ភ្នំពេញ ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅតាមបណ្ដោយផ្លូវ២០៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ជាប់របងផ្នែកខាងកើតសណ្ឋាគារអាំងទែកុងទីណង់តាល់ បានធ្វើការរិះគន់ទៅលើអាជ្ញាធរ សមត្ថកិច្ចមូលដ្ឋានថាមិនបានខ្វល់ ខ្វាយចំពោះការរៀបចំសណ្ដាប់ធ្នាប់ ខណៈដែលផ្លូវលេខ២០៥មានករណីកកស្ទះចរាចរជាញឹកញាប់ និងខូចញក្លាយទៅ ជាភក់ជ្រាំ ក៏ដូចជាកន្លែងចាក់សំរាម ហើយឈ្មួញបាយកទីតាំងខាងលើនេះធ្វើជាចំណតរថយន្ដដឹកទំនិញ និងផ្ទេរទំនិញ ។
ប្រជាពលរដ្ឋបានលើកឡើងថា ជារៀងរាល់ថ្ងៃកំណាត់ផ្លូវលេខ២០៥ប្រមាណ១០០ម៉ែត្រឈ្មួញយកធ្វើជាចំណតរថយន្ដ មិនត្រឹមតែមានបញ្ហាកកស្ទះចរាចរផ្លូវសាធារណៈប៉ុណ្ណោះទេ ដោយសារតែការដឹកជញ្ជូនទំនិញផ្ទុកលើសទម្ងន់ ហើយ រថយន្ដជាច្រើនបានយកមកចតយ៉ាងអនាធិបតេយ្យ បណ្ដាលឱ្យកំណាត់ផ្លូវលេខ២០៥ប្រមាណជិត៥០ម៉ែត្របានខូច ខាតក្លាយជាភក់ជ្រាំដក់ទឹក និងជះក្លិនស្អុយប៉ះពាល់បរិស្ថាននិងការរស់នៅរបស់ប្រជាពលរដ្ឋ ។ ម្យ៉ាងវិញទៀតក្រុម ឈ្មួញដែលបានរកស៊ីដឹកទំនិញបានយកកម្ទេចថ្មមកចាក់លើកំណាត់ផ្លូវដែលខូចខាត កាន់តែធ្វើឱ្យទឹកដក់ជាប់ ដោយសារតែការចាក់កម្ទេចថ្មនេះមិនអាចឱ្យទឺកហូរចេញទៅកាន់ប្រព័ន្ធលូបាន ។
ប្រជាពលរដ្ឋរិះគន់ថា ពួកគាត់សង្ស័យថា សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានអាចពាក់ព័ន្ធទៅនឹងផលប្រយោជន៍ណាមួយ ពីក្រុមឈ្មួញដឹកទំនិញយកផ្លូវសាធារណៈធ្វើជាចំណត និងជាទីតាំងផ្ទេរទំនិញទើបមិនមានករណីលុបបំបាត់ការចត យ៉ាងអនាធិបតេយ្យនេះ ។ ពាក់ព័ន្ធនឹងការរិះគន់របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានថា អាជ្ញាធរនិងសមត្ថកិច្ចបណ្ដោយឱ្យ ឈ្មួញុយកផ្លូវលេខ២០៥ប៉ែកខាងកើតរបងសណ្ឋាគារអាំងទែកុងទីណង់តាល់ធ្វើជាចំណតរថយន្ដ លោក ឡូយ សាវឿន ចៅសង្កាត់ទំនប់ទឹក បានប្រាប់នគរវត្ដតាមទូរស័ព្ទនៅរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ថា រឿងទាំងអស់នេះ លោកបានមានវិធានការណែនាំនិងហាមឃាត់ដែរ ពីការចតរបស់រថយន្ដដឹកទំនិញ ក៏ដូចជាការផ្ទេរទំនិញ និងបានហៅ មកធ្វើកិច្ចសន្យាកន្លងទៅ ប៉ុន្ដែពួកគេនៅតែបន្ដយកកំណាត់ផ្លូវខាងលើធ្វើជាចំណតរថយន្ដ ។ លោកចៅសង្កាត់ទទួល ស្គាល់ថា អាចនឹងមានការកកស្ទះចរាចរ បើក្រុមហ៊ុនឯកជននៅតែបន្ដយកផ្លូវនេះធ្វើជាចំណតរថយន្ដ ដូច្នេះលោកនឹង មានវិធានការរៀបចំសណ្ដាប់ធ្នាប់ឡើងវិញទៀត ។ ប៉ុន្ដែលោកមិនទទួលស្គាល់ថា ប្រជាពលរដ្ឋរិះគន់ថា អាជ្ញាធរយក ផ្លូវសាធារណៈនេះឱ្យឈ្មួញធ្វើជាចំណតរថយន្ដដឹកទំនិញ ផ្ទេរទំនិញ តើីប្រជាពលរដ្ឋមួយណាហ៊ានរិះគន់ លោកចង់ដឹង។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ជារៀងរាល់ថ្ងៃដោយសារតែពុំមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានមកចុះរៀបចំ សណ្ដាប់ធ្នាប់ដោយសារតែជាទម្លាប់ សមត្ថកិច្ចសង្កាត់ទំនប់ទឹកតែងតែមានវត្ដមានមកយកប្រាក់ពីក្រុមឡានដឹកទំនិញ មកចតលើកំណាត់ផ្លូវលេខ២០៥នេះប៉ែកខាងកើតជាប់របងសណ្ឋាគារអាំងទែកុងទំណង់តាល់ ៕
No comments:
Post a Comment
yes