សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 21, 2012

លោករ៉ុង ឈុន​នឹង​ចូល​បំភ្លឺ​តាម​ដីកា​កោះ​លើក​ទី២

120806_07
មេ​ដឹក​នាំ​សហជីព​អ្នក​ស្រី​ យ៉ាង សុភ័ណ្ឌ និង​លោក រ៉ុង ឈុន ក្នុង​កូដកម្ម​កម្មករ​
រោង​ចក្រ​តៃយ៉ាង

ភ្នំពេញៈ លោករ៉ុង ឈុន​ ប្រធាន​សហភាព​សហជីព​កម្ពុជា​នឹង​ចូល​ទៅ​អយ្យ​ការ​អម​សាលា​ដំបូង ខេត្ត​កណ្តាល ដើម្បី​ធ្វើ​ការ​បំភ្លឺ តាម​ដីកា​កោះ​លើក​ទីពីរ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ដែល​ឈ្មោះ Jack Liu អគ្គនាយក​នៃ​សហ​គ្រាស​តៃ យ៉ាង​ប្តឹង​លោក​រ៉ុង ឈុន​ពី​បទ​ញុះ​ញង់​ឲ្យ​កម្មករ​ធ្វើ​កូដកម្ម​ដោយ​ខុស​ច្បាប់ និង​បទ​បរិហា​កេរ្តិ៍​ជា​សាធារណៈ។
លោក​រ៉ុង ឈុន​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា លោក​នឹង​ធ្វើ​ការ​ចូល​ខ្លួន​ទៅ​បំភ្លឺ តាម​ដីកា​កោះ​របស់​សាលា​ដំបូង​ខេត្ត​កណ្តាល បើ​ទោះ​ជា​លោក​មិន​ទាន់​រក​បាន​មេធាវី​ក៏​ដោយ។
តំណាង​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្តាល​លោក ទេព មុនិន្ន បាន​ចេញ​ដីកា​កោះ​ជា​លើក​ទីពីរ​អញ្ជើញ​លោក​ រ៉ុង ឈុន មក​ធ្វើ​ការ​សាក​សួរ​ក្នុង​បទ​ចោទ​ប្រកាន់​ខាង​លើ​នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ឆ្នាំ​២០១២​ខាង​មុខ​នេះ។

សូម​បញ្ជាក់​ថា​លោក ទេព មុនិន្ន បាន​ចេញ​ដីកា​កោះ​ហៅ​លោក​រ៉ុង ឈុន​ម្តង​រួច​មក​ហើយ ឲ្យ​ចូល​ទៅ​កាន់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១២ ប៉ុន្តែ​លោក​រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា បាន​ស្នើ​សុំ​ពន្យារ​ពេល​ចូល​បំភ្លឺ ដោយ​មូល​ហេតុ​ថា​ មិន​ទាន់​រក​បាន​មេធាវី​ការពារ​សិទ្ធិ និង​មិន​ទាន់​មាន​ការ​ត្រៀម​ខ្លួន ក្នុង​ការ​ការពារ​សិទ្ធិ​របស់​ខ្លួន​នៅ​ឡើយ។

No comments:

Post a Comment

yes