សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 19, 2012

គ្រូ​បង្វឹក​បាល់​ទាត់​ដង្ហោយ​រក​ជំនួយ

120719_28b
អ្នក​ស្រី ម៉ក់ ស៊ីវុន្នី មើល​ថែទាំងលោក នាង​ ស្បាន 
ដែល​ស្ថិតនៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​​
ភ្នំពេញៈ ជើង​ទាំង​ពីរ​ដែល​ធ្លាប់​ប្រើ​ដើម្បី​ទាត់​បាល់ និង​ណែនាំ​បច្ចេកទេស​ដល់​កីឡាករ លែង​នៅ​ជាមួយ​លោក នាង ស្បាន ទៀត​ហើយ។
ជំងឺ​ទឹក​នោម​ផ្អែម និង​អាស៊ីត​នៅ​ក្នុង​ពោះ​វៀន ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧​មក បាន​ធ្វើ​ឲ្យ​លោក នាង ស្បាន អតីត​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ​នៅ​មុន​សម័យ​សង្គ្រាម​ម្នាក់ ធ្លាក់​ចូល​ទៅ​ក្នុង​ពិការភាព​ទាំង​ស្រុង។
ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន លោក​ទទួល​ការ​ព្យាបាល​នៅ​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់​នៃ​ពន្ទីរ​ពេទ្យ​ កាល់​ម៉ែត បន្ទាប់​ពី​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ អស់​រយៈ​ពេល​ជិត​បួន​ខែ។
បំពាក់​ដោយ​បំពង់​ខ្យល់​អុកស៊ីសែន ជាមួយ​នឹង​ទឹក​មុខ​ស្រពាប់​ស្រពោន ប៉ុន្តែ​ខំ​ប្រឹង​ញញឹម លោក នាង ស្បាន មិន​ចង់​លា​ចាក​ពី​ពិភពលោក​ដ៏​ស្រស់​បំព្រង​នេះ​ឡើយដោយ​លោក​ធ្លាប់​ បាន​និយាយ​ប្រាប់ ភរិយា និង​កូនៗ​ថា «សូម​ជួយ​ថែរក្សា​ដៃ​ទាំង​ពីរ​របស់​លោក​ឲ្យ​បាន​ល្អ​ផង ព្រោះ​លោក​មិន​ចង់​បាត់​បង់​ដូច​ជា​ជើង​នោះ​ឡើយ»។
អ្នក​ស្រី ម៉ក់ សីុវុន្នី​ ដែល​ជា​ភរិយា បាន​និយាយ​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា លោក​ នាង​ ស្បាន បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់ ចាប់​តាំងពី​ខែមី​នា​មក ពោល​គឺ​ក្រោយ​ពេល​ដែល​លោក​ចេញ​ពី​ដឹកនាំ​បង្វឹក​ក្រុម​វេស្ទើន។ លោក​ស្រី​បាន​លើក​ឡើង​ថា៖ «ដោយ​សារ​តែ​មេរោគ​ ម្រាម​ជើង​របស់​គាត់​បាន​ផ្ទុះ​ចេញ ដោយ​ឆ្លង​ពី​ស្តាំ​ទៅ​ឆ្វេង ហើយ​ត្រូវ​បាន​គ្រូ​ពេទ្យ​កាត់​ចេញ​ជា​បន្ត​បន្ទាប់ រហូត​ដល់​ត្រឹម​ភ្លៅ»។

បញ្ហា​នោះ​ចេះ​តែ​ធ្ងន់ធ្ងរ​ទៅ​ពី​មួយ​ថ្ងៃ​ទៅមួយ​ថ្ងៃ ហើយ មេរោគ​បាន​បន្ត​បុក​ចូល​ដល់​សួត​របស់​លោក​ទៀត​។ ប៉ុន្តែ​ទោះបី​ជាយ៉ាង​ណា​ក៏​ដោយ លោក​ស្រី និង​កូនៗ មិន​បាន​បង្ហើបឲ្យ​ដឹង​ពី​ស្ថានភាព​នៃ​ជំងឺ និង​ការ​ចាយវាយ​ឲ្យ​គាត់​ដឹង​ឡើយ។
នាង ទិត្យមេសា អតីត​កីឡាករ​បាល់​ទាត់​ជម្រើស​ជាតិ និង​ក្លិប​ណាហ្គាខប ដែល​កូន​ប្រុស​ម្នាក់​របស់​លោក​ នាង ស្បាន គឺជា​អ្នក​រ៉ាប់​រង​បន្ទុក​នៃ​ការ​ចាយ​វាយ​ដ៏​សំខាន់​ម្នាក់។
អ្នក​ស្រី ម៉ក់ ស៊ីវុន្នី បាន​លើក​ឡើង​ថា៖ «ពួក​យើង​អស់​រលីង​ពី​ខ្លួន​ ហើយ​ថែម​ទាំង​ជាប់​បំណុល​គេមួយ​ចំនួន​ទៀត។ ការ​បង់​ថ្លៃ​ពេទ្យ​ប្រមាណ​៣០០​ដុល្លារ​អាមេរិក​ជារៀង​រាល់​ថ្ងៃ គឺ​ពិត​ជា​ធ្ងន់ធ្ងរ​ណាស់​សម្រាប់​យើង»។
លោក នាង ស្រាន បច្ចុប្បន្ន​ មាន​វ័យ​៦៥​ឆ្នាំ បាន​បរិច្ចាគ​ជីវិត​របស់​លោក​សម្រាប់​កីឡាបាល់​ទាត់​ចាប់​តាំង​ពី​អាយុ​១៨​ ឆ្នាំ​មក​ម្ល៉េះ លោក​បាន​ក្លាយ​ជា​កីឡាករ​ជម្រើស​ខេត្ត​ស្វាយ​រៀងនា​ជំនាន់​នោះ ហើយ​ក្រោយ​មក​បាន​ចូល​ក្នុង​ឈុត​ជម្រើស​ជាតិ។ ​ក្រោយ​សម័យ​សង្គ្រាម លោក​បាន​ចូល​លេង​ឲ្យ​ស្បៀង​មជ្ឃិម​នៃ​ក្រសួង​ពាណិជ្ជកម្ម ហើយ​ក្រោយ​មក​បាន​ធ្វើ​គ្រូ​បង្វឹក​របស់​ក្រុម​មួយ​នេះ។ ជា​បន្ត​បន្ទាប់​លោក​ធ្លាប់​បាន​ធ្វើ​ជា​គ្រូ​បង្វឹក​របស់​ក្រុម​កង យោធពល​ខេមរភូមិន្ទ ក្រុម​នគរបាលជាតិ ក្រុម​ណាហ្គាខប ក្រុម​ខេត្ត​ក្រចេះ ក្រុម​សាកល​វិទ្យាល័យ​មេគង្គ​កម្ពុជា និង​សាកល​វិទ្យាល័យ​វេស្ទើន​បាន​ជាង​មួយ​ខែ មុន​ធ្លាក់​ខ្លួន​ឈឺធ្ងន់។
កន្លង​មក គ្រួសារ​របស់​លោក បាន​ទទួល​នូវ​ការ​ឧបត្ថម្ភ​ពី​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា (១លាន​រៀល) ពី​លោក សៅ សុខា (១លាន​រៀល) ពី​លោក លី គឹម ឈុន (១​ពាន់​ដុល្លារ) ពី​លោក រិទ្ធ ឌីកា (៣០០​ដុល្លារ) ពីលោក សោម សារ៉ន ហៅ​មុំាង និង​អតីត​សិស្ស​របស់​លោក​មួយ​ចំនួន៕

No comments:

Post a Comment

yes