។ ខ្ញុំ​រស់​នៅ​តំបន់​នេះ​ជាយូរ​មក​ហើយ។ ឥឡូវ​នេះ​ហេតុអី​ក៏​គេ​មក​ចេញ​បញ្ជា​ឲ្យ​ខ្ញុំរើ​ចេញ​ដោយ​គ្មាន​សំណង? តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ម៉េចទៅ? តើ​ខ្ញុំ​រស់នៅ​កន្លែង​ណា​បន្ទាប់​ពីនេះ។ ចំពោះ​បញ្ហា​នេះ​គឺ​វា​មាន​ការ​ពិបាក​ណាស់»។
ទោះជា​យ៉ាង​ណា​នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​មន្រ្តី​ខណ្ឌ​ពោធិ៍សែន​ជ័យ មន្រ្តី​បាន​ប្រាប់​ពួកគេ​ឲ្យ​ជ្រើស​រើស​តំណាង​១០​នាក់​សរសេរ​លិខិត​ទៅ​សាលា ក្រុង​ភ្នំពេញ។
ក្នុង​សេចក្តី​ប្រកាស​នោះបាន​សរសេរ​ថា ប្រសិន​បើ​ពួកគេ​មិន​រើ សាលា​ខណ្ឌ​នឹង​ចាត់​វិធាន​ការ​រដ្ឋបាល​កម្ទេច​ផ្ទះ​ទាំង​នោះ​ចោល ដោយ​មិន​ទទួល​ខុស​ត្រូវ​ដល់​ការ​ខូច​ខាត បាត់​បង់​ទ្រព្យ​សម្បត្តិ​ឡើយ​ជាអ្វី​ដែល​ប្រកាស​នោះ​បាន បញ្ជាក់​ថា ក្នុង​គោល​បំណង​អភិវឌ្ឍ​រាជ​ធានី​ភ្នំពេញ​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង។
ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​ថា ពួកគេ​នៅ​តែ​ទាម​ទាម​ឲ្យ​សាលា​ក្រុង​ភ្នំពេញ​រហូត​ទាល់​តែ​ទទួល​បាន​ដំណោះ​ស្រាយ​សម​ស្រប៕ TK

No comments:

Post a Comment

yes