សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 28, 2012

ធ្លាក់​យន្ត​ហោះនេប៉ាល់ ស្លាប់​១៩​នាក់

NEPAL_B
NEPAL_B1

ក្រុង​កាត់​ថ្មាន់​ឌូៈ ក្រុម​មន្ត្រី​បាន​​និ​យាយថា យន្តហោះធុនតូច​មួយ​គ្រឿង​បាន​បុក​បក្សី​មួយ​ក្បាល ហើយ​ក៏បាន​ធ្លាក់​បន្ទិច​ក្រោ​យ​ពី​ការ​ហោះ​ឡើង​ពី​រដ្ឋ​ធានី​កាត់​ថ្មាន់​ឌូ នៃ​ប្រ​ទេស​នេប៉ាល់​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រុ​នេះ ដោយ​សម្លាប់​​មនុស្ស​១៩​នាក់​ ក្នុង​នោះ​មាន​ជនជាតិ​អង់គ្លេស​៧​នាក់ និង​អ្នក​ដំណើរ​ជន​ជាតិចិត​៥​នាក់។
ការ​ធ្លាក់​យន្ត​ហោះ​ Dornier ប្រើ​កង្ហារនេះ គឺ​ជាគ្រោះ​ថ្នាក់​យន្ត​ហោះ​សម្លាប់​មនុស្ស​លើក​ទី៦​នៅ​ក្នុង​រយៈ​ពេល​មិន​ដល់​​ពីរ​ឆ្នាំ នៅ​នេប៉ាល់​ ជា​តិ​ដែល​យន្ត​ដឹក​អ្នក​ដំណើរ​ឯក​ជន​តូចៗ​ជាង​១០​គ្រឿង ជារឿយៗ​ព្រហើន​នឹង​អាកាស​ធាតុ​អាក្រក់​ហោះហើរ​ទៅ​កាន់​តំបន់​ភ្នំ​ ដែល​ពុំ​មាន​បណ្តាញ​ផ្លូវ​ថ្នល់​ត្រឹម​ត្រូវ។

ក្រុម​មន្ត្រី​ទេសចរណ៍ បាននិ​យាយថា គ្រោះថ្នាក់​ថ្មីបំផុត​នេះ​ អាចធ្វើ​ឲ្យ​អ្នក​ទេសចរបរទេស​ងាក​ចេញពី​ការ​ធ្វើ​ដំណើរកំសាន្ត​នៅ​នេប៉ាល់។ អ្នកស្លាបើ​ភាគច្រើន គឺ​ជាអ្នកទេសចរ​ថ្មើរជើង។ ក្រុមសង្គ្រោះ បាន​ទាញ​សាកសព​ឆេះខ្លោច​ពីគំនរ​កម្ទេច​កម្ទី​បាក់​បែក នៅ​ក្នុង​វាល​មួយ​នៅលើ​ច្រាំង​ទន្លេមួយ​ក្បែរ​ព្រលាន​យន្ត​ហោះនោះ។ យន្ត​ហោះ  Dornier ដែល​ជា​យន្ត​ហោះ​មយយ​គ្រឿង​ ក្នុង​ចំណោម​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​ឯក​ជន Sita Air បាន​ហោះ​ហោះរ​ទៅ​កាន់​តំបន់​លូកា ជា​ច្រក​ឆ្ពោះ​ទៅ​កាន់​ភ្នំ​ហេមពាន ក្នុង​ពេល​ពេល​ព្រឹក​ដែលមាន​មេឃ​ស្រឡះ។

No comments:

Post a Comment

yes