សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 28, 2012

បណ្ដឹង​ឧកញ៉ា​ កុក អាន​៖ តុលា​ការ​កំពូល​ដោះ​លែង​អ្នក​ស្រី ​ទេព កូលាប ទុក​ប្ដី​ឱ្យ​ជា​ប់ព​ន្ឋ​នាគារ ហើយ​បង្វិល​សំ​ណុំ​ រឿង​នេះ​ឱ្យ​សាលា​ឧ​ទ្ធរណ៍​ជម្រះ​ម្តង​ទៀត​


ភ្នំពេញ៖ អ្នក​ស្រី​ ទេព កូ​លាប សកលវិទ្យា​ធិ​ការ​នៃ​សាកល​វិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ បាន​ត្រូវ​តុលា​ការ​កំពូល​សម្រេច​កា​លពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០១២ ឱ្យ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ពី​បទរំលោភ​លើ​ទំនុក​ចិត្ត ហើយ​បង្គាប់​ឱ្យ​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់​ពី​អ្នកស្រី​ ទេព កូលាប ជាប់​ពន្ធនាគារ​អស់​រយៈ​ពេល​ជាង​មួយឆ្នាំ​រួចមក។

ចំណែក​លោក​ ហេង ឈាង បាន​ត្រូវ​តុលាការ​កំពូល​សម្រេច​បង្វិល​សំណុំ​រឿង​នេះ​ទៅឱ្យ​សាលា​ឧទ្ធរណ៍​បើក​សវនាការ​ជំនុំ​ជម្រះ​ម្តង​ទៀត​។

លោក ​ហេង ឈាង​ និង​លោកស្រី​ ទេព កូលាប បាន​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំ​ខ្លួន​ដាក់​ព​ន្ធនាគារ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត ដោយ​យោង​តាម​ពាក្យ​បណ្ដឹង​របស់​លោក​ឧក​ញ៉ា កុក អាន ដែល​ចោទ​ប្រកាន់​ថា​ ពួក​គេ​បាន​កិប​កេង​ប្រា​ក់ជាង​៥៨​លាន​ដុល្លារ​អាមេរិក​។ ក្រោយ​មក​តុលា​ការ​បាន​កែ​ប្រែ​ការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​ពិសេស​ ដោយ​អភិបាល ឬ​បុគ្គល​ផ្សេង​ទៀត។


អស់​រយៈ​ពេល​ជិត​៦​ខែ​ក្រោយ​មក ពោលគឺ​នៅ​ថ្ងៃទី​៦ ខែ​ធ្នូ ឆ្នាំ​២០១១ តុលា​ការ​បាន​លើក​យក​រឿង​ក្តី​នេះ​មក​បើក​សវនាការ​ជំនុំ​ជម្រះ ដោយ​សម្រេច​ផ្តន្ទាទោស​ពួក​គេ​ឱ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​៤​ឆ្នាំ​៦​ខែ​។ ប៉ុន្តែ​លោក​ ហេង ឈាង និង​ភរិយា បាន​ប្ដឹង​ឧទ្ធរណ៍​ប្រឆាំង នឹង​ការ​សម្រេច​នេះ​។

បន្ទាប់​មក​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១២ ​សាលា​ឧ​ទ្ឋ​រណ៍ បាន​លើក​យក​រឿងក្តី​ឧកញ៉ា​កុក អាន ប្ដឹង​លោក​ ហេង ឈាង និង​លោកស្រី​ ទេព កូលាប មក​ប្រកាស​សាល​ដីកា​ដើម្បី​សម្រេច​ជោគវាសនា​ជន​ជាប់​ចោទ បន្ទាប់​ពី​បាន​បើក​សវនាការ​ជំនុំ​ជម្រះ​កាល​ពី​រសៀល​ថ្ងៃ​ទី​១ និង​បន្ត​នៅ​រសៀល​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១២ រួចហើយ​។​

លោក ​ប្លង់ សំណាង ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ ដែល​អម​ដោយ​លោក​ ង៉ែត សា​រ៉ា​ត តំណាង​មហា​អយ្យការ បាន​ប្រកាស​សាលដីកា​សម្រេច​កែប្រែ​ការ​ចោទ​ប្រកាន់​លើ​លោក​ ហេង ឈាង និង​លោកស្រី​ទេព កូ​លាប ពីបទ រំលោភ​លើ​ទំនុកចិត្ត​ពិសេស​ដោយ​អភិបាល ឬ​បុគ្គល​ផ្សេងទៀត មកជា​បទ​រំលោភ​លើ​ទំនុក​ចិត្ត។ ក្នុង​នោះ​បាន​កែ​ប្រែ​រយៈ​ពេល​ផ្តន្ទាទោស​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ៤​ឆ្នាំ​៦​ខែ មក​ជា​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ៣​ឆ្នាំ។
ទន្ទឹង​នឹង​ការ​សម្រេច​ខាង​លើ​នេះ​លោក​ចៅ​ក្រម ​ប្លង់ សំណាង ក៏បាន​សម្រេច​ឲ្យ​លោក ​ហេង ឈាង និង​លោកស្រី​ ទេព កូ​លាប សង​ប្រាក់​ដល់​លោក​ឧកញ៉ា​កុក អាន ចំនួនជាង​៥៨​លាន​ដុល្លារ​អាមេរិក និង​សង​ជំងឺ​ចិត្ត​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ​លោក ​ហេង ឈាង និងអ្នកស្រី ​ទេព កូ​លាប បាន​ ប្ដឹង​សារ​ទុក្ខ​ប្រឆាំងនឹង​ការ​សម្រេច​នេះ​ទៀត​៕

No comments:

Post a Comment

yes