សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 22, 2012

កម្មករ​កម្មការិនី​៧៦​នាក់​ដួល សន្លប់​នី​រោងចក្រ​យ៉​ក ក្រុង​បាវិត​បានធូរស្បើយហើយ


ស្វាយរៀង៖ កម្មករ កម្មការិនី​រោងចក្រ​ផលិត​ស្រោមដៃ​យ៉​ក ប្រមាណ​៧៦​នាក់ បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ដេក​រណូងរណាង​ធ្វើឲ្យ​កម្មករ​ក្នុង​រោងចក្រ​ជាង​៥០០​នាក់​ភ័យ​តក់​ស្លក់​រត់ចេញ​ពី​រោងចក្រ​ថោ​យ​ធុំ​ក្លិន​ពុល​ចេញពី​ក្រណាត់​។​
ហេតុការណ៍​ណេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​ថ្ងៃ ទី​២១​ខែ​កញ្ញា​ឆ្នាំ​២០១២​នៅ​ក្នុង​រោងចក្រ​ផលិត​ស្រោមដៃ ដែល​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ព្រៃ​ផ្ដៅ​ សង្កាត់​ច្រក​ម្ទេស ក្រុង​បាវិត​។ មូលហេតុ​នាំឲ្យ​កម្មករ​ដួល​សន្លប់​នេះ​ត្រូវ​កម្មការិនី ឈ្មោះ សៀវ ស្រី អាយុ​២៧​ឆ្នាំ មាន​ផ្ទៃពោះ ៤​ខែ មាន​ទីលំនៅ ភូមិ​ព្រៃ​ទទឹង ឃុំ​ប្រ សូត្រ ស្រុក​ស្វាយ​ទាប បាន​ប្រាប់​វិទ្យាសាស្ត្រ​ខ្មែរ ថា កម្មករ កម្មការិនី បាន​ចូល​ធ្វើ​ការ​នៅ​វេលា​ម៉ោង ៨​និង​២០​នាទី ព្រឹក​ស្រាប់តែ​មាន​ធុំ​ក្លិន ថ្នាំពុល​ភាវ​ចូល​ក្នុង​អាគារ​រោងចក្រ​ស្រាប់តែ ទន់ដៃទន់ជើង​ដួល​សន្លប់​តែម្ដង​ពេល​ដឹង​ខ្លួន​ស្រាប់តែ​ឃើញ​ដល់​មន្ទីរពេទ្យ​បាត់​ទៅ​ហើយ​។​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ថា​ស្ត្រី​​ដែល​​ដួល​សន្លប់​ថែមទាំង​មាន​ផ្ទៃពោះ​ហើយ​ចុះ​ពោះ​នេះ​គឺ​ដោយសារ​ថា​តុ​ថ្នាំពុល​ប៉ះពាល់​ខ្លាំង​ដល់​ទារក​ក្នុង​ផ្ទៃ​។​
ទាក់ទិន​និង​ករណី​ខាងលើ​លោក ព្រំ ចាន់​ថា​តំណាង​រោងចក្រ​យ៉​ក បាន​និយាយ​ថា​កម្មករ​ដែល​ដួល​សន្លប់​មិនមែន​មក​ពី​ពុល​ក្លិន​ពី​រោងចក្រ​ទេ​គឺ​ពុល​ក្លិន​ចេញពី​ស្រែ​ដែល​បាញ់​ថ្នាំ​ស្រូវ​ដោយ​ចោទប្រកាន់​ម្ចាស់​ស្រែ​ខាងលិច​រោងចក្រ​នោះ​ថា​បាន​បាញ់ថ្នាំ​ស្រូវ​ទើប​បណ្ដាលឲ្យ​ពុល​ដូច្នេះ​។​ទ​ឡ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ម្ចាស់​ស្រែ​ក៏​បាន​បដិសេធ ថា​មិន​បណ្ដាល​មក​ពី​ការ​បាញ់ថ្នាំ​ស្រូវ​នោះ​ទេ​គឺ​បណ្ដាលមកពី​ក្រណាត់​មាន​ជាតិពុល​។​ប៉ុន្តែ​កម្មករ កម្មការិនី ទាំង​៧៦​នាក់​ដែល​រងគ្រោះ​ដោយ​ពុល​នោះ​និង​រង់​ចាំ​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​ថា​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​ពិតប្រាកដ​នោះ​ទេ​។​បច្ចុប្បន្ន​កម្មករ កម្មការិនី​ទាំង​៧៦​នាក់​កំពុង​ជួយ​សង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​ប្រតិបត្តិ​ក្រុង​បាវិត​នៅឡើយ​៕

No comments:

Post a Comment

yes