សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

ជំនួបចរចាររវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក្នុងការច្របាច់បញ្ចូលគ្នាជាសម្លេងតែមួយ ទទួលបានជោគជ័យដ៏ធំធេង


ជំនួបចរចាររវាងគណបក្សប្រជាធិបតេយ្យពីរនៅក្នុងប្រទេសកម្ពុជា គឺគណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដែលបានធ្វើឡើងកាលពីថ្ងៃទី១៦ និង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ គឺទទួលបានជោគជ័យដ៏ធំធេង ដែលនេះគឺជាអ្វីដែលជាការ​ចង់បានបំផុតរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនោះ ។

នៅទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា​ ឆ្នាំ២០១២ ពីប្រទេសហ្វីលីពីន លោក សម រង្ស៊ី និងលោក កឹម សុខា បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា​មួយ ដោយបានបង្ហាញពីភាពជោគជ័យនៅក្នុងជំនួបចរចាររវាងគណបក្សទាំងពីរ ជុំវិញការ​ច្រ​បាច់​​បញ្ចូលគ្នាជាសម្លេងតែមួយ ដើម្បីបញ្ចប់អំណាចផ្តាច់ការនៅកម្ពុជាឲ្យបានក្នុងឆ្នាំ២០១៣ ខាងមុខនេះ ។

នៅក្នុងសន្និសីទសារព័ត៌មានពីប្រទេសហ្វីលីពីនលោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី បានមានប្រសាសន៏ឲ្យដឹងថា បន្ទាប់ពីកិច្ចជំនួបចេចារគ្នាអស់រយៈពេល២ថ្ងៃកន្លងទៅគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានឯកភាពគ្នាបង្កើតគណបក្សថ្មីមួយដើម្បីចូលរួមក្នុងការ បោះឆ្នោតនៅឆ្នាំ២០១៣ ខាងមុខនេះ ។ លោក សម រង្ស៊ី បានមានប្រសាសន៏ឲ្យដឹងទៀតផងដែរ​ថា ចាប់ពីពេលនេះតទៅគឺគណបក្សទាំងពីរ ចាប់បង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដើម្បី​ចាប់ផ្តើមបំពេញបេសកកម្មក្នុងការសង្គ្រោះជាតិ ដែលគណបក្សទាំងពីរបានកំណត់ជាមួយ គ្នា ហើយបានប្តេជ្ញាចិត្តថាគណបក្សទាំងពីរនិងបំពេញបេសកកម្មសង្គ្រោះជាតិ គឺការពារបូរណៈ ភាពទឹកដី ឯករាជ្យភាព និងលិទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា ដើម្បីឲ្យប្រទេសកម្ពុជា មានអនាគត់ភ្លឺថ្លា និងរួចផុតពីមហន្តរាយក្រោមការដឹកនាំនៃរបបផ្តាច់ការសព្វថ្ងៃ ដែលជារបប បំរើបរទេសឈ្លានពាន ។


ចំនែកឯលោក កឹម សុខា ប្រធានគណបក្ស សិទ្ធិមនុស្ស លោកបានលើកឡើងនៅក្នុងសន្និសីទ សារព័ត៌មានដែលមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រួមជាមួយនិង ប្រជាពលរដ្ឋអ្នកគាំទ្រដែលស្រលាញ់របបប្រជាធិបតេយ្យនោះលោក កឹម សុខា បានលើកឡើង ថា លោកមានមោទនភាពខ្លាំងណាស់ដោយគណបក្សទាំងពីរបានសម្រេចបាននូវគោលបំណង ឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវការឲ្យគណបក្សទាំងពីររួមគ្នាបញ្ចូលជាសម្លេងតែ មួយ ដើម្បីបង្កើតជាកម្លាំងនយោបាយដ៏ធំមួយ ក្នុងការជួយសង្គ្រោះ ស្រោចស្រង់ប្រទេសជាតិ ដែលបាននិងកំពុងតែត្រូវបានគេបំផ្លិចបំផ្លាញ ជិះជាន់ធ្វើឲ្យបងប្អូនរងទុក្ខវេទនា និងអាចគ្រោះ ថ្នាក់ដល់មាតុភូមិកម្ពុជារបស់យើង ។ លោក កឹម សុខា បានលើកឡើងទៀតថា បេសកកម្មជាប្រ វត្តិសាស្រ្តដែលពួកយើងបានសម្រេចនៅពេលនេះ ហើយយើងទាំងអស់គ្នានិងចាប់ដៃរួមគ្នាដើម្បី បន្តរ​ឲ្យសម្រេចទៅតាមឆន្ទះដ៏ពិតប្រាកដរបស់បងប្អូ​នប្រជាពលរដ្ឋខ្មែរទាំងអស់ ។

នៅក្នុងសន្និសីទនោះលោក សម រង្ស៊ី ក៏បានថ្លែងផងដែរថា នៅក្នុងកាលៈទេសៈបច្ចុប្បន្នតំរូវឲ្យ អ្នកស្នេហាជាតិរួបរួមគ្នាជាដាច់ខាត ដើម្បីស្រោចស្រង់ប្រទេសជាតិឲ្យបានទាន់ពេលវេលា ហេតុ ដូចនេះហើយបានជាគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានសម្រេចក្នុងការរួមគ្នា ជាសម្លេងតែមួយ ។ លោក សម រង្ស៊ី បានបន្តរទៀតថា ចាប់ពីថ្ងៃនេះទៅ ឆាកនយោបាយ​នៅក្នុង​​ប្រទេសកម្ពុជាមានការផ្លាស់ប្តូរ ហើយចរន្តប្រវត្តិសាស្រ្តនៅប្រទេសកម្ពុជាក៏និងមានការ​ផ្លាស់​ប្តូរ​ដែរ ។

សូមជំរាបជូនថា នៅក្នុងជំនួបរវាងគណបក្ស សម រង្ស៊ី និងគណកប្ស សិទ្ធិមនុស្ស នៅប្រទេសហ្វី លីពីន​ ក្រោយពីទទួលជោគជ័យនៃកិច្ចពិភាក្សាគ្នា ដើម្បីបង្រួបបង្រួមច្របាប់បញ្ចូល ជាសម្លេង​តែ​មួយ​ គណបក្សទាំងពីរក៏បានចេញសេចក្តីថ្លែងការណ៏រួមគ្នាមួយផងដែរ ដែលនៅក្នុងសេចក្តី​ថ្លែងការណ៏នោះបានលើកឡើងថា ក្នុងជំនូបរវាងគណបក្ស​សម រង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា នៅទីក្នុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី១៦ និងទី១៧ ខែ កក្កដា ឆ្នាំ២០១២នេះ គណបក្សទាំងពីរបានធ្វើការសម្រេចរួម​ចំនួន​៥​ចំណុចដូចខាងក្រោម ៖
១ គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស រួមកម្លាំងគ្នាតែមួយ ស្របតា​មឆន្ទះរបស់ប្រជា ពលរដ្ឋខ្មែរ ដើម្បីសង្គ្រោះប្រទេសជាតិឲ្យទាន់ពេលវេលា តាមរយៈការផ្លាស់ប្តូរនយោបាយ ក្នុង បំណងចញ្ចប់អំណាចផ្តាប់ការបច្ចុប្បន្នដែលបំរើបរទេសឈ្លានពាន ។
២ គណបក្សទាំងពីរ សម្រេចរៀបចំបញ្ចូលគ្នាជាគណបក្សតែមួយ ដោយបង្កើតគណបក្សនយោ បាយថ្មីមួយ ដែលនឹងមានការចូលរួមពីអ្នកប្រជាធិបតេយ្យ និងអ្នកជាតិនិយមដទៃទៀត ដើម្បីនាំ មកនូវការដឹកនាំបែបប្រជាធិបតេយ្យ ដែលការពារផលប្រយោជន៏ជាតិពិតៗ ។
៣ គណបក្សទាំងពីរយល់ឃើញថា ការផ្លាស់ប្តូរការគ្រប់គ្រងប្រទេសកម្ពុជា ត្រូវប្រព្រឹត្តទៅដោយ អហិង្សា តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ។ ក្នុងន័យនេះគណបក្សទាំង​ពីរ ទាមទារដាច់ខាតឲ្យមានការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងឲ្យមានការកែតម្រូវនីតិវិធីដ៏ស្មុគស្មាញ ដែលបង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការបោះ ឆ្នោត ។
៤ គណបក្សទាំងពីរទាមទារដាច់ខាត ឲ្យមានការចូលរួមពេញលេញពីប្រធានគណបក្សប្រឆាំង ក្នុងការបោះឆ្នោតដើម្បីឲ្យការបោះឆ្នោតខាងមុខនេះមានលក្ខណៈត្រឹមត្រូវទទួលយកបាន ។ ក្នុង ន័យនេះគណបក្សទាំងពីរ ទាមទារឲ្យបញ្ឈប់ការប្រើប្រាស់ប្រព័ន្ធតុលាការ មកគាបសង្កត់អ្នក​នយោបាយស្នេហាជាតិ និងអ្នការពារសិទ្ធិសេរីភាពប្រជាពលរដ្ឋ ។
៥ គណបក្សទាំងពីរឯភាពគ្នាឲ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រធាន និងសមាជិក-សមាជិ កា-ក្រុមប្រឹក្សាឃុំ-សង្កាត់ មកពីគណបក្សទាំងពីរ ក្នុងគោលបំណងផ្លាស់ប្តូររបៀបដឹកនាំឃុំ-សង្កាត់ ឲ្យបានប្រសើរឡើង និងលើកតម្កើនលិទ្ធិប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ។

នៅក្នុងសេចក្តីថ្លែងការរួមរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក៏បានលើកឡើង ទៀតផងដែរថា ក្នុងពេលកំពុងរៀបចំគណបក្សថ្មី ដែលចេញមកពីការរួមចូលគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស គណបក្សទាំងពីរសម្រេចបង្កើត ចលនាប្រធាធិបតេយ្យ សង្គ្រោះជាតិ ក្នុងគោលបំណងប្រមូលផ្តុំកម្លាំងខ្មែរស្នេហាជាតិ នឹងកម្លាំងប្រជាធិបតេយ្យជាធ្លុង មួយ ដើម្បីចាប់ផ្តើមបំពេញបេសកកម្មសង្គ្រោះជាតិ ។

សូមជំរាបជូនផងដែរថា ជាមួយនិងការចេញសេចក្តីថ្លែងការណ៏រួមរវាងគណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស គណបក្សទាំងពីរនេះក៏បានចេញនូវកិច្ចព្រមព្រៀងស្តីពី សមាសភាព ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិផងដែរ ។ ដោយនៅក្នុងលិខិតបានបញ្ជាក់ថា ដោយយោង សេចក្តីថ្លែងការណ៏រួមនៃគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ស្តីពីការបង្កើត ចលនា​ប្រជាធិបតេយ្យសង្គ្រោះជាតិ គណបក្សទាំងពីរបានឯកភាពគ្នារៀបចំយន្តការដឹកនាំ ចលនា​ប្រជា​ធិប​តេយ្យសង្គ្រោះជាតិ ដែលមានថ្នាក់ដឹកនាំគឺលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជា អនុប្រធាន ។ ចំណែកឯ លេខាធិការដ្ឋាន លោកស្រី មូរ សុខហួរ ជាប្រធាន និងលោក យ៉ែម បុញ្ញាឬទ្ធិ ជាអនុប្រធាន ។ ចំណែកអ្នកនាំពាក្យ គឺមានលោក ប៉ុល ហំម និងលោក យឹម សុវណ្ណ ។

គួរបញ្ជាក់ជូនផងដែរថា ជាមួយនិងការចេញសេចក្តីថ្លែងការណ៏រួមរវាងគណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិមនុស្ស គណបក្សទាំងពីរនេះក៏បានចេញនូវកិច្ចព្រមព្រៀងស្តីពី សមាសភាព ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ហើយជាមួយគ្នានោះ​គណបក្សទាំងពីរក៏បាន​ចេញនូវកិច្ច​ព្រមព្រៀងមយយទៀតដែលស្តីពី សមាសភាពថ្នាក់ដឹកនាំកំពូលគណបក្សថ្មីផងដែរ ដែលក្នុង​នោះ​គឺមានលោក សម រង្ស៊ី ជាប្រធានគណបក្ស ចំណែកឯលោក កឹម សុខា ជាអនុប្រធាន​គណ​បក្ស ដែលប្រធាននិងអនុ ប្រធាននេះ គឺបានធ្វើសេចក្តីសម្រេចដោយឈរលើគោលការណ៏​ព្រម​ព្រៀងគ្នាជាឯកច្ឆ័ន ។ រួមជាមួយនិងគណៈកម្មាធិការដឹកនាំគណបក្សគឺមានគណៈកម្មាធិការបី ដែលទី១ គណៈកម្មាធិការ នីតិបញ្ញាត្តិ , ទី២ គណៈកម្មាធិការ ប្រតិបត្តិ និងទី៣ គឺគណៈ​កម្មាធិ​ការវិន័យ ។ ជាមួយគ្នា នោះក៏រួមមានសេនាធិការ ដែលសេនាធិការគឺគណបក្សមាន​អគ្គលេខា​ធិ​ការ និងអគ្គហេរញ្ញិក ក៏ដូចជាគណៈកម្មាធិការអចិន្រ្តៃយ៏ដែលមានសមាសភាព ប្រធាន និង​អនុប្រធានគណបក្ស រួមជាមួយនិង ប្រធាន និងអនុប្រធាន គណៈកម្មាធិការដឹកនាំទាំងបី ហើយ អគ្គលេខាធិការ និងអគ្គហេរញ្ញិក ជាសមាជិកនៃគណៈកម្មាធិការអចិន្រ្តៃយ៏ ។

សូមជំរាបជូនផងដែរថា នៅក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០ ១២ ពីទីក្រុងម៉ានីល ប្រទេសហ្វីលីពីន លោក សម រង្ស៊ី ប្រធានគណបក្ស សម រង្ស៊ី ក៏បានថ្លែង អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ អ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យទាំងអស់ សូមរួបរួមគ្នានៅក្នុង​ជួរ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដោយលោកថាចាំបាច់ណាស់​ដែលយើងត្រូវ​ចាប់ផ្តើម​បេសកកម្មស្រោចស្រង់ជាតិ ពីព្រោះជាតិយើងកុំពុងតែលិចលង់ ជាតិយើងកុំពុងតែហិនហោច ប្រទេសកម្ពុជាមានរបបដឹកនាំតាមរបៀបផ្តាច់ការ ដែលបំរើបរទេសឈ្លានពាន​ធ្វើឲ្យប្រទេស​យើង​បាត់បង់ទឹកដី  ហើយឲ្យគេរំលោភបូរណៈភាពទឹកដីប្រទេសកម្ពុជា និងឲ្យគេបង្ខិត​ព្រំដែន​តាមតែអំពើចិត្ត ក៏ដូចជាឲ្យគេ​បញ្ចូលជនអន្តោប្រវេសន៏ខុសច្បាប់កាន់តែច្រើនឡើងៗ​ដែលជា​គ្រោះ​ថ្នាក់ដល់អាយុជីវិតរបស់ប្រទេសជាតិរបស់យើង ។ លោក សម រង្ស៊ី បានថ្លែងបន្តរទៀតថា រឿងនេះគឺជារឿងជាតិមិនមែនជារឿងបុគ្គ ឬជារឿងគណកបក្សនេះ គណបក្សនោះទេ គឺជា​រឿង​របស់ខ្មែរទាំងអស់គ្នា ហើយកាលៈ
ទេសៈ ទាំងងសើនេះហើយ​ដែលតម្រូវឲ្យយើង​ធ្វើការជា​មួយ​គ្នា​យ៉ាងជិតស្និទ្ធ ជាប់លាប់ស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ហើយអ្វីដែលស្មោះត្រង់ជាង​នេះ​ទៅទៀតនោះគឺស្មោះត្រង់ចំពោះប្រជារាស្រ្ត និងប្រទេសជាតិ ។

លោក សម រង្ស៊ី បានមានប្រសាសន៏បន្តរទៀតថា សូមកុំប្រៀបធៀបជាមួយ​និងគណបក្សណា​ផ្សេងទៀត ដែលកាលពីមុនមកមានគោលជំហរឃ្លីងឃ្លោង ដែលក្បត់ប្រជារាស្រ្ត ដែលក្បត់​ប្រ​ទេស​ជាតិ ហើយលោកជឿថា ឥឡូវនេះអ្នកប្រជាធិបតេយ្យ អ្នកស្នេហាជាតិពិតប្រាកដបាន​សម្រេចគ្នាហើយ ថាយើងនិងបំ​ពេញបេសកកម្មសង្គ្រោះជាតិ ជាមួយគ្នាឲ្យបានជោគជ័យ​មួយរយភាគរយ ជាស្ថាពរ ។

ចំណែកឯអ្នកតាមដានស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជា និងមន្រ្តីអង្គការក្រៅរដ្ឋា ភិបាល ក៏បានសម្តែងការសាទរជាមួយនិងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធមនុស្ស ដែល បានធ្វើការជជែក ហើយរកច្រកឃើញក្នុងការបង្រួបបង្រួម ច្របាច់បញ្ចូលគ្នាជាសម្លេងតែមួយ ដើម្បីយកឈ្នះលើគណបក្សកាន់អំណាច និងដើម្បីបញ្ចប់អំណាចផ្តាច់ការនៅក្នុងប្រទេសកម្ពុជា ឲ្យបាននៅឆ្នាំ២០១៣ និងជាអ្វីដែលប្រជាពលរដ្ឋម្ចាស់ឆ្នោត ចង់បានជាយូរណាស់មកហើយ នោះ ។ ក្រុមអ្នកតាមដានស្ថានការណ៏នយោបាយនៅក្នុងប្រទេសកម្ពុជា និងមន្រ្តីអង្គការក្រៅរដ្ឋា ភិបាល ក៏បានលើកឡើងទៀតថា ចរន្តនយោបាយនៅក្នុងប្រទេសកម្ពុជា ពិត​ណាស់នៅឆ្នាំ២០​១៣ គណបក្សប្រជាធិបតេយ្យ និងអាចបញ្ចប់អំណាចផ្តាប់ការនៅក្នុង​ប្រទេស​កម្ពុជាបានជាក់​ជា​មិនខាន ព្រោះប្រជាពលរដ្ឋអស់ជំនឿលើការដឹកនាំប្រទេស តាមរបៀបផ្តាប់ការដែល​គណកប្ស​កាន់​អំណាចបានធ្វើមកលើពួកគាត់ជារៀងរាល់ថ្ងៃនេះហើយ ៕ 


No comments:

Post a Comment

yes