សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 19, 2012

សម្ដេចក្រុមព្រះ​៖ ហាម​យកឈ្មោះ​គណបក្ស​ខ្ញុំ យកទៅ​ប្រើ​!

Give our kids a better deal

ភ្នំពេញ: ​បន្ទាប់ពី​ទទួលបាន​នូវ​លិខិត​របស់លោក សៅ រ៉ានី ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ ស្នើ​ឲ្យ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រាក​ពី​ឆាកនយោបាយ​មួយរយៈ​សិន ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ក្រុមការងារ​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ធ្វើការ​សម្របសម្រួល​គ្នា ផ្សះផ្សា​គ្នា​ឡើងវិញ​។ នៅ​ថ្ងៃទី​១៨ ខែកក្កដា សម្ដេចក្រុមព្រះ ចេញ​លិខិត​តប​ទៅវិញ​ថា ចង់ទៅ​ចរចា​ជាមួយ​អ្នកណា ឬ​គណបក្ស​ណា​នោះ ជា​គំនិត​ផ្ទាល់​របស់លោក សៅ រ៉ានី ហាម​យកឈ្មោះ​គណបក្ស​ព្រះអង្គ យកទៅ​ប្រើ និង​ប្រកាស​ជាមុន​ថា មិន​ទទួលស្គាល់​លទ្ធផល​នោះ​ជាដាច់ខាត​។​

​ខ្លឹមសារ​នៃ​លិខិត​របស់​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​បង្ហាញថា “​ខ្ញុំ បានទទួល​រួចហើយ នូវ​លិខិត​របស់​ឯក​ឧ​ត្ត​ម ចុះ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២​។ ជាបឋម ខ្ញុំ​សូម​រម្លឹក​ជូន​ឯកឧត្តម ឲ្យ​បាន​ជ្រាបថា គំនិត​ផ្ដួចផ្ដើម នៃ​ការបង្រួបបង្រួម​គ្នា​រវាង​គណបក្ស នរោត្តម រណឫទ្ធិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ពិតណាស់​ស្ដែង​ចេញពី​ឆន្ទៈ​របស់ខ្ញុំ​។ ខ្ញុំ​បាន​ជំនះ​រាល់​ឧបសគ្គ និង​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ទទួលបាន​នូវ​ការសម្របសម្រួល និង​ឧបត្ថម្ភ​ដោយ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដើម្បី​ឈានទៅ​ទទួលបាន​នូវ​ការចុះហត្ថលេខា​រួម នា​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ នៅ​វិមាន​សន្តិភាព​។ ដូច្នេះ​ការដែល​គណបក្ស​ទាំងពីរ មិនអាច​បង្រួបបង្រួម​គ្នា​បាន​នេះ មិនមែន​ផ្ដើមចេញពី​ខ្ញុំ​នោះទេ ដូច​ឯកឧត្តម បាន​ជ្រាប​ស្រាប់​ហើយ​ថា នរណា​ជា​អ្នកធ្វើ​វិច្ឆេទកម្ម មិន​ឲ្យ​មានការ​រួបរួមគ្នា​បាន​នោះ​”​។​


​លិខិត​បាន​បន្តថា “​ក្នុង​កាលៈទេសៈ​នេះ ខ្ញុំ​នៅមាន​សុទិដ្ឋិនិយម​ថា មានតែ​ពេលវេលា​ទេ ដែល​អាច​ដោះស្រាយ​បញ្ហា​ដ៏​ស្មុគស្មាញ​នេះ​បាន​”​។ 

​ខ្លឹមសារ នៃ​លិខិត​របស់​សម្ដេចក្រុមព្រះ បាន​បញ្ជាក់ថា “​ខ្ញុំ​បាន​អាន​លិខិត​ឯកឧត្តម ដោយ​យកចិត្តទុកដាក់ ហើយ​ពិចារណា​ថា វា​ជា​សិទ្ធិ​របស់​ឯកឧត្តម ស្រេច​តែ​ឯកឧត្តម ចង់ទៅ​ចរចា​ជាមួយ​អ្នកណា ឬ​គណបក្ស​ណា​នោះ ជា​គំនិត​ផ្ទាល់ខ្លួន​របស់​ឯកឧត្តម ក៏ប៉ុន្តែ ខ្ញុំ​សូម​ហាម​ជាដាច់ខាត សូម​ឯកឧត្តម​មេត្តា​កុំ​យកឈ្មោះ​ខ្ញុំ និង​គណបក្ស​មួយ​ដែលមាន​ឈ្មោះ​ខ្ញុំ និង​តួនាទី​ឯកឧត្តម​ជា​អគ្គលេខាធិការ​បក្ស​រប​ស់​ខ្ញុំ យកទៅ​ប្រើ ហើយ​ទន្ទឹមគ្នា​នោះ​ផងដែរ លទ្ធផល​ណាមួយ​ដែល​កើតចេញពី​ជំនួប​ពិភាក្សា​រវាង​ឯកឧត្តម និង​លោក​ណាមួយ ឬ​គណបក្ស​ណាមួយ ខ្ញុំ​សូម​ប្រកាស​ជាមុន​ថា ខ្ញុំ​មិន​ទទួលស្គាល់​លទ្ធផល​នោះ​ជាដាច់ខាត​”​។​

​សូម​រម្លឹកថា អគ្គលេខាធិការ​គណបក្ស នរោត្តម រណឫទ្ធិ និង​ជា​អ្នកតំណាងរាស្ត្រ​មណ្ឌល​ព្រៃវែង លោក សៅ រ៉ានី បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្នុងនាម​លោក​ជា​អគ្គលេខាធិការ​គណបក្ស រួមទាំង​អគ្គលេខាធិការរង​ចំនួន ៦​រូប ផ្សេងទៀត បានធ្វើ​លិខិត​ទូលថ្វាយ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ អតីតព្រះមហាក្សត្រ កាលពី​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១២ អំពី​សម្តេចក្រុមព្រះ កាលពី​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១២ សុំ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ធ្វើជា​ចៅ​មហា ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហើយ​ត្រូវបាន​បរាជ័យ​វិញ​។​

​លោក សៅ រ៉ានី បាន​បញ្ជាក់ថា “​ខ្ញុំ​ចង់​សុំ​អនុញ្ញាត​ពី​លោក ដើម្បី​ឲ្យ​លោក​យាង​សម្រាក​ពី​នយោបាយ​សិន​ទៅ ដើម្បី​ទុក​លទ្ធភាព​ឲ្យ​ខ្ញុំ ធ្វើការ​សម្របសម្រួល​ជាមួយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ដើម្បី​ឈានទៅរក​ការបង្រួបបង្រួម​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស នរោត្តម រណឫទ្ធិ ឡើងវិញ​។ បន្ទាប់មក កាលណា​យើង​បាន​បង្រួបបង្រួម​គ្នា​ហើយ ឯកភាពគ្នា​ហើយ នឹង​យាង​លោក មក​ធ្វើជា​ប្រធាន​ទៅ​។ អាហ្នឹង​វាច​ប់ កុំ​ឲ្យ​វា​មាន​ឧបសគ្គ​”​។​

​ជាមួយគ្នា​នោះ លោក សៅ រ៉ានី បាន​អះអាងថា ក្នុងនាម​លោក​ផ្ទាល់ លោក​ក៏បាន​ធ្វើលិខិត​ទូលថ្វាយ​សម្តេចក្រុមព្រះ​ដែរ អំពី​បញ្ហា​នេះ​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២​។​

​លោក សៅ រ៉ានី បាន​បន្តថា លោក​ចង់​ឲ្យ​គណបក្ស​ទាំងពីរ ( ហ្វ៊ុនស៊ិនប៉ិច និង​នរោត្តម រណឫទ្ធិ ) បង្រួបបង្រួម​គ្នា មានដំណើរ​ការដើរ​ដោយ​រលូន ដើម្បី​ជៀសវាង កុំ​ឲ្យ​កើតមាន​បញ្ហា​បែកបាក់​ផ្ទៃក្នុង​។​

​លោក សៅ រ៉ានី ក៏បាន​សុំ​ការអនុញ្ញាត​ពី​សម្តេចឪ សម្តេចម៉ែ ឲ្យ​សម្តេចក្រុមព្រះ យាង​សម្រាក​ពី​នយោបាយ ហើយ​លោក​ជា​ប្រធាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ដោយ​លោក​ទៅ​បំពេញ​កិច្ចការ​សង្គមកិច្ច ជាមួយ​ព្រះ​ហា​ក្សត្រ សិន​ទៅ​។​

​លោក សៅ រ៉ានី បាន​ព្យ​ល់​ថា "​បើសិនជា​មិន​ធ្វើ​ចឹ​ង​ទេ វា​អត់​ចេញរួច​។ អត់​មាន​ច្រក​ណា​ដែល​អាច​ដំណើរការ​ទៅមុខ​បាន​។ លោក​ធ្វើ​នេះ គឺ​ចង់​សម្របសម្រួល​ទេ ធ្វើ​ម៉េច​ឲ្យ​គណបក្ស​ទាំងពីរ​កុំ​មានការ​បែកបាក់​គ្នា ហើយ​សម្របសម្រួល​គ្នា​ទៅ​។ លោក​មើលទៅ​យន្តការ​មាន​មួយ អត់​មួយ វា​អត់​ទៅរួច​ទេ​។ លោក​មិន​ចង់​ឲ្យ​គណបក្ស​ទាំងពីរ​សាបសូន្យ​នៅ​ឆ្នាំ​២០១៣​ទេ​។ បើកាលណា​វា​រួមគ្នា វា​មាន​សំឡេង បើ​បែក​គ្នា វា​អត់​សំឡេង​"​។​

​ចំពោះ​លិខិត​របស់លោក សៅ រ៉ានី ទូលថ្វាយ​សម្តេចក្រុមព្រះ និង​សម្តេចឪ សម្តេចម៉ែ នៅ​មិនទាន់មាន​ការឆ្លើយតប​មកវិញ​នៅឡើយ​ទេ​៕​

No comments:

Post a Comment

yes