សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, September 27, 2012

លក្ខណៈ​ល្អ​ ១១​យ៉ាង​របស់​អ្នក​និយាយ​


ប្រសិនជា​ចង់​ក្លាយខ្លួនជា មនុស្ស​ម្នាក់ ដែលមាន​វោហា​សព្ទ​ល្អ​គួរ​អនុវត្តតាម លក្ខណៈសម្បត្តិ​ទាំង​១១ ដូចខាងក្រោម​នេះ​៖
១. មុននឹង​និយាយ ត្រូវតែ​គិត​អោយបាន​ល្អិតល្អន់​ជាមុនសិន​ថា តើ​ពាក្យសំដី​នេះ​នឹង​ផ្តល់​លទ្ធផល​យ៉ាងណា​?
២. មិនគួរ​និយាយ​អាក្រក់​ពី​អ្នកណា ដោយសារតែ​ការ​ច្រណែន​និន្ទា មិន​និយាយ​ផ្លែផ្កា មិនត្រូវ​ទំ​លាក់​កំហុស​​ទៅលើ​អ្នកដទៃ​ទេ ដែល​វា​ជាការ​បង្ហាញ​នូវ​ការខ្វះ​សីលធម៌ និង​បង្ហាញ​ពី​ទឹកចិត្ត​មិនល្អ របស់​អ្នក​និយាយ​។​
៣. នៅពេលដែល​កំពុង​ខឹង ឬ​មិន​ពេញ​ចិត្តនឹង​អ្នកណាម្នាក់ អ្នក​គួរតែ​អត់ធ្មត់ សង្កត់ចិត្ត​ទុក​សិន ព្រោះ​ក្នុងពេល​ខឹង​អាច​ឃើញថា ស​ជា​ខ្មៅ អាក្រក់​ជា​ល្អ ហើយ​អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហឹ​ង្សា​បាន​។​
​ទោះបីជា​នៅក្នុង​ការសន្ទនាក្តី ឬ​ក្នុង​ការជជែក​វែកញែក​ក្នុង​អង្គប្រជុំ​ក្តី ករណីនេះ យើង​ត្រូវតែ​អត់ធ្មត់ និង​ពិចារណា​អោយបាន​ល្អិតល្អន់​ជាទីបំផុត​។​

៤. មិនត្រូវ​និយាយ​ចំអក​ទេ ទោះបីជា​និយាយ​លេង​ក៏ដោយ ព្រោះ​នឹងធ្វើ​អោយ​អ្នក​ស្តាប់​អាក់អន់ចិត្ត​។​
៥. បើទោះបី​ជាមាន​ការយល់​ឃើញ​ខុសគ្នា​ក៏ដោយ យើង​ក៏​មិនគួរ ប្រឆាំង​ជំទាស់​ដែរ ប៉ុន្តែ​គួរ​រក​វិធី​និយាយ​អោយបាន​សុភាព ដោយ​បញ្ចេញ​ការយល់ឃើញ​របស់ខ្លួន​។ ទង្វើ​ដូចនេះ​ក៏​ជាការ​បង្ហាញ​អោយគេ​ឃើញថា យើង​មានការ​យល់ឃើញ​ខុសពី​គេ​បានដែរ​។​
៦. ត្រូវ​ប្រើប្រាស់​ពាក្យពេចន៍ឲ្យ​សមរម្យ ចំពោះ​អ្នក​ស្តាប់ជូ​ច​ជា​និយាយ​ជាមួយ​ចាស់ទុំ អ្នកដឹកនាំ  លោក​គ្រូ​អ្នកគ្រូ ឬ​អ្នក​ដែលមាន​ឋាន​:​ខ្ពស់ជាង​។  មិនត្រូវ​និយាយ​អួតខ្លួន អួត​ចំណេះដឹង ឬ​គំរាម​អ្នកដទៃ​ជា​ដាច់​​ខាត​។​
៧. បើ​នៅក្នុង​ការ​សន្ទនា ត្រូវ​ចេះ​ធ្វើជា​អ្នក​ស្តាប់​ខ្លះ បើ​នៅក្នុង​អង្គប្រជុំ ត្រូវតែ​ចេះ​គោរព​ពេលវេលា​ឲ្យ​បាន​ទៀងទាត់​។ ត្រូវ​ចេះ​ស្តាប់​យោបល់​របស់​អ្នកដទៃ​ឲ្យ​បានច្រើន នឹងមិន​ត្រូវ​គិតថា​គំនិត​របស់ខ្លួន​ត្រូវ​ទាំងអស់​នោះទេ​។​
៨.​មិនត្រូវ​និយាយ​រឿង​ផ្ទាល់ខ្លួន​លើកលែង​តែមាន​អ្នក​សួរ​។ គួរ​និយាយ​តែ​រឿង​ដែល​អ្នក​ស្តាប់ពេញចិត្ត​។​
៩. មិន​ប្រើ​អារម្មណ៍​ឆេវឆាវ​ក្នុងការ​និយាយ ហើយ​គួរ​និយាយ​ដោយមាន​ហេតុផល និ​សតិបញ្ញា​ផង​។​
១០. បើ​ចង់​និយាយ​នៅពេលដែល​អ្នកដទៃ គេ​និយាយ​មិនទាន់​ចប់ ត្រូវសុំ​អភ័យទោស​ជាមុនសិន ប៉ុន្តែ​តាម​គោលការណ៍ គួរតែ​រង់ចាំ​អោយគេ​និយាយ​ចប់​សិន​ទើប​ល្អ​។​
១១. បើសិន​យកសំដី​របស់​អ្នកដទៃ​មក​និយាយ ត្រូវតែ​ប្រាប់​ឈ្មោះ​ផង ព្រោះ​វា​ជាការ​សំដែង​នូវ​សេចក្តី​គោរព​។ នៅពេល​និយាយ​ត្រូវមាន​ទឹកមុខ​ញញឹមញញែម កាយវិការ​សុភាពរាបសារ  និង​តែងខ្លួន​ឲ្យ​បាន​សមរម្យ​។​
​ប្រសិនបើ​ប្រិយមិត្ត​ទាំងអស់ ចង់​ឲ្យ​ខ្លួន​និយាយ​ទៅហើយ​មាន​អ្នក​ស្តាប់ ហើយ​គេ​ចូលចិត្ត​គ្រប់គ្នា​នោះ គឺ​អ្នក​គ្រាន់តែ អនុវត្ត​ទៅតាម ចំណុច​ដែល​យើង​បាន​រៀបរាប់​ខាងលើ នោះ​យើង នឹង​ជឿជាក់ថា គ្រប់​ពេល​ដែល​​អ្នក​និយាយ​ប្រាកដជា ធ្វើ​ឲ្យ​អ្នក​ស្តាប់​មានការ​ចូល ចិត្តច្រើន ជាង​មុន​ជាមិនខាន​៕

No comments:

Post a Comment

yes