សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, September 22, 2012

សម្លាប់​​អង្គរក្ស​​ម្នាក់ ទុក​ក្នុង​គូទ​ឡាន រួច​យកមក​ប្លុង​ចោល​

សម្លាប់​​អង្គរក្ស​​ម្នាក់ ទុក​ក្នុង​គូទ​ឡាន រួច​យកមក​ប្លុង​ចោល​
សពជនរងគ្រោះ ដែលត្រូវជនមិនស្គាល់មុខ សម្លាប់ រួចយកសព ដាក់ក្នុងគូទរថយន្ត
 រហូតមានក្លិនស្អុយ និងមានដង្កូវចោះ
សម្លាប់​​អង្គរក្ស​​ម្នាក់ ទុក​ក្នុង​គូទ​ឡាន រួច​យកមក​ប្លុង​ចោល​
សពជនរងគ្រោះ ដែលត្រូវជនមិនស្គាល់មុខ សម្លាប់ រួចយកសព ដាក់ក្នុងគូទរថយន្ត 
រហូតមានក្លិនស្អុយ និងមានដង្កូវចោះ
សម្លាប់​​អង្គរក្ស​​ម្នាក់ ទុក​ក្នុង​គូទ​ឡាន រួច​យកមក​ប្លុង​ចោល​
សពជនរងគ្រោះ ដែលត្រូវជនមិនស្គាល់មុខ សម្លាប់ រួចយកសព ដាក់ក្នុងគូទរថយន្ត 
រហូតមានក្លិនស្អុយ និងមានដង្កូវចោះ

ភ្នំពេញ: មន្ត្រី​យោធា​កង​អង្គរក្ស​ម្នាក់ ​ត្រូវបាន​ជនមិនស្គាល់មុខសម្លាប់ ​រួច​ទុក​ក្នុង​គូទ​រថយន្ត ហើយ​បាន​យក​រថយន្ត ​មក​ប្លុង​ចោល នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ត្រង់ចំណុច​អង្គភាព ង​៧០ ស្ថិតនៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​គ្រួសារ​របស់​ជនរងគ្រោះ​ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ហង្ស សុភ​ក្ត្រា អាយុ ៤៥​ឆ្នាំ ជា​មន្ត្រី​យោធា​កង​អង្គរក្ស របស់លោក ហ៊ីង ប៊ុន​ហៀ​ង ស្នាក់នៅ​សង្កាត់​ច្បារអំពៅ ខណ្ឌមានជ័យ​ ជិះ​រថយន្ត​ម៉ាក​កាមរី ពណ៌​ស្ករ ពាក់​ស្លាកលេខ ភ្នំពេញ 2T-2609​។ 

​ក្រុមគ្រួសារ​របស់​ជន​រងគ្រោះ​ បាន​បន្តថា មុនពេល​កើតហេតុ នៅ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១២ ជនរងគ្រោះ​បាន​ប្រាប់​ប្រពន្ធ​កូន​ថា ទៅធ្វើ​ការ​នៅខេត្តកំពង់ស្ពឺ ហើយក៏​បាត់​ដំណឹង​​រហូត​។ លុះ​មកដល់​ម៉ោង ៤​ និង​ ១០ ​នាទី ​ល្ងាចថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១២ ប្រជាពលរដ្ឋ​ក៏បាន​ប្រទះឃើញរថយន្តរបស់​ជនរងគ្រោះ​ ចត​ចោល​នៅ​ចំណុច​ខាងលើ​ហើយក៏​គ្មាន​នរណាម្នាក់ ​គេ​ចាប់អារម្មណ៍នោះឡើយ រហូតមក​មកដល់ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១២ វេលា​ម៉ោង ៩ និង ៣០​នាទី​ព្រឹក ដោយមាន​ការសង្ស័យ ​ក៏​រាយ​ការណ៍​​ប្រាប់​សមត្ថកិច្ច ពេលនោះ ​សមត្ថកិច្ចក៏​ទៅ​ស្ទូច​រថយន្តនោះ​ យកមក​រក្សា​ទុក​នៅ​ក្នុង​ប៉ុស្តិ៍​ចោមចៅ ដើម្បី​ស្វែងរក​ម្ចាស់​។​


​សាច់ញាតិ​បាន​បន្ថែមថា មូលហេតុ​ ដែល​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នេះ ដោយសារតែ​មេកោយរបស់​ជនរងគ្រោះ បាន​ទូរស័ព្ទ​ទាក់​ទងទៅ​មន្ត្រីប៉ូលិស​គ្រប់​ប៉ុស្តិ៍ ទើប​ដឹងថា រថយន្ត​ត្រូវបាន​ប៉ូលិស​ស្ទូច​យកមក​ទុក​ ហើយ​ក៏បាន​ទូរស័ព្ទ ទៅ​ក្រុមគ្រួសារឲ្យ​មក​សាក​សួរនៅ​ប៉ុស្តិ៍​ប៉ូលិស​ចោមចៅ​។ 

​សាកសព​ជនរងគ្រោះ​ ត្រូវបាន​គេ​សម្លាប់ ដោយ​យក​ខ្សែ​គោ មក​ចងស្លាបសេក ហើយ​​យក​ការុង​ មក​ច្រក​ក្បាល​ រួច​វ៉ៃ​ ពីក្រោយ​ បន្ទាប់មក​រុំ​ស្បោងប្លា​ស្ទិ​ក ហើយ​បាន​យក​ទៅដាក់​ក្នុង​គូទ​រថយន្ត រួច​យក​រថយន្ត​ ទៅ​ប្លុង​ចោល​។ ក្រោយមក​ដោយសារ​តែ​មាន​ធុំក្លិនស្អុយ ក្រុមគ្រួសារ​ក៏​សុំ​ឲ្យសមត្ថកិច្ចគាស់​គូទ​រថយន្តមើល ​ទើប​ដឹងថា សព​ជន​​រងគ្រោះ​ ត្រូវបាន​គេ​សម្លាប់ចោល​យ៉ាង​សាហាវ​។ បច្ចុប្បន្នសមត្ថកិច្ច នៅ​មិនទាន់​ដឹង​ពីមុខសញ្ញា​របស់​ក្រុម​ជនដៃដល់​នោះទេ​។ 

​បន្ទាប់ពី​សមត្ថកិច្ច​ បា​ន​ធ្វើ​កោសល្យវិច័យ​​រួចមក សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ករណី​នេះ គឺជា​ករណី​គំនុំ​រឿងដីធ្លី ព្រោះមុនពេលកើតហេតុ ដែលជនរងគ្រោះបានប្រាប់​ប្រពន្ធ​ថា ទៅដោះស្រាយរឿងដីឲ្យគេ៕​ 

No comments:

Post a Comment

yes