លោក កឹម សុខា អនុប្រធាន ចលនាប្រជាធុបតេយ្យសង្គ្រោះជាតិ
នៅថ្ងៃសម្ភោធន៏ទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិ
គណបក្ស សង្គ្រោះជាតិ គឺជាក្តីសង្ឃឹមតែមួយគត់របស់ប្រជាពលរដ្ឋខ្មែរ
និងប្រទេសជាតិរបស់ យើង ក្នុងការស្តារនិងលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ
ក៏ដូចជាកេរ្តិ៏ឈ្មោះរបស់ជាតិឲ្យបាន ល្បីល្បាញនៅឆ្នាំ២០១៣ខាងមុខនេះ ។
គណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ជាប្រធាន និងលោក កឹម
សុខា ជាអនុប្រធាន រួមជាមួយនិងឥស្សរជននយោបាយជាច្រើនរូបទៀត បាននិងកំពុងតែទទួលការ គាំទ្រ
និងមានប្រជាប្រិយភាពពីប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេសផងដែរ
។ ជាមួយគ្នានោះសូម្បីតែអន្តរជាតិ ក៏បានសម្តែងការអបអរសាទរ នៅបន្ទាប់ពីបានឃើញគណបក្សប្រជាធិបតេយ្យទាំងពីរនៅក្នុងប្រទេសកម្ពុជា
បានរួមកម្លាំងច្របាច់បញ្ចូលគ្នាជាសំឡេង តែមួយដោយបង្កើតបានគណបក្សថ្មីដែលមានឈ្មោះថាគណបក្ស
សង្គ្រោះជាតិ ។
គណបក្ស សង្គ្រោះជាតិ បានបង្កើតឡើងនៅពេលនេះ គឺសាកសមទៅនិងពេលវេលា និងកាលៈ
ទេសៈដែលប្រទេសកម្ពុជារបស់យើងកំពុងតែជួបគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ
នោះគឺការដឹកនាំប្រទេស
របស់គណបក្សកាន់អំណាចសព្វថ្ងៃបានធ្វើឲ្យប្រទេសជាតិរបស់យើងស្ទើតែវិនាសបាត់បង់អ្វីៗ ទាំងអស់
ជាមួយគ្នានោះការជំពាក់បំណុលបរទេសកាន់តែច្រើនឡើងៗ ហើយពួកគេបាន សប្បាយនៅលើគំនរទុក្ខរបស់ប្រជាពលរដ្ឋ
ដោយមិនខ្ចីខ្វល់ពីអ្វីទាំងអស់ ។
ដូចនេះប្រសិនបើគណបក្ស សង្គ្រោះជាតិ មិនកើតឡើងនៅពេលនេះទេ នោះប្រទេសជាតិរបស់
យើងនិងធ្លាក់ចូលទៅក្នុងកណ្តាប់ដៃរបស់ប្រទេសជិតខាងជាក់ជាមិនខានឡើយ ព្រោះការចង់ លេបត្របាក់ទឹកដីរបស់ប្រទេសកម្ពុជា
គឺជាមហិច្ឆតាតែមួយគត់របស់ពួកគេតាំងពីយូរណាស់មកហើយ ។ ដែលអ្វីទាំងអស់នេះគណបក្ស
សង្គ្រោះជាតិ ត្រូវតែសង្គ្រោះឲ្យបាននៅឆ្នាំ២០១៣ ហើយក្នុងនោះក៏ទាមទារឲ្យប្រជាពលរដ្ឋដែលជាអ្នកស្នេហាជាតិ
ស្រលាញ់លទ្ធិប្រជាធិបតេយ្យ និងចង់ឲ្យមានការផ្លាស់ស់ប្តូរមួយដ៏ពិតប្រាកដ
សូមចូលរួមឲ្យបានច្រើនឡើងបន្ថែមទៀតជាមួយនិងគណបក្ស សង្គ្រោះជាតិ ដើម្បីយើងធ្វើការផ្លាស់ប្តូររដ្ឋាភិបាលដែលដឹកនាំប្រទេសតាមរបៀប
ផ្តាច់ការ ដូចពេលបច្ចុប្បន្ននេះ ។
គណបក្ស សង្គ្រោះជាតិ ត្រូវបានគេដាក់ងាឲ្យថា
ជាគណបក្សមហាគ្រួសារខ្មែរអ្នកស្នេហាជាតិ ព្រោះនៅក្នុងជួរគណបក្ស សង្គ្រោះជាតិ
ចាប់តាំងពីថ្នាក់លើរហូតដល់ថ្នាក់មូលដ្ឋាន គឺបានប្រមូលផ្តុំទៅដោយអ្នកប្រជាធិបតេយ្យ
ដែលហ៊ានលះបង់អ្វីៗទាំងអស់ ដើម្បីតែប្រយោជន៏របស់
ប្រជាពលរដ្ឋ និង ប្រទេសជាតិ ។ តែផ្ទុយទៅវិញគណបក្សកាន់អំណាច នៅពេលបានអំណាចពីប្រជាពលរដ្ឋ
គេមិនបានធ្វើអ្វីដើម្បីបំរើដល់ផលប្រយោជន៏របស់ប្រជាពលរដ្ឋនោះឡើយ
គឺបានយកអំណាចទាំងនោះដែលបានមកពីប្រជាពលរដ្ឋ មកគៀបសង្កត់ធ្វើបាបប្រជាពលរដ្ឋទៅវិញ
ហើយពួកគេបានយកច្បាប់ និងលទ្ធិប្រជាធិបតេយ្យដាក់នៅក្រោមទ្រនាប់បាតជើងរបស់ពួកគេថែមទៀត
។
តែប្រសិនបើប្រទេសកម្ពុជា ដឹកនាំដោយអ្នកប្រជាធិបតេយ្យ
នោះនិងធ្វើប្រទេសរបស់យើងមាន ការរីកចំរើនជឿនលឿនលើគ្រប់វិស័យ
ហើយសិទ្ធិរបស់ប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ និងត្រូវបានយកចិត្តទុកដាក់
ជាពិសេសគឺផ្តល់សិទ្ធិអំណាចជូនប្រជាពលរដ្ឋជាធំ ហើយប្រជាពលរដ្ឋមានសិទ្ធិស្នើដកហូតតំណែងតំណាងរបស់ខ្លួនគ្រប់រូប
ប្រសិនបើមើលឃើញថា ថ្នាក់ដឹកនាំរបស់ពួកគាត់រូបនោះគ្មានសមត្ថភាព
ក្នុងការធ្វើការងារដើម្បីបំរើផលប្រយោជន៏ជូនដល់ពួក គាត់ និងប្រទេសជាតិនោះ ។
ប្រទេសកម្ពុជាដឹកនាំដោយគណបក្ស សង្គ្រោះជាតិ
និងពាំនាំអ្នកវិនិយោគល្អៗមកធ្វើការបណ្តាក់ ទុននៅក្នុងប្រទេសកម្ពុជា
ហើយជាមួយគ្នានោះក៏និងធ្វើការបន្ធូរបន្ថយពន្ធក្នុងការនាំចូលពីក្រៅ ផងដែរ
ក៏ដូចជាការបញ្ចុំតម្លៃទំនិញនៅលើទីផ្សារគ្រប់ប្រភេទជាពិសេសប្រេងសាំង ជីកសិកម្ម
និងអគ្គសនី
ដែលទាំងអស់នេះគឺជាតម្រូវការដ៏ចាំបាច់ក្នុងការប្រើប្រាស់របស់ប្រជាពលរដ្ឋខ្មែរ
ដើម្បីជួយសំរួលដល់ជីវភាពរស់នៅរបស់បងប្អូន ។ ដោយយើងបានមើលឃើញថា រដ្ឋាភិបាល
ដែលដឹកនាំដោយគណបក្សប្រជាជន មិនបានយកចិត្តទុកដាក់ក្នុងការបញ្ចុះតម្លៃទំនិញនៅលើទី
ផ្សារជូនដល់ប្រជាពលរដ្ឋនោះឡើយ ដែលបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែក្រីក្រ
និង ដុនដាបទៅៗ ដែលក្នុងម្នាក់រកប្រាក់មិនបានបួនពាន់រៀនផងក្នុងមួយថ្ងៃ ។
ចំណែកឯពួកអ្នកកាន់អំណាចបច្ចុប្បន្នបាននិងកំពុងតែសប្បាយក្នុងការកាប់បំផ្លាញព្រៃឈើ
ការ សម្បទានដីធ្លី រ៉ែ និងប្រេងជាដើម ដើម្បីផលប្រយោជន៏របស់ខ្លួន ក្រុមគ្រួសារ
និងបក្ខពួក បើទោះ បីជាករណីទាំងអស់ខាងលើនេះ ជាច្រើនដងត្រូវទទួលរងនូវការរិះគន់យ៉ាងណាក៏ដោយ
ក៏ពួកគេ មិនខ្ចីខ្វល់ឬធ្វើការកែលំអរដើម្បីជាប្រយោជន៏រួមនោះទេ ។
គណបក្ស សង្គ្រោះជាតិ ដែលជាគណបក្សរបស់ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ
ស្រលាញ់នូវ លទ្ធិប្រជាធិបតេយ្យ
មានគោលនយោបាយច្បាស់លាស់ក្នុងការផ្តល់ជាផលប្រយោជន៏ជូនប្រជា ពលរដ្ឋដែលជាម្ចាស់ទឹកដី
ទាំងនៅលើដីគោក ក្នុងដី និងក្នុងទឹក ជាដើម ហើយនយោបាយជាជំ ហ៊ានដំបូងដែគណបក្ស
សង្គ្រោះជាតិ ត្រូវធ្វើនៅពេលឈ្នះឆ្នោត គឺការគាំពារនូវបូរណៈភាពទឹក ដីទាំងខាងលិច
និងខាងកើត
ក៏ដូចជាធ្វើការសើរើឡើងវិញចំពោះការបោះបង្គោលព្រំដែនជាឯកតោភាគគីរវាងរដ្ឋាភិបាលខ្មែរ
និងរដ្ឋាភិបាលក្រុងហាណូយ ការដោះស្រាយបញ្ហាវិវាទដីធ្លី រវាងប្រជាពលរដ្ឋ
និងក្រុមហ៊ុន ដែលទទួលបានការសម្បទានពីលោក ហ៊ុន សែន ដែលបានធ្វើឲ្យបាត់បង់ដីធ្លីរបស់ប្រជាពលរដ្ឋអស់ជាច្រើនហិតា
ដោយការរំលោភបំពានពីសំណាក់ក្រុមហ៊ុន
ឯកជនទាំងនោះ ។
លប់បំបាត់ឲ្យអស់នូវអំពើពុករលួយ បក្ខពួកនិយម និងគ្រួសារនិយម
នៅគ្រប់ក្រសួងមន្ទីរ និងស្ថា ប័នផ្សេងៗ
ផ្តល់ភាពយុត្តិធម៌ជូនប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ប្រព័ន្ធយុត្តិធម៌ត្រូវតែឯករាជ្យ
ដោយមិនស្ថិតនៅក្រោមអំណាចរបស់គណបក្ស ឬបុគ្គលណាម្នាក់នោះឡើយ ដែលអ្វីទាំងអស់
នេះគឺជាការចង់បានរបស់គណបក្ស សង្គ្រោះជាតិ ដែលជាគោលបំហរមិនផ្លាស់ប្តូរនោះ ។
លោក កឹម សុខា អនុប្រធានគណបក្ស សង្គ្រោះជាតិ នៅពេលខាងមុខ ក្នុងពិធីចុះជួបសំណេះសំណាលជាមួយជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ
ចលនាប្រជាធិបតេយ្យសង្គ្រាះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ លោកបានមានប្រសាសន៏ថា អ្វីដែលគណបក្ស
សង្គ្រោះជាតិ ត្រូវដោះស្រាយជាដំបូងគេនៅពេលដែលយើងបានគ្រប់គ្រងប្រទេសដោយឆន្ទះរបស់ប្រជាពល
រដ្ឋហើយនោះ គឺព្រំដែន
ការសម្បទានគ្រប់ប្រភេទដែលធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៏របស់ប្រជា ពលរដ្ឋ
ការបញ្ចុះតម្លៃទំនិញនៅលើទីផ្សារ រួមជាមួយនិងបញ្ហាមួយចំនួនធំទៀត ដែលត្រូវដោះ
ស្រាយជាបន្ទាន់ ដែលក្នុងនោះក៏រួមមានដីធ្លីផងដែរ ។ លោក កឹម សុខា បន្តថា
ដីធ្លីដែលបងប្អូន កាន់កាប់កាលពីមុន ហើយត្រូវបានក្រុមហ៊ុន អ្នកមានអំណាច
និងឈ្មួញទុច្ចរឹតរំលោភយក និង ត្រូវយកមកប្រគល់ជូនបងប្អូនវិញ
ហើយដីធ្លីដែលបងប្អូនបានកាន់កាប់ត្រូវតែជាកម្មសិទ្ធិគ្មានអ្នក ណារំលោភបានឡើយ
ហើយដីធ្លីដែលរដ្ឋាភិបាលបច្ចុប្បន្នបានឲ្យទៅក្រុមហ៊ុនណាដែលរំលោភ ទៅលើផលប្រយោជន៏ជាតិ
និងប៉ះពាល់ដល់ផលប្រយោជន៏របស់ប្រជាពលរដ្ឋ គឺយើងត្រូវតែ ពិនិត្យធ្វើការសើរើឡើងវិញ
ហើយបើប៉ះពាល់ដល់ផលប្រយោជន៏របស់ជាតិ និងផលប្រយោជន៏ របស់ប្រជាពលរដ្ឋមែននោះ
យើងនិងដកហូតពីក្រុមហ៊ុនទាំងនោះដើម្បីយកមកដោះស្រាយជូនជាតិនិងប្រជាពលរដ្ឋដែលខ្វះដី
។
លោក កឹម សុខា បានបន្តថា យើងមិនខ្លាចធ្វើនោះទេ ព្រោះយើងធ្វើទៅតាមច្បាប់
ព្រោះច្បាប់ វិនិយោគបានចែងថា ការផ្តល់ដីសម្បទានឲ្យទៅក្រុមហ៊ុនណាមួយ
មិនត្រូវឲ្យប៉ះពាល់ដល់ផល ប្រយោជន៏ជាតិ និងប៉ះពាក់ដល់ផល់ប្រយោជន៏របស់ប្រជាពលរដ្ឋនោះទេ
ដែលយើងមិនទៅយករបស់គេទេ អ្នកណាគេបានទទួលហើយដែលមិនបានធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៏
របស់ជាតិ និងផលប្រយោជន៏របស់ប្រជាពលរដ្ឋ
គឺយើងបន្តក្នុងការគោរពសិទ្ធិរបស់គេក្នុងការវិនិ យោគ ។
ប៉ុន្តែការឲ្យដីទៅយួននៅតាមព្រំដែន គឺបានធ្វើឲ្យប៉ះពាល់នូវផលប្រយោជន៏របស់ជាតិ ហើយ
និងការរំលោភយកដីពីប្រជារាស្រ្ត កសិករខ្វះដី ដេញប្រជារាស្រ្តចាប់ដាក់គុកច្រវ៉ាក់
ដូចជានៅបឹងកក់ ឬបូរីកីឡា និងនៅតំបន់នានាទៀតនោះជាការរំលោភ
និងធ្វើឲ្យប៉ះពាល់ប្រយោជន៏ របស់ប្រជាពលរដ្ឋ ដែលយើងត្រូវពិនិត្យនិងសើរើឡើងវិញ ។ លោក
កឹម សុខា បានបន្តថា នយោបាយរបស់យើង គឺដោះស្រាយបញ្ហាដី
ជូនប្រជាពលរដ្ឋឲ្យបានយុត្តិធម៌ និងជាកម្មសិទ្ធិ ដោយគ្មានអ្នកណាមកប៉ះពាល់បានឡើយ ។
ដូចនេះសូមប្រជាពលរដ្ឋខ្មែ ឈប់អល់អែកក្នុងការចូលរួមជាមួយនិងគណបក្ស
សង្គ្រោះជាតិ តទៅទៀត ព្រោះមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ
ដែលជាក្តីសង្ឃឹមរបស់យើង ទាំងអស់គ្នា ដើម្បីផ្តល់នូវអ្វីដែលយើងចង់បាន
និងបាត់បង់យ៉ាងអយុត្តិធម៌កាលពីមុនបានទទួល មកវិញ សូមចូលរួមជាមួយគណបក្ស សង្គ្រោះជាតិ
ឲ្យបានច្រើនឡើងបន្ថែមទៀតដើម្បីជ័យជំនះ របស់យើងនៅឆ្នាំ២០១៣ ៕
No comments:
Post a Comment
yes