សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 21, 2012

មន្ទីរ​សម្រាក​ព្យាបាល ​និងសម្ភព​ក្រុង​តាខ្មៅ​ ធ្វេសប្រហែស​ស្លាប់​មនុស្ស​លើក​ទី​ពីរ​ប្រុង​សង​ ១៥០០ ​ដុល្លារ បញ្ចប់រឿង​


 ​កណ្ដាល ៖ ករណី​ដែល​គ្រូពេទ្យ​បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល​និង សម្ភព​ក្រុង​តាខ្មៅ​បាន​ចាក់​ថ្នាំ​ចំនួន​៣​ម្ជុល បណ្ត​ល​ឲ្យ​បុរស​ម្នាក់​ឈ្មោះ ទឹម រី​ន អាយុ​៥១​ឆ្នាំ ជា​ជនជាតិខ្មែរ​អ៊ិំ​ស្លាម​ដែលមាន​អា​ការៈឈឺ​ចុកពោះ ស្លាប់បាត់​បង់ជីវិត​យ៉ាង​អាណោច​អធម្ម មានកា​សម្របសម្រួល​ជាមួយ​គ្រួសារ​ជនរងគ្រោះ ផ្តល់​ជា​សំណង​ចំនួន ១៥០០ ដុល្លារ​អាមេរិក​ដើម្បី​បញ្ចប់រឿង ប៉ុន្តែ​មិនមាន​ការឯកភាព​គ្នា​ទើប​មាន​ពាក្យបណ្តឹង​ដាក់ចូល​អធិការដ្ឋាន​ន​គរ​បាល ក្រុង​តាខ្មៅ​ដោយ ប្ដឹង​ចោទប្រកាន់​គ្រូពេទ្យ​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា ហើយ​ករណីនេះ​សមត្ថកិច្ច​ប៉ូលិស​បាន​ព្រមាន​ថា នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម ផ្លូវច្បាប់​។​
         ​យោងតាម​ពាក្យបណ្ដឹង​របស់​ស្ដ្រី ឈ្មោះ​សឹម សារី​ហ្វា​ស់ អាយុ​៤៩​ឆ្នាំ ដែល ត្រូវជា​ប្រពន្ធ​របស់​បុរសរងគ្រោះ​បាន រៀបរាប់ថា រូបគាត់​និង​ប្ដី​ព្រមទាំង​ប្អូន ស្រី​ជីដូនមួយ​បាននាំគ្នា​មកពី​ស្រុក​ពញាឮ ខេត្ដ​កណ្ដាល មកកាន់​ក្រុង​តាខ្មៅ​អស់ រយៈពេល​១០​ថ្ងៃ​មកហើយ​ដើម្បី​មក​លក់ ខោអាវ​នៅក្នុង​ផ្សារ​តាខ្មៅ ដោយបាន ជួល​បន្ទប់​ផ្ទះសំណាក់​ឡុង​សៀង ក្រុង​តាខ្មៅ​ស្នាក់នៅ ។ រហូតមកដល់​វេលា ម៉ោង​១១​យប់ ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ ២០១២ ប្ដី​របស់គាត់​ស្រាប់​តែមាន អាការ​ចុក​ដើមទ្រូង​ទើប​គាត់​និង​ប្អូនស្រី​ជីដូនមួយ​ឈ្មោះ ស្លេស ស៊ី​ម៉ាស់ អាយុ​៣១​ឆ្នាំ បាន​នាំ​ប្ដី​របស់គាត់​មក​ព្យាបាល​នៅ​មន្ទីរ​សម្រាក ព្យាបាល និង​សម្ភព​ក្រុង​តាខ្មៅ ដើម្បីឱ្យ ក្រុមគ្រូពេទ្យ​ពិនិត្យ​អាការរោគ ។
ភ្លាម នោះ​គ្រូពេទ្យ​ម្នាក់​បាន​វាស់​ឈាម ហើយ បានដាក់​សេរ៉ូម​មួយ​ប្លោក​និង​ចាក់​ថ្នាំ ចំនួន​៣​ម្ជុល រួច​គ្រូពេទ្យ​បាន​បូម​ឈាម យកទៅ​ពិនិត្យ ដោយ​បញ្ជាក់ថា ប្ដី​របស់ខ្លួន​មាន​ជំងឺ​រលាក លំពែង។
         ​រហូតដល់​វេលា​ម៉ោង​៣ រំលងអធ្រាត្រ​ឈាន​ដូ​ល​ថ្ងៃទី​១៨ ខែកញ្ញា ប្ដី​របស់គាត់​បាន​ធូរស្រាល​ពី អាការ ខណៈនោះ​គ្រូពេទ្យ​បាន​ប្រាប់​គាត់​ថា ប្ដី​របស់គាត់​លែងកើត​អី​ហើយ បន្ទាប់មក​គ្រូពេទ្យ​ក៏បាន​បើក​ថ្នាំ​គ្រាប់ ទុក​សម្រាប់​លេប​បន្ដ និង​បានអនុញ្ញាត ឱ្យ​ត្រឡប់ទៅផ្ទះ​វិញ​បន្ទាប់ពី​បង់ប្រាក់ អស់​ចំនួន​១៨៨.០០០​រៀល​ថ្លៃ​ព្យាបាល ហើយ​ពេលដែល​រូបគាត់ និង​ប្អូនជីដូនមួយ​នាំ ប្ដី​ទៅដល់​ផ្ទះសំណាក់​វិញ​បាន​ប្រមាណ ១០​នាទី ប្ដី​របស់គាត់​មាន​អាការ​ចុក ដើមទ្រូង​ឡើងវិញ ហើយ​គាត់​ក៏បាន​នាំ ប្ដី​មកកាន់​មន្ទីរ​សម្រាក​ព្យាបាល​ខាងលើ​ម្ដងទៀត ។ ពេលទៅដល់​ភ្លាម​គ្រូពេទ្យ​ក៏ បាន​ចាក់​ថ្នាំ​ឱ្យ​ប្ដី​របស់គាត់​ចំនួន​មួយ ម្ជុល​បន្ថែមទៀត ស្រាប់តែ​ប្រមាណ ៥​នាទី​ក្រោយមក​ប្ដី​របស់គាត់​បាន​ប្រកាច់ បែកពពុះមាត់​នៅលើ​គ្រែ​លែង​ដឹងខ្លួន តែម្ដង។
         ​ខណៈដែល​ប្ដី​របស់គាត់​លែង​ដឹងខ្លួន គ្រូពេទ្យ​បាន​ដឹក​ប្ដី​របស់គាត់​ទៅ មន្ទីរពេទ្យ​ជ័យជំនះ​ដោយបាន​ប្រាប់​គាត់​ថា យកទៅ​ធ្វើការ​សង្គ្រោះ​នៅ​ទីនោះ​វិញ ខណៈដែល​ដឹក​ទៅដល់​មន្ទីរពេទ្យ​ជ័យជំនះ  គ្រូពេទ្យ​ប្រចាំការ​នៅ​ទី​នោះបាន​ពិនិត្យថា ប្ដី​របស់គាត់​បាន​ដាច់ខ្យល់​ស្លាប់​នៅមុន មកដល់​មន្ទីរពេទ្យ​ទៅហើយ ។ លុះដល់ ព្រឹក​ថ្ងៃទី​១៨ គាត់​បានមក​ដាក់ពាក្យ បណ្ដឹង​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង តាខ្មៅ​ដើម្បី​ឱ្យជួយ​អន្ដរាគមន៍ និង​បាន​ជួល​រថយន្ដ​សាមុយ​ដឹក​សព​ប្ដី របស់គាត់​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅឯ​ស្រុក​ពញាឮ​វិញ ។ អ្នកច្បាប់​និយាយថា បើ​គ្រូពេទ្យ​ចាក់​ថ្នាំ​ធ្វើឱ្យ​អ្នកជំងឺ​ស្លាប់​ដោយសារតែ​ការ ធ្វេសប្រហែស ឬ​ខ្វះ​ជំនាញ​នោះ គ្រូពេទ្យ នឹង​ប្រឈម​ការជាប់​ចោទ​ពីបទ​មនុស្ស ឃាត​ដោយ​អ​ចេតនា ដូច​មានចែង​ក្នុង​មាត្រា​២០៧ នៃ​ក្រមព្រហ្មទណ្ឌ​ថ្មី​។​
         ​សាច់ញាតិ​ជនរងគ្រោះ បាន​អះអាង​កាលពី​រសៀល​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១២ វេជ្ជបណ្ឌិត​ម្នាក់​ឈ្មោះ កែវ ធា​ញ ភេទ ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​សង្កាត់​បឹង កេងកង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​វេជ្ជបណ្ឌិត​ប្រចាំការ​នៅក្នុង​មន្ទីរ សម្រាក​ព្យាបាល និង​សម្ភព​ក្រុង​តាខ្មៅ  បាន​ទំនាក់ទំនង​ជាមួយ​ប្រពន្ធ​ជនរងគ្រោះ ដើម្បី​សុំ​ចរចា​សង​សំណង​ចំនួន​១៥០០ ដុល្លារ​ដើម្បី​សុំឱ្យ​ប្រពន្ធ​ជនរងគ្រោះ​ដក​ពាក្យបណ្ដឹង​វិញ ។ យ៉ាងណាក៏ដោយ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​គ្រូពេទ្យ​នៅក្នុង​មន្ទីរ សម្រាក​ព្យាបាល និង​សម្ភព​ក្រុង​តាខ្មៅ​បាន​ធ្វេសប្រហែស​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ហើយ​បើ​គេ​ចាំ​មិន​ភ្លេច​ទេ នោះ​កាលពី​ប៉ុន្មាន​ខែ​មុន​ក៏មាន​ករណី​ស្លាប់​ស្ត្រី​ម្នាក់​ផងដែរ ប៉ុន្តែ​មានការ​សម្របសម្រួល​គ្នា មិន​ដាក់​ពាក្យបណ្តឹង​នោះទេ​៕

No comments:

Post a Comment

yes