ស្លាកសញ្ញារបស់គណបក្ស សង្គ្រោះជាតិ នៅថ្ងៃសម្ភោធទីស្នាក់ការគណបក្ស
សង្គ្រោះជាតិ ដែលមានការចូលរួមពីប្រជាពលរដ្ឋយ៉ាងច្រើនកោះករ
គណបក្ស សង្គ្រោះជាតិ ពីមួយថ្ងៃទៅមួយថ្ងៃបាននិងកំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋដែលជាអ្នកស្នេហាជាតិ
និងស្រលាញ់នូវរបបប្រជាធិបតេយ្យ ជាមួយគ្នានោះលោក សម រង្ស៊ី
ដែលជាប្រធានក៏បាននិងកំពុងតែធ្វើការនៅក្រៅប្រទេសជាមួយអន្តរជាតិ ដើម្បីឲ្យមានការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ធ្វើឲ្យដំណើការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាឆ្នាំ២០១៣ ប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ
និងយុត្តិធម៌ ។
ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្រលាញ់នូវរបបប្រជាធិបតេយ្យ
ពួកគាត់គ្រប់គ្នាបានផ្ញើរសេចក្តី សង្ឃឹម និងមានទំនុកចិត្តមកលើគណបក្ស សង្គ្រោះជាតិ
តែមួយប៉ុណ្ណោះក្នុងការរំដោះពួកគាត់
ចេញពីសំណាចនៃការគ្រប់គ្រងរបស់គណបក្សប្រជាជនសព្វថ្ងៃ ដោយសារតែពួកគាត់គ្រប់គ្នារស់នៅក្នុងអំណាចនៃការគ្រប់គ្រងរបស់គណបក្សប្រជាជនអស់រយៈពេលជាង៣០ឆ្នាំមកនេះ
ពួកគាត់មិនដែលស្គាល់អ្វីទៅដែលហៅថា សេចក្តីសុខ និងសិទ្ធិសេរីភាពនោះឡើង មិនខុសពីចុះទឹកក្រពើឡើងលើខ្លានោះទេ
។ ព្រោះពួកគាត់បន្ទាប់ពីការរស់នៅរងទុក្ខយ៉ាងលំបាកក្នុងរបបប្រល័យពូជសាស៣ឆ្នាំ៨ខែនិង២០រួមមក
ពួកគាត់បន្តរស់នៅក្នុងការភ័យខ្លាច និងការជិះជាន់រំលោភសិទ្ធិអស់រយៈពេលជាង៣០ឆ្នាំមកទៀត
។
ដូចនេះហើយប្រជាពលរដ្ឋខ្មែរដែលជាអ្នកប្រជាធិបតេយ្យ ជារៀងរាល់ថ្ងៃពួកគាត់តែងតែស្រែក
ដង្ហើយហៅឲ្យអ្នកស្នេហាជាតិ និងស្រលាញ់នូវលទ្ធិប្រជាធិបតេយ្យមកជួយរំដោះពួកគាត់ ដែល
ឥឡូវនេះការទន្ទឹងរងចាំរបស់ពួកគាត់ជាយូរបានមកដល់ដូចបំណងហើយ នោះគឺគណបក្ស
សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក សម រង្ស៊ី ដែលជាវីជនខ្មែរស្នេហាជាតិជាប្រធាន
និងលោក កឹម សុខា ជាអនុប្រធាន រួមជាមួយនិងឥស្សរជននយោបាយជាច្រើនទៀតដែលបាននិង
កំពុងតែស្ថិតនៅក្នុងជួរគណបក្ស សង្គ្រោះជាតិ ។
គណបក្ស សង្គ្រោះជាតិ
និងធ្វើការសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលានៅឆ្នាំ២០១៣នេះ
ដើម្បីផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមថ្មីជូនប្រជាពលរដ្ឋ
និងប្រទេសជាតិដ៏អភព្វរបស់យើង ដែលបានរងគ្រោះអស់ជាច្រើនឆ្នាំមកនេះ ។ គណបក្ស
សង្គ្រោះជាតិ នៅពេលដែលទទួលបាន ជោគជ័យនៅឆ្នាំ២០១៣
មិនត្រឹមតែជួយស្រោចស្រង់ប្រជាពលរដ្ឋខ្មែរដែលជាអ្នករងគ្រោះ
ក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាចសព្វថ្ងៃ និងប្រទេសជាតិ របស់យើងនោះទេ តែគណបក្ស
សង្គ្រោះជាតិ ក៏និងសង្គ្រោះគណបក្សប្រជាជន ក៏ដូចជាសមាជិក និងថ្នាក់ដឹកនាំ របស់គណបក្សប្រជាជនផងដែរ
ដែលបាននឹងកំពុងតែជាប់នៅក្នុងអន្ទះរបស់បរទេស ដែលមិន អាចរើខ្លួនបាននោះ ។
សូមជំរាបថា យួនគេបានប្រើប្រាស់គណបក្សប្រជាជន
កាន់អំណាចសព្វថ្ងៃធ្វើជាឈ្នាន់របស់គេ ក្នុងការលេបត្របាក់ទឹកដីរបស់ខ្មែរបន្តិចម្តងៗ
តាមរយៈការបោះបង្គោលព្រំដែន និងការបើកដៃ ពីសំណាក់រដ្ឋាភិបាលសព្វថ្ងៃឲ្យជនអន្តោប្រវេសន៏ហូរចូលមកដោយគ្មានការទប់ស្កាត់
និងការពុះ ជ្រាកដីជាដុំៗតាមរយៈរូបភាពសម្បទានទៅឲ្យក្រុមហ៊ុនយួនទាំងនោះ ដែលមានរយៈរហូតដល់ទៅ៩៩ឆ្នាំ
ដែលជាហេតុធ្វើឲ្យពួកគេកើតជាកូនពូនជាចៅនៅលើទឹកដីរបស់ខ្មែរយើងកាន់តែច្រើនឡើងៗ ។
ម្យ៉ាងពួកគេទាំងនោះក៏ត្រូវបានរដ្ឋាភិបាលសព្វថ្ងៃបើកដៃឲ្យពួកគេមានសិទ្ធិក្នុង
ការទទួលបានអត្តសញ្ញាណប័ណ្ណខ្មែរ ប្រើប្រាស់យ៉ាងធូរលុងគ្រប់ៗគ្នា
ជាងប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ទឹកដីថែមទៀតផង ។
ការផ្តល់នូវអត្តសញ្ញាណប័ណ្ណដល់ជនអន្តោប្រវេសន៏យួនបែបនេះ ត្រូវបានអ្នកតាមដាន
លើកឡើងថា ទាំងអស់នេះគឺជាគំរោងរបស់យួន និងរដ្ឋាភិបាលសព្វថ្ងៃ
ក្នុងការផ្តល់ឱកាសឲ្យពួកគេទាំងនោះបានបោះឆ្នោតបង្កើនសំឡេងឲ្យគណបក្សប្រជាជនរបស់លោក
ហ៊ុន សែន ។ ព្រោះពួកគេបានដឹងរួចស្រេចហើយថា ប្រសិនបើប្រទេសកម្ពុជាដឹកនាំដោយគណបក្សរបស់អ្នកប្រជាធិបតេយ្យ
នោះគេនិងមិនអាចធ្វើអ្វីៗបានតទៅទៀតនោះឡើង ជាពិសេសគឺគំនិតអាក្រក់ របស់ពួកគេក្នុងការរំលោភបំពានមកបូរណៈភាពទឹកដីរបស់ខ្មែរយើង
ដែលជាមហិច្ឆិតាដ៏ធំធេង របស់ពួកគេចង់បានជាយូរមកហើយ ។
តែអ្វីដែលជាគំនិតអាក្រក់របស់គណបក្សប្រជាជន និងយួនហាណូយ ដែលចង់បំផ្លាញប្រទេស
កម្ពុជានោះ និងត្រូវបានកំចាត់ និងអស់ល័ក្សនៅឆ្នាំ២០១៣ខាងមុខនេះដោយជៀសមិនផុតនោះ ឡើយ
ព្រោះប្រជាពលរដ្ឋខ្មែរពួកគាត់គ្មានជំនឿលើការដឹកនាំប្រទេសរបស់គណបក្សប្រជាជន
តទៅទៀតនោះទេ ដែលពួកគាត់បានសម្រេចចិត្តនិងផ្ញើរក្តីសង្ឃឹមមកលើគណបក្ស សង្គ្រោះជាតិ
តែមួយប៉ុណ្ណោះ ។
គួរជំរាបជូនផងដែរថា ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋខ្មែរ
ជាពិសេសគឺសមាជិករបស់គណបក្សដៃ ទៃបាននាំគ្នាចូលមករួមរស់ជាមួយនិងគណបក្ស សង្គ្រោះជាតិ
ដោយពួកគាត់បានសម្តែងអំពី អារម្មណ៏នៅក្នុងចិត្តរបស់ពួកគាត់ថា
កាលពីមុនពួកគាត់បានយល់ខុស ហើយចូលទៅរួមរស់ជា មួយនិងគណបក្សផ្សេង
ព្រោះបានលុងទៅនិងការអូសទាញរបស់ពួកគេថា និងធ្វើការកសាងជាតិ
ផ្តល់សិទ្ធិជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ក៏ដូចជាខិតខំប្រឹងប្រែងការពារនូវបូរណៈភាពទឹកដី
រួមជាមួយនិងការធ្វើយ៉ាងណាដើម្បីប្រជាពលរដ្ឋរស់នៅក្នុងជីវភាពមួយធូរធារ ដោយផ្តល់សេវ៉ាការងារជូនប្រជាពលរដ្ឋបានធ្វើគ្រប់ៗគ្នា
និងបញ្ហាដទៃទៀត ។
ប្រជាពលរដ្ឋដែលមកពីគណបក្សផ្សេងមរួមមានគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ គណបក្សហ៊ុ្វនស៊ិនប៉ិច
គណបក្សជាតិនិយម រួមជាមួយនិងគណបក្សដទៃផ្សេងទៀន បានសម្តែងមតិដូចគ្នាថា
ពួកគាត់កាលពីមុនបានរួមរស់នៅក្នុងគណបក្សទាំងអស់នោះគឺមានការ សោកស្តាយយ៉ាងខ្លាំងដោយមិនបានដឹងថា
ខ្លួនឯងកំពុងតែចូលរួមនៅក្នុងការបំផ្លាញប្រទេសជាតិរបស់ខ្លួនជាមួយនិងពួកគេទាំងអស់នោះឡើយ
ក៏ប៉ុន្តែធាតុពិតនៅពេលបានពួកគាត់បាន ឃើញនូវទង្វើ របស់ពួកគេបានធ្វើមកលើប្រជាពលរដ្ឋតាមការផ្សព្វផ្សាយរបស់គណបក្ស
សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ទើបពួកគាត់បានដឹងថា ពួកគាត់កំពុងតែចូលដៃ
ជើងជាមួយអ្នកទាំងនោះក្នុងការធ្វើបាបប្រជារាស្រ្តដ៏ស្រូតត្រង់របស់ខ្លួន
និងប្រទេសជាតិដោយមិនដឹងខ្លួន ។
ប្រជាពលរដ្ឋបានបន្តថា បន្ទាប់ពីនោះមក ពួកគាត់បានកាន់តែដឹងច្បាស់ថែមទៀតថា
តាមពិតអ្វី ដែលជាការចោទប្រកាន់របស់គណបក្សអស់ទាំងនោះជាពិសេសគឺគណបក្សកាន់អំណាច ដែល
ពួកគេខំបំភ្លៃ និងក្រឡៃព័ត៌មានគឺដើម្បីកុំឲ្យប្រជាពលរដ្ឋទូទៅបានដឹងនូវពុតត្បុតរបស់ពួកគេ
និង ទង្វើអាក្រក់របស់ខ្លួនដែលបានធ្វើដាក់មកលើប្រជាពលរដ្ឋខ្លួនឯង គណបក្សប្រឆាំង និងប្រទេសជាតិនោះ
។ ពួកគាត់បន្តថា ហេតុដូចនេះ ការដឹកនាំប្រទេសរបស់គណបក្សកាន់អំណាចជាង៣០មកនេះ
គឺមិនបានផ្តល់អ្វីជាប្រយោជន៏ជូនប្រជាពលរដ្ឋ និងប្រទេសជាតិរបស់ខ្លួននោះឡើយ
ក្រៅតែបក្ខពួកនិងក្រុមគ្រួសាររបស់ពួកគេ តែប៉ុណ្ណោះ ។
ដូចនេះប្រសិនបើបងប្អូនប្រជាពលរដ្ឋបានជ្រាបចំពោះបញ្ហាទាំងអស់នេះហើយ សូមចូលរួមជា មួយនិងគណបក្ស សង្គ្រោះជាតិ
ឲ្យបានគ្រប់ៗគ្នា ព្រោះការសង្គ្រោះជាតិ មិនមែនតែគណបក្ស សង្គ្រោះជាតិ
តែមួយប៉ុណ្ណោះទេ គឺមានការទាមទារយ៉ាងដាច់ខាតត្រូវតែមានការចូលរួមពីសំ
ណាក់បងប្អូនដោយមិនអាចខ្វះបាននោះឡើយ ព្រោះបងប្អូនប្រជាពលរដ្ឋគឺជាចលករក្នុងការ
ផ្លាស់ប្តួរយ៉ាងសំខាន់ជាទីបំផុត ។ ហើយដើម្បីឲ្យសម្រេចបាននូវជោគជ័យទាំងអស់នេះសូមបង
ប្អូនប្រជាពលរដ្ឋកុំភ្លេចទៅមើលឈ្មោះ និងចុះឈ្មោះបោះឆ្នោតរឲ្យបានគ្រប់គ្នាចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី១២
ខែតុលា ឆ្នាំ២០១២ បើទោះបីជាថ្ងៃអាទិត្យ ក៏បងប្អូនអាចទើមើលបញ្ជី ឈ្មោះ
និងចុះឈ្មោះសម្រាប់ការបោះឆ្នោតបានផងដែរ ។ ពេលវេលានៃការចុះឈ្មោះបោះឆ្នោត
និងពិនិត្យមើលបញ្ជីឈ្មោះអ្នកបោះឆ្នោតសម្រាប់ឆ្នាំ២០១២នេះ គឺជាលើកចុងក្រោយហើយ សម្រាប់បងប្អូនទទួលបានសិទ្ធិក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន
និងដែលចង់ឲ្យ មានការផ្លាស់ប្តួរនោះ ។ សូមចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ
និងទៅបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ នៅឆ្នាំ២០១៣ឲ្យបានគ្រប់ៗគ្នា
ដើម្បីសម្រេចនូវអ្វីដែលជាបំណងប្រាថ្នាក់របស់ យើង និងដើម្បីឲ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា
៕
No comments:
Post a Comment
yes