សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 5, 2012

បេសកកម្មរបស់ថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺផ្សព្វផ្សាយពីគោលជំហ៊រ និងការរួមបញ្ចូលគ្នាជាសម្លេងតែមួយរបស់អ្នកប្រជាធិបតេយ្យ


ថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បាននឹងកំពុងតែបំពេញបេសកកម្មការងាររបស់ ខ្លួនយ៉ាងមមាញឹកទាំងនៅថ្នាក់មូលដ្ឋាន ក៏ដូចជានៅថ្នាក់ជាតិ ដើម្បីធ្វើការផ្សព្វផ្សាយពីគោល​ជំហ៊ររបស់ខ្លួន ទៅ​ដល់ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ ក៏ដូចជាសកម្មជនរបស់គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្សផងដែរ ។

ទាំងអស់នេះ គឺជារបត់នយោបាយថ្មីសំរាប់អ្នកប្រជាធិបតេយ្យ ដែលនៅពេលនេះ​ ត្រូវងាក​ មករក​ ការបង្រួប​បង្រួមគ្នាជាកម្លាំងតែមួយ ដោយតំកល់ផលប្រយោជនជាតិជាធំ ធ្វើយ៉ាង​ណាស្រោច​ ស្រង់ប្រទេសជាតិរបស់យើងឲ្យបានទាន់​ពេលវេលា និងរួចផុតពីរបបដឹក នាំប្រទេសតាមរបៀប​ ផ្តាច់ការ


គួរជំរាបជូនផងដែរថាកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១២ ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី និង
ណបក្ស​ សិទ្ធិមនុស្ស ចំនួន២​ក្រុម ក្នុងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ បាន​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋដែលជាអ្នក​គាំទ្រគណបក្ស សង្គ្រោះជាតិ ក៏ដូចជាសមាជិក-សមាជិការ របស់​គណ​បក្សទាំងពីរ នៅក្នុង​ស្រុក​ចំនួន​៤ ​ខេត្ត​កំពង់ស្ពឺ នៅក្នុងពិធីចុះជួបជាមួយប្រជាពលរដ្ឋនោះ​ មួយ​ក្រុម​ដឹកនាំ​ដោយ​លោក ​នុត រំដួល សមាជិកព្រឹទ្ធសភារបស់ គណ​​បក្ស សម រង្ស៊ី និងលោក​ ប៉ែន ​សុវណ្ណ តំណាងគណបក្ស​ សិទ្ធិមនុស្ស រួមជាមួយ​សមាជិក​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ​ របស់​គណបក្ស​ទាំងពីរ​មួយ​ចំនួន​ទៀត ចំណែកឯ​ក្រុម​ទី២ ដឹកនាំ​ដោយ​លោក​ ហុង​ សុខហួរ សមាជិក​ព្រឹទ្ធសភា​ របស់​គណបក្ស សម រង្ស៊ី និង​លោក ​អ៊ូ ចន្ទឬទ្ធិ តំណាង រាស្រ្តរបស់គណបក្ស សិទ្ធ​មនុស្ស រួមជាមួយ​សមាជិកសមាជិការរបស់គណបក្ស សម រង្ស៊ី ខេត្តមួយចំនួនទៀត

សូមជំរាបថា កម្មវិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅក្នុងខេត្ត​កំពង់​ស្ពឺ កាលពី​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១២នោះ ពេលព្រឹកធ្វើឡើងនៅភូមិត្រពាំងគោក ឃុំប្រាំបីមុំ ស្រុកថ្ពង និងនៅភូមិក្បៀរ ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ហើយនៅពេលរសៀល ប្រារព្វធ្វើ​ឡើង​នៅភូមិក្របីព្រៃ ឃុំភ្នំតូច ស្រុកឧត្តុង្គ និងនៅ​ភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយមាន​
ការ​ចូលរួមពីសំណាស់ប្រជាពលរ​ដ្ឋយ៉ាងច្រើនកុះករ

ថ្នាក់ដឹកនាំចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយប្រជា ពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ គឺដើម្បីធ្វើការផ្សព្វផ្សាយពីគោលជំហនៃការ​រួបរួមគ្នារវាងអ្នកប្រជាធិប​តេយ្យ និងអ្នកប្រជាធិបតេយ្យ និងគោលដៅស្រោចស្រង់ជាតិ ដើម្បីបញ្ចប់អំណាចផ្តាច់ការ ដែលដឹកនាំប្រទេសសព្វថ្ងៃ ។ ហើយនៅក្នុងកម្មវិធីចុះជួបសំណេះសំណាល ជាមួយ​ប្រ​ជាពល​រដ្ឋ​នៅក្នុងខេត្តកំពង់ស្ពឺនោះ ក៏មានវត្តមានរបស់លោក គីម សួរ​ភីរិទ្ធិ អ្នកតំណាងរាស្ត្រ របស់គណបក្ស សម រង្ស៊ី មណ្ឌលកំពង់ចាម ចូលរួមផងដែរ

គួរជំរាបជូនថា ការចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ របស់ក្រុមការងារ​ថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គឺជាយុទ្ធនាការនៅទូទាំងប្រទេស ដើម្បី​​ធ្វើយ៉ាងណា​បញ្ជ្រៀប​ត៌មានស្តីពី ការរួមបញ្ចូលគ្នាជាកម្លាំងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក្នុងចលនាប្រមូលផ្តុំអ្នកប្រជាធិបតេយ្យ និងបង្កើតជាគណបក្ស សង្គ្រោះ​ជាតិ ដើម្បី​ចូលរួមប្រគួតប្រជែងក្នុងការបោះឆ្នោត ជាមួយនិងគណបក្សកាន់អំណាចសព្វថ្ងៃ ដើម្បីធ្វើការស្រោចស្រង់ប្រទេសជាតិរបស់យើង ដែលកំពុងតែលិចលង់ឲ្យបានទាន់ពេលវេលា ។​

គួរបញ្ជាក់ជូនថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជន កំពុងតែដើរទៅរក​រណ្តៅមរណៈហើយ ព្រោះសូម្បីតែសេរីភាពនៃការបញ្ចេញមតិក៏មានការថយចុះ ជាមួយគ្នានោះ​ការរំលោភសិទ្ធិមនុស្សកំពុងតែកើតមានយ៉ាងធ្ងន់ធ្ងរ ដែលក្នុង​នោះមានទាំងការបណ្តេញ​ប្រជា​ពលរដ្ឋចេញពីដីធ្លីជាដើម ។ អំពើ​​ពុក​រលួយកំពុងតែកើតមានយ៉ាងពេញបន្ទុក អំពើនិទណ្ឌភាពក៏បាននឹងកំពុងតែវាយសង្គ្រប់កាន់តែធ្ងន់ធ្ងរ វិបត្តិពុំមានការងារធ្វើ បញ្ហាព្រំដែន អន្តោ​ប្រវេសន៏​ខុសច្បាប់ តុលាការអយុត្តិធម៌ និងបញ្ហាបក្ខពួកនិយម គ្រួសារនិយមជាដើម ។ លើសពីនេះទៅ​ទៀត ការដឹកនាំ​ប្រទេសកម្ពុជាបច្ចុប្បន្នក្រោមការគ្រប់គ្រងរបស់គណបក្សប្រជាជន គឺគ្មាននយោបាយច្បាស់លាស់ណាមួយក្នុងការដឹកនាំប្រទេសនោះឡើយ ព្រោះធនធានធម្មជាតិ​​ក៏ត្រូវបាន​ ​បំផ្លាញពីសំណាក់អ្នកមានអំណាច មានលុយ និង​ឈ្មួញទុច្ចរឹត ប្រជាពលរដ្ឋនៅតែក្រីក្រ វិស័យអប់រំ និង វិស័យសុខាភិ​បាល បាននិងកំពុងតែមានការធ្លាក់ចុះយ៉ាងគំហុក

សូមជំរាបជូនផងដែរថា គណបក្ស សង្គ្រោះជាតិ បានប្តេជ្ញារួចហើយថានៅពេលឈ្នះឆ្នោត​ឆ្នាំ​២០១៣ខាងមុខនេះ នឹងដឹកនាំប្រទេសឲ្យមានការរីកចំរើនជឿនលឿនលើគ្រប់​វិស័យ ហើយ រដ្ឋាភិបាលថ្មីនេះ និងខិតខំទាក់ទងអ្នកវិនិយោគល្អៗឲ្យចូលមកបណ្តាក់ទុននៅក្នុងប្រទេស ដើម្បី​អោយប្រជាពលរដ្ឋមានការងារធ្វើគ្រប់គ្នា ដោយមិនចាំបាច់ឆ្លងដែនដោយខុសច្បាប់ទៅរកការ​ងារធ្វើនៅប្រទេសជិតខាងទាំងប្រថុយប្រថានទៀតនោះឡើយ ។ ហើយសារនយោបាយទាំងនេះ ជាអ្វីដែលប្រជាពលរដ្ឋត្រូវតែជ្រួតជ្រាប ដែល​មន្ត្រីថ្នាក់ដឹកនាំរបស់​គណបក្ស សម រង្ស៊ី និង គណ​បក្ស សិទ្ធិមនុស្ស គ្រប់ជាន់ថ្នាក់ ត្រូវតែចូលរួមធ្វើការបញ្ជ្រ​ដើម្បី្យប្រជាពលរដ្ឋលោក​បានដឹងទាំងអស់គ្នា ។ ម្យ៉ាងទៀតបន្ថែមពីលើការផ្សព្វផ្សាយពីជំហរ និងសារនយោបាយរបស់ ចលនាប្រជា​ធិបតេយ្យសង្គ្រោះជាតិ ក៏ត្រូវតែមានការជំរុញឲ្យប្រជាពលរដ្ឋទៅពិនិត្យឈ្មោះ និង
ចុះឈ្មោះបោះឆ្នោតផងដែរ ដែលនេះជាបេសកកម្មចាំបាច់​ត្រូវតែធ្វើឲ្យបានសកម្មព្រោះថា​ដើម្បីអាចបោះឆ្នោតផ្លាស់ប្តូរអ្នកដឹកនាំប្រទេសសព្វថ្ងៃដែលធ្វើឲ្យរាស្រ្ត និងជាតិស្ទើរ​ហិន​ហោច​នេះបាននៅ​ក្នុងឆ្នាំ២០១៣ លុះត្រាតែប្រជា​ពលរដ្ឋដែលជាម្ចាស់ឆ្នោត​គ្រប់រូបមានឈ្មោះក្នុងបញ្ជីបោះឆ្នោត​ឆ្នាំ២០១២នេះ ។

ដូច្នេះចាប់ពីថ្ងៃនេះតទៅរហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២ សូម​បងប្អូនប្រជាពលរដ្ឋខ្មែរ​ទាំង​អស់ អញ្ជើញទៅពិនិត្យមើលឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅសាលាឃុំ-សង្កាត់ ដែលបងប្អូន រស់នៅឲ្យបានគ្រប់ៗគ្នា ដើម្បីជីវិត អនាគតយើង កូនចៅយើង និងប្រទេសជាតិរបស់យើង ។ ដូចនេះមានតែគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិរបស់យើង ៕


No comments:

Post a Comment

yes