សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 27, 2012

ប្រិម ប្រិយ បង្ហាញ​មុខ​គូ​ស្នេហ៍​ជា​សាធារណៈ​ បន្ទាប់​​ពី​មាន​ការ​សង្ស័យ​ទៅ​លើ​នាយ​កុយ​

នាង​ប្រិម ប្រិយ ​និង​គូស្នេហ៍

រាជធានីភ្នំពេញ ៖ ​ទី​បំផុត​​តារា​កំប្លែង​​សម្តី​ឥត​​អាក់ នាង​ប្រិម ប្រិយ ​បានបង្ហាញ​​មុខ​គូ​ស្នេហ៍​​​ដ៏​ពិត​ប្រាកដ​របស់​នាង​ជាសាធារណៈ​ហើយ​ បន្ទាប់​​ពី​ព័ត៌​មាន​​សុស​សាយ​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា នាង​មាន​ទំនាក់​ទំនង​​ជា​មួយ​នាយ​កុយ ​ដែល​ជា​មេ​​ក្រុម​កំប្លែង​​របស់​ខ្លួន​នោះ ។
​ការបង្ហាញ​​មុខ​គូ​ស្នេហ៍​​របស់​ប្រិម​ ប្រិយ ជា​សាធារណៈ​​នា​ពេល​នេះ​គឺ​អាច​ចាត់​ទុក​ថា នាង​ចង់​លុប​បំបាត់​ចោល​​នូវ​ពាក្យ​ចចាម​អារ៉ាម​​កន្លង​​មក​ដែល​បាន​ចាប់​ផ្គូផ្គង​រូប​នាង​ជា​មួយ​តារា​កំប្លែង​​រួម​ក្រុម​ជា​បន្ត​បន្ទាប់​នោះ​ ។ ​មួយ​វិញ​​ទៀត​នាង​ក៏​ចង់​​បង្ហាញ​​ឱ្យ​គេ​​​ឯង​​បាន​ដឹង​ថា ​គូស្នេហ៍​​របស់​នាង​នៅពេល​នេះ​​ជា​មនុស្ស​ម្នាក់​ដែល​មិន​ដូច​ជា​អ្វី​ដែល​​គេ​តែង​តែ​យល់​ច្រឡំ​​នោះឡើយ ។

​រូបភាព​មួយ​ចំនួន​ត្រូវបាន​ប្រិម ប្រិយ បង្ហោះ​នៅ​ក្នុង​ហ្វេស​​ប៊ុក​របស់​​នាង​ដែល​បង្ហាញ​​ពី​ភាព​ស្និត​ស្នាល​យ៉ាង​ស្អិត​រមួត និង​បាន​​​បណ្តើរ​​គ្នា​យ៉ាង​​ត្រសង​​ទៅ​ចូល​រួម​ក្នុង​កម្មវិធី​អ្នក​សិល្បៈ​​ តួ​យ៉ាងពេល​​ចូល​រួម​ក្នុង​​​កម្ម​វិធី​​បង្កក់​កូន​របស់​តារា​កំប្លែង​​រួម​​ក្រុម​​ គឺ​នាយ​ហុង​ដា​នា​ពេល​កន្លង​មក ។ ស្ថិត​​​​នៅ​​ពីក្រោម​​រូប​ថត​ដែល​​នាង​បាន​បង្ហោះ​នោះ​ប្រិម ប្រិយ ​បាន​សរសេរ​ដោយ​​ឥត​​លាក់​លៀម​ថា ​បុរស​ដែល​​ឈរ​ជា​មួយ​នាង​នោះ​គឺជា​ម្ចាស់​ចិត្ត​របស់​នាង (My Honey) ហើយ​ថែម​ទាំង​បង្ហាញ​​ពី​ភាព​ស្និទ​ស្នាល​នឹង​គ្នា​ផង​ដែរ ។

No comments:

Post a Comment

yes