សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, July 20, 2012

ប្រិមប្រិយ តារា​កំប្លែង មានជីវិត​កម្សត់​

Give our kids a better deal

ភ្នំពេញ: ប្រិមប្រិយ ជា​តារា​កំប្លែង​វ័យក្មេង រូប​សម្រស់​ស្រស់​សោភា ដែលមាន​ឈ្មោះ​ដើម ម៉ក់ សុគន្ធ​ស្រី​និ​ច ជា​អ្នកកំប្លែង​ថ្មី​ក្នុង​ក្រុម​នាយ​កុយ គឺជា​កូនស្រី​ពៅ​របស់លោក​គ្រូ​ម៉ក់ ដែលជា​គ្រូ​ល្ខោនបាសាក់​មានឈ្មោះ​ល្បី​តាមរយៈ​ការសម្តែង​ល្ខោន​កាត់ ក​។ ប្រិមប្រិយ​ត្រូវបាន ទស្សនិកជន​ស្គាល់ ខណៈពេលដែល​តារា​កំប្លែង​នាយ​កុយ យក​នាង​មកអោយ​លេង​ក្នុង​ក្រុម​កំប្លែង កាលពី​ចុងឆ្នាំ​២០១០ គឺ​មក​ជំនួស នាង​ឃ្មឹ​ប ហើយ​ពេលនេះ​នាង​កំពុង​ទទួលបាន​ប្រិយភាព​គួរសម​ដែរ​។​

​ម៉ក សុគន្ធ​ស្រី​និ​ច ឆ្នាំនេះ​អាយុ​២២​ឆ្នាំ មាន​ស្រុកកំណើត​នៅ ស្រុ​កំពង់ត្រាច ខេត្តកំពត​។ ប្រិមប្រិយ​មាន​បងប្អូន​៦​នាក់ ក្នុងនោះ​ស្រី​៣​នាក់​។ ប៉ុន្តែ​ក្នុងនោះ យើង​សង្កេតឃើញថា តារា​កំប្លែង​វ័យ ក្មេង រូប​ស្រស់ ដែល​គ្មាន​អ្នកណា​នឹកស្មាន​ដល់​ថា ប្រិមប្រិយ ធ្លាប់មាន​គ្រួសារ និង​មានកូន​មួយ​ទៀតផង​។ ដោយ​ប្រិមប្រិយ បាន​ប្រាប់ថា “​ខ្ញុំ​ពិតជា​មានកូន​មែន ពេលនេះ​កូនប្រុស​ខ្ញុំ មាន​អាយុ​ជាង​៣​ឆ្នាំ​ហើយ ខ្ញុំ​មិន​លាក់ ព្រោះ​ខ្ញុំ​មាន​មែន​”​។ ប្រិមប្រិយ​បន្តថា “​ដោយសារតែ​ការរស់នៅ មិន​ចុះសម្រុង​នឹង​គ្នា កូន​របស់ខ្ញុំ​មិនបាន​ស្គាល់មុខ​ឪពុក​របស់គេ​ទេ ព្រោះ​ឪពុក​គេ​បាន​ចាក​ចេញពី​ខ្ញុំ តាំងពី​ខ្ញុំ​មាន​ទម្ងន់​ទើបតែ​ជិត​ពីរ​ខែ​ប៉ុណ្ណោះ​”​។​


​ប្រិមប្រិយ បាន​ឲ្យ​ដឹងថា “​ខ្ញុំ​ចេះ​សម្តែង រាំ​របាំ រាំ​ឥណ្ឌា តាំងពី​ខ្ញុំ​អាយុ​៧-៨​ឆ្នាំ​មកម្ល៉េះ ដោយសារតែ​ឪពុក​របស់ខ្ញុំ​ជា​គ្រូ​ល្ខោន​ផង​នោះ ខ្ញុំ​ក៏​ចេះ​សម្តែង​ល្ខោន​ដែរ នឹង​តែងតែ​ដើរ​សំដែង​ល្ខោន ជាមួយ​ក្រុម​របស់លោក​ឪពុក ហើយ​ពេលខ្លះ​ក៏បាន​ចេញ​ច្រៀង កាត់សក់ ម្តងម្កាល​ផងដែរ​។ ខ្ញុំ​ធ្លាប់បាន ចូល​សម្តែង ជា​តារា​កំប្លែង ជាមួយ​ក្រុម នាយ​ក្រឹម បាន​រយៈពេល​៦​ខែ ហើយ​ក្រោយមក​ក៏ត្រូវ​បាន​នាយ​កុយ ឲ្យ​ចូលរួម​ក្រុម​កំប្លែង ជាមួយ រហូតមក​”​។ ប្រិមប្រិយ​បន្តថា “​របរ​ទាំងនេះ​គឺ​រក​បានតែ​ខែប្រាំង​ទេ លុះ​ពេល​ខែល​វស្សា គ្មាន​អ្នកណា​គេ​ការ គ្មាន​គេ​ហៅ​សម្តែង​ល្ខោន​ទេ ដូច្នេះ​ពេលខ្លះ ខ្ញុំ​ក៏​ជួប​នូវ​បញ្ហា​ជីវភាព​ខ្លះៗ​ដែរ ព្រោះ​ផ្ទះ​ដែល​ខ្ញុំ​រស់នៅ​រាល់ថ្ងៃនេះ គឺ​ជួល​គេ​ទេ​”​។ 

​ទោះបីជា ប្រិមប្រិយ មានកូន​មួយ​ទៅហើយ​ក៏ដោយ និង​ការសម្តែង​ដ៏​មាន​ទេពកោសល្យ​នោះ បានធ្វើ​បុរសៗ​ច្រើន​តាម​សុំ​ស្នេហ៍ តែ​ត្រូវបាន ប្រិមប្រិយ​បដិសេធ​ដោយ​លើកឡើងថា “​មាន​ច្រើន​ដែរ​អ្នក​តាម​សុំ​ស្នេ​ហ៏​តែ​ខ្ញុំ​មិន​យកចិត្តទុកដាក់​ទេ គឺ​ខិតខំ​តែ​រកប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ​ខ្ញុំ​សិន ខ្ញុំ​មិន​យក​រឿង​ស្នេហា​នេះ​ជាធំ​ទេ ព្រោះ​ខ្ញុំ​ធ្លាប់​ឈឺចាប់​ឆ្អៀ​ត​ហើយ វា​ធ្វើ​ឲ្យ​ខ្ញុំ​នៅ​ចងចាំ ខ្ញុំ​នៅ​ខ្លាច​”​។​

​ប្រិមប្រិយ​បានបញ្ជាក់​ថា “​ប្រសិនបើ​ខ្ញុំ​បាន​ធូរធារ​ជាង​នេះ ខ្ញុំ​ចង់​ពង្រឹង​ក្លឹប​សិល្បៈ អប្សរា​អមតៈ និង​វង់​ល្ខោន​របស់​ប៉ា​អោយបាន​រឹងមាំ ប៉ុន្តែ​ពេលនេះ​ខ្ញុំ​មិនទាន់​គិត​ទេ គឺ​ប្រឹងប្រែង​បង្កើន​ទេពកោសល្យ​កំប្លែង​អោយបាន​ល្បី​សិន ហើយក៏​នៅមាន​បំណង​មួយទៀត គឺ​ខ្ញុំ​ប្រាថ្នា​ចង់​ក្លាយជា​តារាភាពយន្ដ​”៕​

No comments:

Post a Comment

yes