មនុស្សម្នាជាច្រើននាក់នៅក្នុងដៃមានកាន់ ប្រេង ម្សៅ ធូប ទៀន និងទឹកអប់ នាំគ្នាទៅស្ទាបអង្អែល បួងសួងបន់ស្រន់និងសុំលេខឆ្នោតចាក់ត្រូវមួយរយភាគរយពីដើមឈើមិនស្គាល់ឈ្មោះកប់ក្នុងដីជម្រៅ៣ម៉ែត្ររាប់ពាន់ឆ្នាំយ៉ាងភ្លូកទឹកភ្លូកដី។ អ្នកស្រុកទាំងនោះអះអាងថា ដើមឈើនេះអាចជួយឲ្យអ្នកសម្រេចតាមបំណងប្រាថ្នាគ្រប់បែបយ៉ាង ព្រោះពួកគាត់ជឿថា ដើមឈើអច្ឆរិយកប់ក្នុងដីមិនពុកផុយនេះមានបារមីថែរក្សាខ្លាំងពូកែសក្ដិសិទ្ធ។
ថ្មីៗនេះ ឈើខ្លឹម១ដើម ដែលកប់ក្នុងដីជម្រៅ ៤ម៉ែត្រ ត្រូវម្ចាស់ដីជីកបាន បន្ទាប់ពីមានបារមីប្រាប់ថា ជាឈើសក្ការៈ ព្យាបាលជំងឺស័ក្តិសិទ្ធិ។ ជាក់ស្តែង គ្រាន់តែ អារច្រៀកឈើនោះ បម្រុងសង់ផ្ទះ ក៏ស្រាប់តែម្ចាស់ដីធ្លាក់ខ្លួនឈឺ ជាទម្ងន់ លុះត្រាតែបន់ស្រន់ដល់បារមីថែរក្សាឈើ ទើប ជាសះស្បើយ បន្ទាប់មក ក៏ផ្អើលមនុស្សភ្លូកទឹក ភ្លូកដីចូលទៅបន់ស្រន់។
ដើមឈើដែលកប់ក្នុងដីនេះ ពេលជីកបានថ្មីៗមានសម្បុរខ្មៅដូចធ្យូង ទំហំ គល់មានវិជ្ឈមាត្រ៨តឹក ចុងមានវិជ្ឈមាត្រកន្លះម៉ែត្រ និងមានបណ្តោយ១៣ម៉ែត្រ គ្មានអ្នកណាស្គាល់ថាជាឈើអ្វីនោះទេ ប៉ុន្តែ អ្នកស្រុកសន្និដ្ឋានថា វាកប់ក្នុងដីរាប់ពាន់ឆ្នាំ មកហើយ ព្រោះស្ថិតនៅក្នុងជម្រៅ៤ ម៉ែត្រឯណោះ។
ថ្មីៗនេះ ឈើខ្លឹម១ដើម ដែលកប់ក្នុងដីជម្រៅ ៤ម៉ែត្រ ត្រូវម្ចាស់ដីជីកបាន បន្ទាប់ពីមានបារមីប្រាប់ថា ជាឈើសក្ការៈ ព្យាបាលជំងឺស័ក្តិសិទ្ធិ។ ជាក់ស្តែង គ្រាន់តែ អារច្រៀកឈើនោះ បម្រុងសង់ផ្ទះ ក៏ស្រាប់តែម្ចាស់ដីធ្លាក់ខ្លួនឈឺ ជាទម្ងន់ លុះត្រាតែបន់ស្រន់ដល់បារមីថែរក្សាឈើ ទើប ជាសះស្បើយ បន្ទាប់មក ក៏ផ្អើលមនុស្សភ្លូកទឹក ភ្លូកដីចូលទៅបន់ស្រន់។
ដើមឈើដែលកប់ក្នុងដីនេះ ពេលជីកបានថ្មីៗមានសម្បុរខ្មៅដូចធ្យូង ទំហំ គល់មានវិជ្ឈមាត្រ៨តឹក ចុងមានវិជ្ឈមាត្រកន្លះម៉ែត្រ និងមានបណ្តោយ១៣ម៉ែត្រ គ្មានអ្នកណាស្គាល់ថាជាឈើអ្វីនោះទេ ប៉ុន្តែ អ្នកស្រុកសន្និដ្ឋានថា វាកប់ក្នុងដីរាប់ពាន់ឆ្នាំ មកហើយ ព្រោះស្ថិតនៅក្នុងជម្រៅ៤ ម៉ែត្រឯណោះ។
ទាក់ទិនដល់ហេតុការណ៍នេះ លោកស៊ឹម ភឿន អាយុ២៩ឆ្នាំ រស់នៅភូមិព្រៃយាង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានរៀបរាប់ថា លោកមានឪពុកឈ្មោះស៊ឹម សឿន អាយុ៦០ឆ្នាំ ម្តាយឈ្មោះមិន ឌៀប អាយុ ៦៧ឆ្នាំ លោកជាកូន ពៅក្នុងចំណោមបងប្អូន៥នាក់។ លោកមានប្រពន្ធ ឈ្មោះវ៉ាន់នី ចាន់ឌី អាយុ២៦ឆ្នាំ បង្កើតបានកូនប្រុស ២នាក់ ដោយប្រកបមុខរបរធ្វើស្រែ និងសំណង់។ ឪពុកម្តាយបានចែកដីទួលមួយកន្លែងឱ្យលោកសង់ផ្ទះ នៅ ដោយព្យាយាមរកស៊ីតាមសម្មាអាជីវោ ស្គាល់ បុណ្យបាប ពុំដែលប្រព្រឹត្តអំពើអកុសលអ្វីឡើយ។ លុះមកដល់ឆ្នាំ២០០៦ លោកចេះតែមានជំងឺព្យាបាល មិនជាសោះ មួយថ្ងៃកាត់ មួយថ្ងៃកោរ ប៉ុន្តែ អាចធ្វើការស្រាលៗបាន។ ថ្ងៃមួយ លោកបាននាំកូនប្រុសច្បងទៅខ្វារកង្កែប ឃើញវាលោតចូលរន្ធ ក៏កាប់ដី និងយកកង្វារខ្វារ ស្រាប់តែខ្វារបានមែកឈើខ្មៅរលោង ស្រិលប៉ុនកំភួនដៃទៅវិញ។
លោកស៊ឹម ភឿន បន្តថា លោកបោះកំណាត់ឈើនោះចោលទៅ លុះយប់ឡើង ស្រាប់តែយល់សប្តិឃើញនាងកិន្នរី ស្លៀកពាក់ភ្លឺផ្លេក មានគ្រឿង អលង្ការស្រោចខ្លួន បានមកប្រាប់ថា រូបនាងជាបារមី ថែរក្សាឈើ១ ដើមក្រោមទួលនេះ ដែលកប់ដីរាប់ពាន់ឆ្នាំមកហើយ និងសុំឱ្យលោកជួយជីកយកឡើងពីដី ផង ដោយពុំប្រាប់ថា ជាឈើអ្វីទេ។ លោកក៏ប្រាប់ ប្រពន្ធឱ្យដឹងពីរឿងយល់សប្តិចម្លែកនេះ ប៉ុន្តែ ម្នាក់ៗ មិនរវល់។ លុះយប់ក្រោយមកទៀត លោកក៏ក្តៅសន្ធំ លែងដឹងខ្លួន ស្រមៃឃើញសុទ្ធតែខ្មោច មកហៅឡើង ជិះដំរីនាំយកទៅ ហើយប្រាប់ដដែលៗថា បើលោកមិនជីកយកឈើនោះចេញពីដីទេ ខ្មោចនឹងយកជីវិត មិនខាន។
លុះមកដល់ថ្ងៃទី០៦ កក្កដា ២០១២ ដោយចង់បានស្រះទឹកទុកធ្វើស្រែប្រាំង លោកក៏ជួលអេស្កាវ៉ាទ័រ មកជីកជម្រៅ៤ម៉ែត្រ ឃើញដើមឈើកប់ក្នុងដីនោះមែន ទោះជាលោកគ្មានបំណងធ្វើតាម ការយល់សប្តិក៏ដោយចុះ។
លោកស៊ឹម ភឿន បន្តទៀតថា ពេលលោកជួលអេស្កាវ៉ាទ័រ ឱ្យស្ទូចឈើឡើងមកលើ រួចជួលគេឱ្យ អារច្រៀកទុកធ្វើជញ្ជាំងផ្ទះ ក៏ស្រាប់តែធ្វើទុក្ខក្នុងខ្លួន ស្ទើរដាច់ខ្យល់ លុះត្រាតែអុជធូបបន់ស្រន់ដល់ បារមីដើមឈើ ទើបធូរស្បើយវិញ។ លុះយប់ឡើង ក៏យល់សប្តិឃើញនាងកិន្នរី មកស្តីបន្ទោស និង ហាមអារច្រៀកឈើនេះតទៅទៀត ដោយតម្រូវយកឱ្យមកផ្គុំគ្នាវិញជាកំហិត។ បន្ទាប់ពីលោកធ្វើតាម ការបង្គាប់នេះ ស្រាប់តែផ្អើលអ្នកស្រុកមកមើល ខ្លះក៏អុជធូបបន់ស្រន់សុំចំណាំងឈើទៅដាំទឹកហូប ខ្លះក៏កាយយកភក់ ត្រង់កន្លែងកប់ដើមឈើ យកទៅព្យាបាលជំងឺគ្រប់គ្នា។ តាំងពីពេលនោះមក ក៏ចេះតែផ្អើលមនុស្សរាប់ពាន់នាក់ ភ្លូកទឹកភ្លូកដី មកបន់ស្រន់បារមីដើមឈើ រហូតដល់លោកធុញទ្រាន់ គេចសម្ងំ តែលើផ្ទះ មិនចង់ទទួលភ្ញៀវទេ ព្រោះគេសួរនាំឡើងវិលមុខ។ ឥឡូវឈើពណ៌ខ្មៅក្លាយជាពណ៌សទៅហើយ ដោយសារអ្នកមកបន់ស្រន់ចាក់ម្សៅ ស្រោចទឹកអប់រាល់ថ្ងៃ។
នាងវ៉ាន់នី ចាន់ឌី អាយុ២៦ឆ្នាំ ជាប្រពន្ធ បានឱ្យដឹងថា តាំងពីប្តីឈឺធ្ងន់មក ចេះតែយល់សប្តិឃើញ កិន្នរី មកប្រាប់ឱ្យជីកយកឈើកប់ក្នុងដី តែនាងនិងប្តីមិនធ្វើតាម។ ប៉ុន្តែ ដោយចង់បានទឹកស្រះ ក៏ជួល អេស្កាវ៉ាទ័រ មកជីក ស្រាប់តែប្រទះឃើញឈើដ៏ធំនោះមែន។ ឥឡូវនាងបានចាត់ចែងផ្គុំឈើនេះវិញហើយ បន្ទាប់ពីអារច្រៀក ហើយត្រូវបារមីធ្វើប្តីឱ្យឈឺមក ក៏ស្រាប់តែផ្អើលអ្នកស្រុកមកបន់ស្រន់ភ្លូកទឹកភ្លូកដី។
លោកយាយមិន ឌៀប អាយុ៦៧ឆ្នាំ ជាម្តាយលោកស៊ឹម ភឿន បានឱ្យដឹងថា ទោះជាបារមីកិន្នរី ពន្យល់សប្តិយ៉ាងណា ក៏កូនប្រុសគាត់មិនជឿទេ សូម្បីតែជីកបានឈើរាប់ពាន់ឆ្នាំ ក៏នៅតែហ៊ានអារច្រៀក រហូតដល់បារមី ធ្វើឱ្យឈឺស្ទើរស្លាប់។ លុះគាត់យកភ្លេងពិណពាទ្យមកប្រគំថ្វាយ កូនប្រុសក៏ជាសះស្បើយទៅ ផ្អើលឯមនុស្សមកបន់ស្រន់រាប់រយពាន់។
កញ្ញាឈិន កុសល អាយុ១៨ឆ្នាំ,កញ្ញាញូង ស្រីនាង អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យមកពីខេត្ត ពោធិ៍សាត់ បានឱ្យដឹងស្របគ្នាថា ពួកនាងបានមកអុជធូបបន់ស្រន់សុំឱ្យប្រលងជាប់បាក់ឌុប តែមិនទាន់ ដឹងលទ្ធផលយ៉ាងណានៅឡើយទេ។អ្នកស្រីយន ឡាយ អាយុ៥៤ឆ្នាំ,អ្នកស្រីស្រង់ សះ អាយុ៥៥ឆ្នាំ ជាជនជាតិខ្មែរអ៊ីស្លាម និង លោកយាយព្រហ្ម អឿម អាយុ៨១ឆ្នាំ បានឱ្យដឹងស្របគ្នាថា ពួកគាត់បានមកបន់ស្រន់ យកភក់នៅ ជាប់នឹងគល់ឈើ មកលាបត្រង់កន្លែងឈឺសរសៃ ក៏ឃើញថា បានធូរស្រាលជាលំដាប់។សាមណេរ ពេជ្រ ចិន្តា ព្រះជន្ម១៩វស្សា មកពី វត្តស្វាយប្រហោង ស្រុកមោងឫស្សី មានពុទ្ធដីកាថា ព្រះអង្គមិនមកបន់ស្រន់អ្វីទេ តែនិមន្តមកមើល ព្រោះ ញាតិញោមសុទ្ធតែមានជំនឿ។លោកវ៉ែន សូរិយា ប៉ូលិសប៉ុស្តិ៍រដ្ឋបាល ឃុំអូរ-តាប៉ោង បានឱ្យដឹងថា លោកបានទទួលបញ្ជាពីមេ ឱ្យមកថែរក្សាសណ្តាប់ធ្នាប់ ហាមអ្នកស្រុកកុំឱ្យចាំងយកឈើ នោះ និងការពារចោរកម្ម ដោយសារមនុស្សផ្អើលមកច្រើនពេក បាត់ម៉ូតូខ្លះហើយ ព្រោះចោរវាឆ្លៀតឱកាស។
គួរបញ្ជាក់ថា ឈើដែលកប់ក្នុងដីជម្រៅដល់ទៅ ៤ម៉ែត្រ មិនពុកបែបនេះ ប្រហែលជាឈើតាត្រៅ ឬគគីរ ព្រោះក្រៅពីឈើនេះ មិនអាចធន់ទ្រាំនឹងការកប់រាប់ពាន់ ឆ្នាំបានឡើយ។ ជួនកាល វារសាត់តាមទឹកជំនន់មកទើរ នៅទីនេះ រួចក៏មានដីហូរលុបយូរៗទៅ ទើបគ្មានមនុស្សណាដឹង៕
រឿងជំនឿអរូបីទសបារមីខ្មោចព្រាយបិសាចមន្ដអាគមអូមអាមពិតជាមិនអាចកាត់ផ្ដាច់ពីប្រជាជននៅក្នុងសង្គមខ្មែរយើងបានឡើយ។ ការជឿ ឬមិនជភវាអាស្រ័យទៅលើការពិចារណារបស់បងប្អូនប្រជាពលរដ្ឋម្នាក់ៗ ។
No comments:
Post a Comment
yes