សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 21, 2012

ឈ្មោះ ប៊ុត​ សាវុធ ប្រើ​ស្បែក​ជា​ប៉េអឹម​រកស៊ី​ឈើ​ខុសច្បាប់​ ហើយ​គំរាម​សម្លាប់​អ្នកកាសែត


 ​ឧ​ត្ត​រ​មានជ័យ ៖ មាន​​ករណី​​ប៉ះ​ទង្គិច​​គ្នា​​មួយ​​រវាង​​មន្ត្រី​​ប៉េ​អឹម​​ម្នាក់​​នឹង​​អ្នក​កា​សែត​​ចំនួន​​បី​នាក់​​កាល​ពី​​វេលា​​ម៉ោង​០៩​​និង​​២១​​នាទី​​យប់ ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​​២០១២ នៅ​​ចំណុច​​ខាង​ត្បូង​​រង្វង់​​មូល​​ត្រពាំង​​ប្រាសាទ ប្រមាណ​​ជា​មួយ​​គីឡូ​ម៉ែត្រ ស្ថិត​​ក្នុង​ភូមិ-​ឃុំ-​ស្រុក​ត្រពាំង​​ប្រាសាទខេត្ត​ឧ​ត្ត​រ​មានជ័យ​ធ្វើ​ឲ្យ​អ្នកកាសែត​ចំនួន​៣ នាក​ភ័យ​លោះ​ព្រលឹង ដោយសារ​ការប្រមាថ និង​ការ​គម្រាម​បាញ់ បំបែក​ក្បាល ។​
​     ឈ្មោះ ប៊ុត សាវុធ ដែលជា​ប៉េអឹម​នៅក្នុង​ស្រុក​ត្រពាំង​ប្រាសាទ ត្រូវគេ​ស្គាល់​ច្បាស់​ថា ជា​កូនចៅ​របស់លោក លី ណា​រិ​ទ្ធ ជា​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ​។ ចំណែកឯ​អ្នកកាសែត​ទាំង​បីនាក់​រួមមាន ១-​ឈ្មោះ លឺ​យ វិចិត្រ ភេទ​ប្រុស ២-​ឈ្មោះ​អឹម សុខា ភេទ​ប្រុស និង​៣-​ឈ្មោះ អ៊ុត ធា ភេទ​ប្រុស ។ បើតាម​ប្រភព​តាម​ព័​ត៍​មានបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​នោះ អ្នកកាសែត​ទាំងបី​នាក់​ខាង​លើ​កំពុងតែ ជជែក​គ្នា​នៅ​ប៉ុស្តិ៍នគរបាល​ឃុំ​ត្រពាំង​ប្រាសាទ​ក៏​ស្រាប់តែ​បានឃើញ​ឡាន​កូរ៉េ​មួយគ្រឿង​ដឹក​របស់​អ្វី​ម្យ៉ាង​ដែលមាន​រាង​ដូចជា​ឈើ ហើយ​គ្រប​តង់​ជិត​បាន​ឆ្លងកាត់​ទីនោះ​។​
 
​     ឃើញ​ដូច្នោះ​មានការ​សង្ស័យ​ក៏បាន​តាម​ពីក្រោយ​ហើយ​បក់ដៃ​អោយ​តៃកុង​ឡាន​នោះ​ឈប់​ដើម្បី​សាកសួរ​ព័​ត៍​មាន​ទើប​ដឹងថា រថយន្ត​នោះ​បាន​​ដឹក​ឈើ​​ប្រភេទ​​បេង​​ដែល​មាន​​ទំហំ​​៣០​ជុំ និង​៤០​ជុំ​ជាង​កន្លះ​ឡាន​។ ពេល​សាកសួរ​អ្នកបើកបរ​ទើប​ដឹងថា​ជា​ឈើ​របស់​ឈ្មោះ ប៊ុត សាវុធ ជា​មន្ត្រី​ប៉េអឹម​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ហើយ​ម្ចាស់​រថយន្ត​ក៏បាន​ទូរស័ព្ទ​ទៅ​ឈ្មោះ វុ​ធ នោះ ។ លុះ​ប្រាំ​នាទី​ក្រោយមក​ក៍​ឃើញ​ឈ្មោះ វុ​ធ នោះ ជិៈ​ឡាន​ម៉ាក​ឡង់​គ្រី​ស័​រ​ពណ៌​ខ្មៅ​បើក​យ៉ាង លឿន​មក​ឈប់​ម្ខាង​ផ្លូវ​ហើយ​ជេ​ប្រមាថ​អ្នក កាសែត​និង​បញ្ជា​ឲ្យ​ឡាន​ដឹកឈើ​នោះ​បន្តដំណើរ​​ទៅ​មុខ​ទៀត​​។​
 
     ឈ្មោះ វុ​ធ បាន​ដេញ​វាយ​អ្នកកាសែត​ទាំងបី នាក់​នោះ​ដោយ​ប្រតាយប្រតប់​ដណ្តើមយក​កា​ម៉េ​រា​តែដោយសារ​ដណ្តើមបាន​ត្រឹមតែ​ពិល​ឈ្មោះ វុ​ធ ក៏បាន​យក​ពិល​ទៅ​បោក​ចោល​ខ្ទេច​តែម្តង​។ យ៉ាងណាក៏ដោយ​បំណែ​កពិល​បាន​ខ្ទាត​ត្រូវ​ជើងឆ្វេង និង​ដៃ​បណ្តាល​ឲ្យ​របួស​អ្នក​កាសែត​ហើយ ឈ្មោះ វុ​ធ បាន​ឡើងទៅ​បើកឡាន​របស់ខ្លួន​ដេញ​បុក​អ្នកកាសែត​ឈ្មោះ លឺ​យ វី​ចិត្រ ដោយ​ប៉ុនប៉ង​សម្លាប់ តែ​ឈ្មោះ លឺ​យ វី​ចិត្រ បានគេច​ខ្លួន​រួច​។ បន្ទាប់មក​ឈ្មោះ វុ​ធ ក៍បាន​បើកឡាន​ត្រឡប់ទៅផ្ទះ​វិញ ហើយ​ក្រុមអ្នកកាសែត ក៍បាន​ត្រឡប់​ទៅកាន់​ប៉ុស្តិ៍​នគរ​បាល​​ឃុំ​ត្រពាំង​ប្រាសាទ​វិញ​។​
 
     ភ្លាមៗ​នោះ​ស្រាប់តែ​ឃើញ ឈ្មោះ វុ​ធ ជិៈ​ឡាន​មក​ម្តងទៀត​មក​ឈប់​នឹង​មុខ​ប៉ុស្តិ៍​ដោយបាន​ជេរប្រមាថ​កាសែត ទាំងបី​នាក់​នោះ​ទៀត ហើយ​ប្រហែលជា​យក​កាំភ្លើង​មកជា​មួយ​ផង​ព្រោះ​ឈ្មោះ វុ​ធ បាន​ស្រែក​គំរាម​បាញ់​បំបែក​ក្បាល​។ ឃើញ​ដូច្នោះ​អ្នកកាសែត​ទាំងបី​នាក់​បាន​រត់គេច​ខ្លួន​អស់​ព្រោះ​ខ្លាច​គេ​បាញ់ ហើយ​ក្នុង​ហេតុការណ៍ នៅក្នុង​បរិវេណ​ប៉ុស្តិ៍​នោះ ក៍មាន​វត្តមាន​ក្រុមនគរបាល និង​ជំនាញ​មេព្រៃ​ប្រចាំការ​នៅ​ទី​នោះដែរ ។ គួរ​បញ្ជាក់ដែរថា បើតាម​សម្តី​របស់​អ្នកកាសែត​ជា​ជនរងគ្រោះ​បាន​ប្រាប់ ឲ្យ​ដឹងថា រំលង​ប៉ុន្មាន​ថ្ងៃ​កន្លងមក មុន​ពេល​កើតហេតុ​ឈ្មោះ ប៊ុត​សាវុធ រូបនេះ​បាន​ជិៈ​ឡាន របស់ខ្លួន​មក​គំរាម​បាញ់​បំបែក​ក្បាល​អ្នកកាសែត​ម្តង​រួចមកហើយ​នៅ​ចំណុច​រង្វង់​មូល ត្រពាំង​ប្រាសាទ កន្លែង​លាង​ឡាន ដោយមាន​មន្ត្រី សមត្ថកិច្ច ជាច្រើន​អង្គុយ​នៅ​ទី​នោះដែរ​ដូចជា លោក រិ​ន ជា​ដឺ​បេ​អគ្គ ប្រចាំ​ស្រុក និង​មន្ត្រី​ប៉េអឹម ម្នាក់​ឈ្មោះ មាស ចន្ថា ។​
 
     អ្នកយក​ព័​ត៍​មាន​វរជន​ខ្មែរ បាន​សុំ​ការបំភ្លឺ តាម​ទូរស័ព្ទ​ពី​លោក ប៊ុត សាវុធ នោះដែរ​តែ​លោក​បាន​និយាយថា មិន​អី​ទេ​ចាំ​ជួបគ្នា ព្រោះ​សុទ្ធតែ​គ្នា​យើង​ទេ ខ្ញុំ​រវល់​ជួប​បងៗ​ផ្សេង​សិន ។ គួរ​រំលឹក​ឡើងវិញ ឈ្មោះ ប៊ុត សាវុធ ដែលជា​មន្ត្រី​ប៉េអឹម​រូបនេះ ខ្លួន​ជា​សមត្ថកិច្ច​មិន​ជួយ​ការ​​ពារ​​សុវត្ថិ​ភាព​​ជូន​​ប្រជា​ពល​រដ្ឋ បែរ​ទៅជា​ប្រើ​ភាសារ​អសីលធម៌ មិ​ង​ដឹងថា​ឈ្មោះ ប៊ុត សាវុធ ចង់​ស្នង តំណែង​ពី​មន្ត្រី​ប៉េអឹម​ម្នាក់​ដែល​បាន​​សម្លាប់​​អ្នក​កាសែត​​នៅ​​ខេត្ត​​រត​​គិរី ​ឬ​​យ៉ាង​ណា​នោះឡើយ ទើប​ឈ្មោះ ប៊ុត សាវុធ បាន​ប្រព្រឹត្ត​បែបនេះ​។ ពាក់​ព័​ន្ឋ​នឹង​ករណី​ដែល​មន្ត្រី​ប៉េអឹម​ឈ្មោះ ប៊ុត សាវុធ ដែល​លួច​រកស៊ី​បទល្មើស​ហើយ​យក​អំណាច​និង​តួនាទី​របស់ខ្លួន មក​គំរាមកំហែង​ដល់​អ្នកយកព័ត៌មាន​ផ្គើន​ទៅ​នឹង​​អនុសាសន៍​របស់​សម្តេច​តេ​ជោ សូម​ថ្នាក់លើ មេត្តា​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​អោយបាន​តឹងរឹង​ផង ដើម្បី​កុំអោយ​មន្ត្រី​ខិលខូច​ផ្សេង​ទៀត​​ធ្វើ​តម្រាប់​៕ 

No comments:

Post a Comment

yes