សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, July 18, 2012

ក្រសួងមហាផ្ទៃបញ្ជាឲ្យលោក អ៊ុំ ម៉ារ៉ា ចាត់វិធានការជំទប់ទី២របស់គណបក្សប្រជាជន ឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ តាមបណ្តឹងរបស់គណបក្ស សម រង្ស៊ី


បន្ទាប់ពីមានការស្នើសុំឲ្យក្រសួងមហាផ្ទៃចាត់វិធានការលើលោក ព្រុំ ខិត ដែលជាជំទប់ទី២ នៅ​ឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ របស់​គណ​បក្សប្រជាជន ពីសំណាក់លោកស្រី កែ សុវណ្ណរតន៏ អគ្គលេខាធិ​ការ​របស់គណបក្ស​ សម រង្ស៊ី កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២នោះ ជាការឆ្លើយតបនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១២ ក្រសួងមហារផ្ទៃបាន​ចេញ​​លិខិត​មួយ​​ច្បាប់​ដោយ​​បញ្ជាឲ្យលោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ ចាត់វិធានការចំពោះ​លោក ព្រុំ ខិត ជំទប់​ទី២​​របស់​គណ​បក្សប្រជាជនខាងលើនេះជាបន្ទាន់បំផុត ។

អ្នកតាមដានស្ថានការណ៏បានលើកឡើងថា គេចាំមើល ថាតើលោក អ៊ុំ ម៉ារ៉ា និងចាត់វិធានការ​យ៉ាងណាចំពោះលោក ព្រុំ ខិត ដែលជាសហការីស្ថិតនៅក្រោមឱវាទរបស់ខ្លួន ដែលស្ថិតនៅ​ក្រោមការចោទប្រកាន់ពីសំណាក់គណបក្ស​សម រង្ស៊ី ពីបទរើសអើងនយោបាយ និងគំរាមកំ​ហែង រំលោភសិទ្ធិមកលើសកម្មជនជនរបស់គណបក្ស សម រង្ស៊ី គឺលោក ពាក ធួក នៅភូមិក្បាក់ ឃុំត្បែង២ ស្រុកគូលែន ខេត្ត ព្រះវិហារនោះ ។


សូមជំរាបជូនថា កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ វេលាម៉ោង១១​និង៣០នាទី​ថ្ងៃ​ត្រង់ ជំទប់​ទី២របស់គណបក្សប្រជាជន លោក ព្រុំ ខិត បានមកធ្វើការគំរាមកំហែងលោក ​ពាក ធួក សកម្ម​ជនរបស់គណបក្ស សម រង្ស៊ី ឲ្យទំលាក់​ស្លាក​របស់​គណបក្ស សម រង្ស៊ី ដែលលើកនៅមុខផ្ទះ​របស់លោក មិនត្រឹមតែប៉ុណ្ណោះជំទប់ទី២​របស់គណប្រជាជនខាងលើ ក៏បាន​ឲ្យលោក ពាក ធួក យករូបថត​របស់លោក សម រង្ស៊ី ដែលលោក​បាន​ដាក់តាំងនៅក្នុងផ្ទះឲ្យ​យកមក​ដុត​ចោល​ផង​ដែរ ។ កាលនោះដោយលោក ពាក ធួក មានការភ័យខ្លាចពីអំណាចរបស់​លោក ព្រុំ ខិត ជំទប់​ទី២​គណបក្សប្រជា​ជន ទើបលោក​ធ្វើតាមការ​បង្គាប់បញ្ជារបស់លោក ព្រុំ ខិត ។

លោក ពាក ធួក ក៏បានបន្តរទៀតផងដែរថា លិទ្ធិប្រជាធិបតេយ្យនៅក្នុង​ប្រទេស​កម្ពុជា គឺមាន​តែ​នៅលើក្រដាស់ និងបបូរ​មាត់របស់ពួកគេតែប៉ុណ្ណោះ ព្រោះការអនុវត្តជាក់​ស្តែងគឺ​គ្មានទាល់ តែ​សោះ ។ លោក ពាក ធួក បានលើកឡើងផងដែរថា គណបក្សប្រជា​ជន គឺមានការ​រើសអើងខ្លាំង​ ​ចំពោះប្រជាពលរដ្ឋរូបណា ​ដែល​មាននិន្នាការ​គាំទ្រមកលើ​គណ​បក្សប្រឆាំង ជាពិសេសគឺគណ​បក្ស សម រង្ស៊ី តែម្តង ។ លោកថា​នៅក្នុងប្រទេសកម្ពុជា​មាន​គណ​​​ប​ក្សតែ​ពីរប៉ុណ្ណោះ ដែលកំពុង​ប្រដេញគ្នាយ៉ាងប្រគៀកប្រគិត ដូចនេះគេខ្លាចពី​ប្រជាប្រិយ​ភាពរបស់គណបក្ស សម រង្ស៊ី នៅ​ពេលបោះឆ្នោតថ្នាក់ជាតិ​ឆ្នាំ២០​១៣​ខាងមុខ ព្រោះគណបក្ស សម រង្ស៊ី មានគោលនយោបាយ​ច្បាស់លាស់ ក្នុងការបំរើប្រ​ជា​ពលរដ្ឋនិងប្រទេសជាតិ ។

សូមជំរាបថា ទង្វើរប​ស់ជំទប់ទី២គណបក្សប្រជាជនខាងលើ ត្រូវបានអ្នកតាមដាន​ស្ថានការណ៏​នយោបាយ និង អ្នកវិភាគឯករាជ្យបានលើកឡើងថា នេះគឺជាការរើសអើងផ្នែកនយោបាយ​យ៉ាង​ខ្លាំងនិងជា​ទង្វើខុសច្បាប់ទាំងស្រុងផងដែរ ព្រោះច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រ​កម្ពុជា​បាន​​ចែង​ហើយ​​ថា ប្រជាពលរដ្ឋខ្មែរ​ទាំងពីរភេទ​គឺមាន​សិទ្ធ​ស្មើ​គ្នា ក្នុងការជ្រើសរើស ឬចូលរួមជា​មួយ​និង​គណ​បក្ស​នយោបាយ​ណា​​​មួយដែល​ខ្លួនស្រលាញ់ ។ អ្នកវិភាគបានលើកឡើងទៀតថា វាជា​ទម្លាប់​​​របស់គណបក្ស​ប្រជា​ជនទៅហើយ ដែលពួកគេតែងតែធ្វើរបៀបនេះមកលើគណបក្ស សម រង្ស៊ី មិនថានៅមុនពេលបោះឆ្នោត ឬ​ក្រោយ​​ពេលបោះឆ្នោតនោះទេ ដោយហេតុថា​អ្នកទាំង​នោះ​ គឺខ្លាចពីប្រជាប្រិយភាពរបស់​គណ​បក្ស សម រង្ស៊ី ដែលមានការគាំទ្រពីសំណាក់ប្រជា​ពល​ដ៏ច្រើន​លើសលប់ពីមួយអាណត្តិទៅមួយអាណត្តិនោះ ។

ចំណែកឯលោកស្រី កែ សុវណ្ណរតន៏ អគ្គលេខាធិការរបស់គណបក្ស សម រង្ស៊ី និងជាសមាជិក​ព្រឹទ្ធសភាជាប់ឆ្នោត ធ្លាប់បានមានប្រសាសន៏ឲ្យដឹងថា គណបក្សប្រជាជន​តែងតែព្យាយាមធ្វើ​របៀប​​នេះជារៀងរហូតមក និងបង្ករបញ្ហារំខានឥតឈប់ឈរមកដល់សកម្មជន និងប្រជជាពល​រដ្ឋដែ​ល​ជាអ្នកគាំទ្រគណបក្ស សម រង្ស៊ី ។ លោកស្រីបានហៅទង្វើ និងសកម្មភាពរបស់លោក ព្រុំ ខិត ជំទប់ទី២របស់គណបក្សប្រជាជនខាងលើនេះថា គឺជាការគំរាមកំហែង បំភិតបំភ័យ និង​ជាការរំលោភសិទ្ធិយ៉ាងធ្ងន់ធ្ងរមកលើលោក ពាក ធួក សកម្មជនរបស់គណបក្ស សម រង្ស៊ី ដែល​មាន​ចែងនៅក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្ស នយោបាយ ។

លោកស្រី កែ សុវណ្ណរតន៏ ក៏បានមានប្រសាសន៏បន្តទៀតថា ល្មមដល់ពេលដែលគណបក្ស​ប្រជា​ជនឈប់ប្រើកលល្បិច និងការសំឡុតគំរាមកំហែងរបៀបនេះតទៅទៀតទៅ សូមឲ្យមានការ​
ប្រគួតប្រជែង ដោយស្មើភាពគ្នា ត្រឹមត្រូវ សេរី សច្ចៈ និងយុត្តិធម៌ ហើយបោះឆ្នោតទៅតាមឆន្ទះ
របស់ប្រជាពល​រដ្ឋ ។ លោកស្រីថាសម្លេងដែលគណបក្ស សម រង្ស៊ី ទទួលបានក្នុងការ​បោះឆ្នោត​ជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ នាពេលកន្លងទៅនេះគឺជាសម្លេងពិត សម្លេងដែលគេច​ផុតពី​ការគំរាមកំហែង សំឡុត ទិញទឹកចិត្ត និងលួចបន្លំ ។
ជាការពិតការបោះឆ្នោតនៅកម្ពុជាត្រូវបានគេមើលឃើញថាមិនមានភាពសេរី ត្រឹមត្រូវ និងយុត្តិ ធម៌នោះឡើយ សូម្បីតែសហភាពអ៊ឺរ៉ុប ក៏ធ្លាប់បានចេញរបាយការណ៏របស់ខ្លួនទាក់ទងទៅនិង ភាព​មិនប្រក្រតីនៅក្នុងការបោះឆ្នោតនាពេលកន្លងមកផងដែរ រួមជាមួយនិងការគំរាមកំហែង សកម្មជនរបស់គណបក្ស សម រង្ស៊ី ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​និងប្រជាពលរដ្ឋអ្នគាំទ្រ ការធ្វើទុកបុកម្នេញគ្រប់រូបភាព រួម​ជាមួយនិងការលេងល្បែងនយោបាយប្រជាភិថុតិរបស់គណបក្សកាន់អំណាច ។ ដូចនេះប្រ ទេស​​​កម្ពុជា ប្រសិនបើនៅគ្រប់គ្រងដោយគណបក្សប្រជាជនតទៅទៀត គ្មានទេសម្លាភាព លិទ្ធិ ប្រជាធិបតេយ្យនោះ ។ ដូចនេះដើម្បីស្រោចស្រង់ប្រទេសជាតិ និងប្រជាពលរដ្ឋ​កម្ពុជាពីអំណាច​ផ្តាប់​ការ​​របស់គណបក្សប្រជាជន សូមអ្នកប្រជាធិបតេយ្យទាំងអស់រួបរួមជាមួយនិងគណបក្ស សម រង្ស៊ី ដើម្បីយើងបញ្ចប់អំណាចផ្តាប់ការនៅកម្ពុជាឲ្យបានជាដាច់ខាតក្នុងឆ្នាំ២០១៣ កុំបីខាន ៕

No comments:

Post a Comment

yes