សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, August 26, 2012

ពលរដ្ឋ​បី​ឃុំ​មក​តវ៉ា​ពី​បញ្ហាដីធ្លី​ដែល​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​រំលោភ​យក​ត្រង់ចំណុច​ទំនប់ ៩៤


កណ្តាល ៖ ថ្មីៗ​នេះ​នៅមុខ​សាលាខេត្ត​កណ្តាល​មាន​ពលរដ្ឋ​ចំនួន​បី​ឃុំ​បាន​ប្រមូលគ្នា​មក​ធ្វើ​ការតវ៉ា​អំពី​បញ្ហាដីធ្លី​ដែលមាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ហើយ​ត្រូវ​ឈ្មួញ​ដ៏​មានអំណាច​រំលោភ​យក​ដី​របស់​ពួកគាត់​នាពេល​កន្លងមក​នោះ​ដោយ​យោងតាម​លិខិត​ស្នើសុំ​ចុះ​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០១២ ដើម្បី​ឲ្យ​អាជ្ញាធរ​ខេត្តកណ្តាល បង្កើត​គណៈកម្មាធិការ​ជំនាញ​ចុះ​វាស់វែង​ដីធ្លី​ចំនួន ៤៥០ ហិកតា​ស្ថិតនៅក្នុង​ឃុំ​ទី​១ ឃុំ​ក​ណ្ដោ​ក​២ ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង និង​សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជូន​ប្រជាពលរដ្ឋ​ចំនួន ២៩២ គ្រួសារ និង​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​ដីធ្លី​ផង​នោះ​។​
        ​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០១២ នៅវេលា​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​គេ​សង្កេតឃើញ​ពលរដ្ឋ​ដែល​បាន​ប្រមូល​ផ្តុំគ្នា​មក​ធ្វើ​ការតវ៉ា​រឿង​ដីធ្លី​នៅក្នុង​ឃុំ​សង្កាត់​ខាងលើនេះ​មាន​ចំនួន​ប្រហែល ៥០ ទៅ ៦០ នាក់​ជា​អ្នកតំណាង​ឲ្យ​ពលរដ្ឋ​ចំនួន ២៩២ គ្រួសារ​មក​ផ្តុំគ្នា​នៅមុខ​សាលាខេត្ត​កណ្តាល​ដើម្បី​ស្នើសុំ​ឲ្យ​អាជ្ញាធរ​អនុវត្ត​ទៅតាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន ដោយ​យោងតាម​លិខិតស្នាម​ជាច្រើន​ដូចជា កំណត់ហេតុ​អនុវត្ត​សាលក្រម​លេខ ៤០.​វ ចុះ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០០៧
និង​សាលក្រម​លេខ ១២.​វ ចុះ​ថ្ងៃទី​២៦ ខែ​កុ​ម្ភះ ឆ្នាំ​២០០៧ និង​កំណត់ហេតុ​សាលក្រម​លេខ ១២.​វ ចុះ​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០០៧ លិខិត​បំភ្លឺ​របស់លោក ជ័យ សុវណ្ណ ចៅក្រម​សាលាដំបូង​ក្រុងភ្នំពេញ​អតីត​ចៅក្រម​សាលាដំបូង​ខេត្តកណ្តាល​ចុះ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០០៨ លិខិត​លេខ ២១៥​រប របស់​អយ្យការ​អម​តុលាការ​ខេត្តកណ្តាល​ចុះ​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០០៧ លិខិត​លេខ ១៨​ល​ជណ របស់​អយ្យការ​អម​តុលាការ​ខេត្តកណ្តាល​ចុះ​ថ្ងៃទី​៧ ខែ​កុ​ម្ភះ ឆ្នាំ​២០០៧ លិខិត​លេខ ១៣៥​សជណ របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០០៧ លិខិត​លេខ ៣០៧​សជណ របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី​២៩ ខែ​កុ​ម្ភះ ឆ្នាំ​២០០៨ លិខិត​លេខ ១០១០​ក​យ​ព្រទ​/០៩ របស់​ក្រសួងយុត្តិធម៌​ចុះ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០០៩ លិខិត​លេខ ៥៨០​លស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចុះ​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០០៩ លិខិត​លេខ ០៦៩/៤០៩/​ពស​/​ខ​ល របស់​ព្រឹទ្ធសភា​ចុះ​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០០៩ លិខិត​លេខ ២៩៥/១២០៩/​ពស​/​ជក របស់​ព្រឹទ្ធសភា​ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០០៩ លិខិត​លេខ ៤៩/០៩​អដដ របស់​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី ដែល​លិខិត​ទាំងអស់នេះ បានសម្រេច​ប្រគល់​ដីធ្លី​ដែល​ក្រុម​ហេង​អភិវឌ្ឍន៍​រំលោភ​យក និង​ឲ្យ​អាជ្ញាធរ​បង្កើត​គណៈកម្មាធិកា​រ​ជំនាញ​ចុះ​វាស់វែង​ជូន​ប្រជាពលរដ្ឋ​ជា​ស្ថាពរ​តាម​នីតិវិធី​ច្បាប់​ដែល​បានកំណត់  ព្រមទាំង​មាន​ចំណាត់ការ​ពី​អយ្យការ​អម​តុលាការខេត្ត​កណ្ដាល​គឺ​លោក ហួត វុទ្ធី អតីត​ព្រះរាជអាជ្ញា និង​លិខិត​បំភ្លឺ​របស់លោក ជ័យ សុវណ្ណ ចៅក្រម​សាលាដំបូង​ក្រុងភ្នំពេញ​អតីត​ចៅក្រម​សាលាដំបូង​ខេត្តកណ្ដាល និង​លិខិត​បំភ្លឺ​របស់​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ និង​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ជាពិសេស​លិខិត​របស់​ព្រឹទ្ធសភា​លេខ ២៩៥/១២០៩/​ពស​/​ជក ចុះ​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០០៩​។​
        ​ក៏ប៉ុន្តែ​ផ្ទុយទៅវិញ​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​គឺ​ឯកឧត្តម ឈុន ស៊ីរុន គណៈ​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល​មិនបាន​ចាត់ចែង​រៀបចំ​គណៈកម្មាធិការ​ជំនាញ​ធ្វើ​ការចុះវាស់វែង​ដីធ្លី​ដែលមាន​ផ្ទៃក្រឡា​ដូចខាងលើ​នេះ ចែកជូន​ពលរដ្ឋ​ទាំងបី​ឃុំ ដែលមាន​ពល​ចំនួន ២៩២ គ្រួសារ​នោះ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា អាជ្ញាធរ​ថែមទាំង​រួមគំនិត​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ធ្វើការ​លួច​វាស់វែង​ចេញ​ប្លង់​កម្មសិទ្ធិ​ឲ្យ​ទៅ​ក្រុមហ៊ុន​ដោយ​ស្ងាត់ៗ​ទៅវិញ គឺ​វា​ខុសពី​គោលការណ៍​របស់​លិខិត​និង​សាលក្រម​ចូល​ជា​ស្ថាពរ​របស់​សាលាដំបូង​ខេត្តកណ្ដាល លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី លិខិត​របស់​អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី លិខិត​របស់​ក្រសួងមហាផ្ទៃ និង​លិខិត​របស់​ក្រសួងយុត្តិធម៌​ទៅវិញ។​
        ​តំណាង​របស់​ពលរដ្ឋ​ចំនួន ២៩២ គ្រួសារ​ដែល​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលាខេត្ត​កណ្តាល​បាន​ឲ្យ​វរជន​ខ្មែរ​ដឹងថា បានជា​ពួកគាត់​មក​ធ្វើការ​តវ៉ា​ពី​បញ្ហាដីធ្លី​នេះ​សាជាថ្មី ពីព្រោះ​អាជ្ញាធរ​ខេត្តកណ្ដាល​មិន​ព្រម​រៀបចំ​បង្កើត​គណៈកម្មាធិកា​រ​ចុះ​អនុវត្ត​វាស់វែង​ដីធ្លី​ដែល​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​បាន​រំលោភ​យក​នោះ​ចែកជូន​ឲ្យ​ទៅ​ពួកគាត់​វិញ ងាយស្រួល​ពួកគាត់​កាន់កាប់​ស្របច្បាប់​ដើម្បី​ធ្វើស្រែ ដាំ​ដុះ​ស្រូវ សម្រាប់​ចិញ្ចឹមជីវិត​ទៅ​ថ្ងៃ​អនាគត​។ ពីព្រោះ​ដី​នេះ​គឺ​ពួកគាត់​បាន​កាប់​គាស់​ឆ្ការព្រៃ​កាន់កាប់​ធ្វើស្រែ​តាំងពី​ឆ្នាំ​១៩៩៩ មកម្ល៉េះ រហូតដល់​ឆ្នាំ​២០០៦ ស្រាប់​តែមាន​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​ដែលជា​អ្នកមានអំណាច​ផង​នោះ​បានមក​ធ្វើ​សកម្មភាព​រំលោភ​យក​ទ​ទេៗ ថែមទាំង​យក​កងកម្លាំងប្រដាប់អាវុធ​មក​បណ្ដេញ​បង្ខំ​ឲ្យ​ពួកគាត់​ឈប់​មក​ធ្វើស្រែ​ត្រង់ចំណុច​ដី​របស់​ពួកគាត់​នេះ​តែម្តង ហើយ​សមត្ថកិច្ច​ទាំង​នោះគេ​បាន​និយាយថា ដី​ចំណុច​ទំនប់ ៩៤ ទាំងអស់នេះ​ជា​របស់​ក្រុមហ៊ុន​ទេ​មិនមាន​ដី​របស់​ពលរដ្ឋ​ទៅវិញ​។​
        ​ចាប់តាំងពី​ពលរដ្ឋ​បានដាក់​ពាក្យបណ្ដឹង​ពី​ឆ្នាំ​២០០៨ រហូតដល់​ពេលបច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍ បាន​យក​កម្លាំង​ប៉េអឹម​មួយក្រុម​ឲ្យ​ទៅ​យាម​ជាប្រចាំ​ត្រង់ចំណុច​ដី​មានទំនាស់​រហូតមក សូម្បី​នៅ​រដូវ​ទឹក​ឡើង​ប្រជាពលរដ្ឋ​អុំទូក​រាយ​មង ចងសន្ទូច​ជា​លក្ខណៈ​គ្រួសារ ដោយ​ឆ្លងកាត់​តាម​ដី​នោះ​ក៏​មិនបាន​ផង​។ បើ​ប្រជាពលរដ្ឋ​ហ៊ាន​រឹងទទឹង​កម្លាំង​ប៉េអឹម​ទាំងនោះ ឃើញ​ពួកគេ​នឹង​ចាប់​វាយខ្នោះ​ភ្លាម​។ ប្រជាពលរដ្ឋ​ទាំងបី​ឃុំ​មាន​ចំនួន ២៩២ គ្រួសារ​កំពុង​រង​ទុក្ខលំបាក​ដោយសារ​ក្រុមហ៊ុន​ហេង​អភិវឌ្ឍន៍​រំលោភ​យក​ដីស្រែប្រាំង​ចំនួន ៤៥០ ហិកតា​សូម​គោរព​ឱន​កាយ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ដ៏​ខ្ពង់ខ្ពស់ មេត្តាជួយ​អន្តរាគមន៍​ផ្តល់​ដីជូ​ន​ប្រជាពលរដ្ឋ​បានធ្វើ​ស្រែ​វិញ​ដោយ​ក្តី​មេត្តាធម៌​៕ 

No comments:

Post a Comment

yes