ជាផ្នែកនៃការយកល្អមុខពីការដែលមិនបានឲ្យមន្រ្តីរបស់ខ្លួនទៅចូលរួម ក្នុងសិក្ខាសាលាដែលផ្ដួចផ្ដើមដោយក្រុមអង្គការសង្គមស៊ីវិលជុំវិញប្រធានបទដីធ្លីដែលកំពុងតែកើតមានយ៉ាងក្ដៅគគុកនៅទូទាំងប្រទេសកម្ពុជានោះ កាលពីព្រឹកមិញអំឡុងចុះទៅចែកប្លង់កម្មសិទ្ធិដីធ្លីឲ្យអ្នកភូមិក្នុងខេត្ត ក្រចេះ ហ៊ុន សែន បាននិយាយថា មន្ត្រីបក្សប្រជាជនរបស់ខ្លួន ជាប់រវល់ណាស់ពុំមានពេលចូលរួមសិក្ខាសាលាដែលធ្វើក្នុងបន្ទប់សណ្ឋាគារទេ ។
នាយករដ្ឋមន្រ្តីខ្មែររូបនេះដែលអមដំណើរដោយប្រពន្ធរបស់ខ្លួនផង បានបូបាច់តាមរបៀបនយោបាយប្រជាភិថុតថា ខ្លួនសុំទោសដោយពុំបានបញ្ជូនតំណាងឲ្យទៅចូលរួម ព្រោះមន្ត្រីបក្សប្រជាជនជាប់រវល់ចុះជួយប្រជាពលរដ្ឋ ។ ហើយថា យើងគ្មានពេលចុះធ្វើសិក្ខាសាលា សំណេះសំណាល នៅតាមសណ្ឋាគារទេ គឺចុះជួបសំណេះសំណាលផ្ទាល់ៗជាមួយប្រជាពលរដ្ឋ ដូចក្នុងឱកាសនេះតែម្តង ។
គួរបញ្ជាក់ងថា បញ្ហាដីធ្លី គឺជាបញ្ហាដែលកំពុងតែកើតមានយ៉ាងក្ដៅគគុកនៅក្នុងប្រទេសកម្ពុជាបង្កឡើងដោយពួកអ្នកមានអំណាចមានលុយស្និទ្ធនឹងរដ្ឋាភិបាល រំលោភច្បាមយកដីប្រជាពលរដ្ឋក្រីក្រទន់ខ្សោយ ។ហើយឥឡូវបញ្ហានេះ ត្រូវបានបក្សកាន់អំណាចឆ្លៀតប្រើប្រាសជាយុទ្ធសាស្ត្រកេងចំណេញខាងនយោបាយទៀត សម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៣ ៕
No comments:
Post a Comment
yes