សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 28, 2012

សោម​រស្មី​បូម​ខ្សាច់​ពី​ទន្លេបាសាក់​ដាក់​ទៅ​បឹង​ជើងឯក​បណ្ដាល​ឱ្យ​ស្រុត​ប៉ោង​ផ្លូវជាតិ​លេខ​២

​ភ្នំពេញ​ ៖​ កាលពី​រសៀល​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១២​ ក្រុម​បូម​ខ្សាច់​របស់​ សោម​ រស្មី​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ ប្រញាប់ប្រញាល់​ជួសជុល​ឡើង​វិញ​ជា​ បន្ទាន់​ទៅ​លើ​ការ​ខូច​ផ្លូវជាតិ​លេខ​២​ ក្រុមហ៊ុន​បូម​ខ្សាច់​ឃុបឃិត​គ្នា​ជាមួយ​ អាជ្ញាធរ​ចោះ​ដាក់​ទុយោ​បូម​ខ្សាច់​ពី​ទន្លេបាសាក់​យក​ទៅ​ចាក់​លុប​បឹង​ជើងឯក​ ដែល​មាន​ផ្ទៃដី​ប្រមាណ​ជិត​២០​ហិ​កតា​ នោះ​ ។​
​ការដ្ឋាន​បូម​ខ្សាច់​មួយ​ដ៏​ធំ​ឋិត​នៅ​ជាប់​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​សញ្ញា​រូប​ដំរី​ ក្នុងភូមិ​ ព្រែក​តា​គង់​ សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​ មាន​ជ័យ​ របស់​ឈ្មោះ​ សោម​ រស្មី​  ដែល​ បាន​បូម​ខ្សាច់​ពី​ទន្លេបាសាក់​មិន​ត្រឹមតែ​ ធ្វើ​បាក់​ច្រាំង​ប៉ុណ្ណោះ​ តែ​ការ​ចោះ​ផ្លូវ​ ដើម្បី​ដាក់​ទុយោ​បូម​ខ្សាច់​ចូល​ខុស​បច្ចេក​ ទេស​ និង​មិន​បាន​គោរព​ទៅ​តាម​ការ​ ណែនាំ​ពីសា​លា​រាជធានី​ភ្នំពេញ​ បណ្ដាល​ ឱ្យ​កំណាត់​ផ្លូវជាតិ​លេខ​២​ចំណុច​ភូមិ​ព្រែក​ តា​គង់​ មាន​ករណី​បែកធ្លាយ​ទុយោ​បូម​ ខ្សាច់​និង​ប៉ោង​ស្រុត​ផ្លូវ​ខូចខាត​យ៉ាង​ ដំណំ​ ។​ អាជ្ញាធរ​និង​ក្រុម​ឈ្មួញ​កំពុង​ ព្រួយបារម្ភ​ខ្លាច​មានការ​ស្ដីបន្ទោស​ណា​ មួយ​ពីសា​លា​រាជធានី​ភ្នំពេញ​ ។​

​ប្រជាពលរដ្ឋ​បាន​និយាយ​ថា​ ការ​បូម​ ខ្សាច់​នៅ​ចំ​កណ្ដាល​ក្រុងភ្នំពេញ​នេះ​ ហាក់ដូចជា​មិន​បាន​អនុលោម​ទៅ​តាម​បច្ចេកទេស​ ដូច្នេះ​ ធ្វើ​ឱ្យ​ផ្លូវជាតិ​លេខ​២​ ដ៏​ធំ​ដែល​ស្ថាបនា​ឡើង​ដោយ​ថវិកា​របស់​ជាតិ​ ត្រូវ​បាន​ខូច​ជា​បណ្ដើរៗ​ ។​ ម្យ៉ាង​វិញ​ ទៀត​ ការ​បូម​ខ្សាច់​ចាក់​លុប​ផ្ទៃ​បឹង​ជើងឯក​ នៅ​មុខ​ផ្សារ​ប៉េសេ​ ក៏​បណ្ដាល​ឱ្យ​មាន​ ការ​ជន់​លិចទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ ពេល​ដែល​ជំនន់​ទឹកភ្លៀង​បាន​កើតឡើង​ ដូច្នេះ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​គួរ​មាន​វិធានការ​ទប់ស្កាត់​ ពីព្រោះ​ឥទ្ធិពល​របស់​ឈ្មួញ​ សោម​ រស្មី​ មិនដឹង​ជា​សែស្រឡាយ​ថ្នាក់​ ដឹកនាំ​ណាមួយ​ទេ​ បន្ទាប់​ពី​ធ្វើ​ឱ្យ​ផ្លូវជាតិ​ លេខ​២​ បង្ក​ឡើង​ដោយ​ការ​បូម​ខ្សាច់​របស់​ ខ្លួន​ បែរជា​អាជ្ញាធរ​មូលដ្ឋាន​មិន​អើពើ​ និង​ចាត់​ទុក​ថា​ជា​រឿង​តូចតាច​ទៅ​វិញ​ ដូច្នេះ​ការ​ជួសជុល​ឡើង​វិញ​ផ្លូវជាតិ​ លេខ​២​ដែល​ខូច​ដោយសារ​ការ​បូម​ខ្សាច់​ របស់​ សោម​ រស្មី​ ពិតជា​មិន​អាច​មាន​ លក្ខណៈ​ល្អ​ឡើង​វិញ​ ព្រោះ​ការ​ជួសជុល​ នេះ​គ្រាន់តែ​ធ្វើ​ឱ្យ​រួចពីដៃ​ កុំឱ្យ​ថ្នាក់លើ​ មើលឃើញ​ពី​ការ​ធ្វេសប្រហែស​របស់​ អាជ្ញាធរ​តែ​ប៉ុណ្ណោះ​ ៕

No comments:

Post a Comment

yes