សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, July 30, 2012

សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា​ថ្កោល​ទោស​កូដកម្ម​តវ៉ា​ការ​ប្តូរ​ឈ្មោះ​រោង​ចក្រ


120730_07a
លោក រ៉ុង ឈុន ក្នុង​ការ​ចូល​រួម​ធ្វើ​កូដកម្ម​ ជាមួយកម្មករ​​​​​​​​រោង​ចក្រ​តៃ​យ៉ាងកន្លងមក​
កណ្តាលៈ សមាគម​រោង​ចក្រ​កាត់ដេរ​កម្ពុជា​(GMAC)​បាន​ថ្កោល​ទោស​កូដ​កម្ម​រយៈ​ពេល​៥ ​សប្ដាហ៍​នៅឯ​រោង​ចក្រ​តៃ​យ៉ាង​(Tai Yang)​និង​រោង​ចក្រ​កាត់​ដេរ​ខាំ​វ៉ែល (Camwell) នៅ​ក្នុង​ខេត្ត​កណ្ដាល​ថា វាជា​ការ​កុហក​ភូត​ភរ​អំពី​ការ​ផ្លាស់​ប្ដូរ​យីហោ​ខុស​ច្បាប់ពី​សហជីព។
នៅ​ក្នុង​សេច​ក្ដី​ថ្លែង​ការណ៍​ចេញ​កាលពី​ថ្ងៃ​សៅរ៍ អគ្គ​លេខា​ធិការ​សមា​គម GMAC លោក ខេន លូ បាន​កត់​សម្គាល់​ថា រោង​ចក្រ​តៃយ៉ាង​មិន​បាន​ផ្លាស់​ប្ដូរ​ឈ្មោះ ទៅ​ជា​ឈ្មោះ តៃ​ណាន ទេ កាល​ពី​ឆ្នាំ ២០១០ និង​ថា វា​ជា​ការ​ចោទ​ប្រកាន់​ដែល​នាំ​ឲ្យ​កម្មករ​រហូត​ដល់​៤​ពាន់​នាក់​នាំ គ្នា​ធ្វើ​កូដកម្ម តាំង​តែ​ពី​ថ្ងៃ​ទី​២៥ មិថុនា មក ហើយ​ថា រដ្ឋាភិបាល​និង​សមាគម​រោង​ចក្រ​កាត់​ដេរ​កម្ពុជា មាន​ឯក​សារ​សម្រាប់​ការ​បញ្ជាក់​រឿង​នេះ។
សេច​ក្ដី​ថ្លែង​ការណ៍​នេះ​ឲ្យ​ដឹង​ដែរ​ថា​៖ «រោង​ចក្រ​ទាំង​បី​នេះ​( រោង​ចក្រ តៃ​យ៉ាង ខាំវ៉ែល និង​តៃ​ណាន)​គឺ​ជា​សមាជិក​របស់ សមាគម​រោង​ចក្រ​កាត់ដេរ​កម្ពុជា​តាំង​ពី​មាន​ការ​រួម​បញ្ចូល​គ្នា ហើយ​បាន​បន្ត​នូវ​សមា​ជិក​ភាព ក្នុង​សមាគម GMAC រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ហើយ​ក៏​មិន​ដែល​មាន​ភាព​ច្របូក​ច្របល់​ណា​មួយ​ពី​បញ្ហា​នេះ​ដែរ ខណៈ​យើង​បាន​ចុះ​បញ្ជី​ក្រុម​ហ៊ុន​ទាំង​បី​នេះ​ពី​ក្រសួង​រដ្ឋាភិបាល​ដែល ពាក់​ព័ន្ធ»។
ប៉ុន្តែ កម្មករ​បាន​អះ​អាង​ផ្ទុយ​ថា រោង​ចក្រ​តៃ​យ៉ាង ដែល​នៅ​ជិត​រោង​ចក្រ​ខាំ​វ៉ែល ក្នុង​ស្រុក​អង្គស្នួល បានប្តូរ​ឈ្មោះ​ដើម្បី​រោង​ចក្រ​អាច​គេច​ផុត​ពី​ការ​ផ្ដល់​ប្រាក់​អតីត ភាព​ដល់​កម្មករ។

ទោះ​ជា​យ៉ាង​ណា លោក ខេន លូ បានថ្លែង​ថា៖ «​សហ​ព័ន្ធ​សហ​ជីព​កម្ពុជា បាន​ធ្វើ​ឲ្យ​កម្មករ​មាន​ការ​ចង​ចាំ​ខុស​នូវ​«ការ​ចោទ​ប្រកាន់​មិន​ត្រឹម ត្រូវ​»​នេះ ហើយ​និង​ការ​បំផ្លើស​ពី​ចំនួន​កម្មករ​ធ្វើ​កូដ​កម្ម»។
សេចក្ដី​ថ្លែង​ការណ៍​របស់​លោក ​លូ បាន​លើក​ឡើង​ថា ៖ «សហព័ន្ធ​សហជីព​កម្ពុជា គឺជា​អង្គ​ការ​មិន​ស្រប​ច្បាប់​ក្រោម​ការ​គ្រប់​គ្រង​ផ្នែក​រដ្ឋបាល​ណា មួយ។ វា​ប្រាកដ​ណាស់​ថា សហ​ព័ន្ធ​សហជីព​កម្ពុជា គឺ​មិន​បាន​ចុះ​បញ្ជី​ជា​សហជីព​ក្នុង​រោង​ចក្រ​តៃ​យ៉ាង ឬ​រោង​ចក្រ​ខាំ​វ៉ែល​នោះ​ទេ»។
ប្រធាន​សហ​ព័ន្ធ​សហ​ជីព​កម្ពុជា លោក រ៉ុង ឈុន ដែល​មាន​វត្ត​មាន​ក្នុង​ការ​តវ៉ា​ជា​ច្រើន លើក រួម​ទាំង​ការ​តវ៉ា​មួយ​ដែល​ក្មួយ​ប្រុស​របស់​លោក គឺ​លោក រ៉ុង បញ្ញា បាន​រង​របួស​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​ជា​មួយនឹង​កង​កម្លាំង​នគរ​បាល កាល​ពី​ថ្ងៃទី​១១ ខែ​កក្កដា បាន​ច្រាន​ចោល​ការ​អធិប្បាយ​របស់​លោ​ក លូ។
លោក​បាន​ថ្លែង​ថា​ ៖ ​«យើង​មិន​បាន​ធ្វើ​កូដ​កម្ម​ខុស​ច្បាប់​ទេ។ យើង​បាន​ជូន​ដំណឹង​ទៅ​(ក្រសួង​ការ​ងារ)​និង​សាលា​រាជ​ធានី​ភ្នំពេញ​រួច​ហើយ។ បើ​សិន​កូដ​កម្ម​នេះ​ខុស​ច្បាប់ តើ​យើង​អាច​ធ្វើ​បាន​ដល់​មួយ​ខែ​យ៉ាង​ដូច​ម្ដេចទៅ?»។
លោក រ៉ុង ឈុន បន្ត​ថា កូដ​កម្ម​នេះ​ធ្វើ​ឲ្យ​កម្មករ​ខ្វះ​ប្រាក់​ចាយ​វាយ​និង​ស្បៀង​អាហារ ប៉ុន្តែ​ថា កម្មករ​នឹង​បន្ត​ធ្វើ​រហូត​ទាល់តែ​ពួកគេ​ទទួល​បាន​នូវ​ដំណោះ​ស្រាយ។ លោក​បញ្ជាក់​ថា៖​«រោង​ចក្រ​បាន​ប្ដូរ​ឈ្មោះ ហើយ​យើង​នឹង​បន្ត​ធ្វើ​កូដកម្ម»។
លោក វូ មីង​ហួរ អ្នក​គ្រប់​គ្រង​រោង​ចក្រ​ទាំង​បី​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា រោង​ចក្រ​តៃយ៉ាង ដាច់​ចេញ​ទាំង​ស្រុង​ពី​រោង​ចក្រ​តៃណាន៕ 

No comments:

Post a Comment

yes