សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 21, 2012

សិប្បកម្ម​កែ​ច្នៃ​ឈើ​ល្មើសច្បាប់​ខ្នាត​ធំ​នៅ​​ឃុំ​ស្រែ​ណូ​យ​រាប់រយ​កន្លែង​គ្មាន​ការ​បង្ក្រាប​


ខេត្ដសៀមរាប ៖​ រោង​សិប្បកម្ម​កែ​ច្នៃ​ ឈើ​ល្មើសច្បាប់​រាប់​សិប​កន្លែង​បាន​កើត​ ឡើង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ដោយ​មាន​ ការ​បើកភ្លើង​ខៀវ​ពី​សមត្ថកិច្ច​ជំនាញ​រដ្ឋ​បាល​ព្រៃឈើ​ប្រចាំ​តំបន់​ស្រែ​ណូ​យ ​ដែល​ពោរពេញ​ដោយ​បទល្មើស​ព្រៃឈើ​គ្រប់​ ប្រភេទ​ និង​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ល្មើស​ ច្បាប់​យ៉ាង​អនាធិបតេយ្យ​នេះ​ ស្ថិត​នៅ​ ក្នុង​ដែន​សមត្ថកិច្ច​រដ្ឋបាល​ព្រៃឈើ​ ដែល​ គ្រប់គ្រង​ដោយ​លោក​ លី​ សុ​ផា​ នាយ​រង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​ណូ​យ​ ពិសេស​ ស្ថិត​នៅ​ក្នុង​ដែន​សមត្ថកិច្ច​គ្រប់គ្រង​រួម​  ដោយ​លោក​ សេង​ វឿ​ត​ នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃឈើ​ក្រឡាញ់​ទទួល​បន្ទុក​៤​ស្រុក​។​
​បើ​តាម​សេចក្ដីរាយការណ៍​ពី​តំបន់​ ស្រែ​ណូ​យ​ បានឱ្យ​ដឹង​ថា​រោង​សិប្បកម្ម​កែ​ ច្នៃ​ឈើ​ល្មើសច្បាប់​នៅ​ភូមិសាស្ដ្រ​ស្រែ​ ណូ​យ​មាន​មិន​ក្រោម​៥០​កន្លែង​នោះ​ ឡើយ​ សុទ្ធតែ​ល្មើសច្បាប់​កំពុង​តែ​ដំណើរ​ ការ​កែ​ច្នៃ​ឈើ​ល្មើសច្បាប់​ តាំងពី​យូរ​ឆ្នាំ​ មក​ហើយ​ រហូត​ទល់​ពេល​នេះ​ ដោយ​ មានការ​បើកភ្លើង​ខៀវ​ពី​លោក​ សេង​ វឿ​ត​ និង​សមត្ថកិច្ច​ជំនាញ​ ក្រោម​ឱវាទ​ប្រចាំ​តំបន់​ស្រែ​ណូ​យ​។​

​ប្រភព​ដដែល​បាន​បន្ដ​ថា​ ក្រោយ​ពី​គេ​កែ​ច្នៃ​រួចរាល់​ហើយ​ក៏​ដឹក​ចេញ​យក​ មក​លក់​នៅ​ឯ​ទី​រួម​ក្រុង​សៀមរាប​តាម​ រយៈ​រថយន្ដ​តូ​រី​ស​,​នី​សាន់​ដោយ​បង់​ ក្បាល​ឡាន​ឱ្យ​សមត្ថកិច្ច​ នៅ​តាម​ដងផ្លូវ​ ជា​ហូរហែ​រហូត​ដល់​ក្រុង​សៀមរាប​ ពិសេស​ សមត្ថកិច្ច​ជំនាញ​។​
​ប្រភព​ពី​ឈ្មួញ​តូចតាច​បាន​និយាយ​ថា​ គ្រឿង​សិប្បកម្ម​កែ​ច្នៃ​នៅ​ស្រែ​ណូ​យ​ ក្រោយ​ពី​កែ​ច្នៃ​រួចរាល់​ហើយ​នោះ​គេ​មាន​ មេ​ឈ្មួញ​ជើង​ខ្លាំង​ចំនួន​ពីរ​នាក់​គឺ​ឈ្មោះ​ ឃី​ម​ជា​អ្នក​កាង​ដឹក​ជញ្ជូន​ចូល​មក​ក្រុង​សៀម​ រាប​បាន​យ៉ាង​សេរី​គ្មាន​សមត្ថកិច្ច​ជំនាញ​ មួយ​ណា​ហ៊ាន​ប៉ះ​នោះ​ឡើយ​ព្រោះ​ពួក​គេ​ ធ្លាប់​រត់ការ​បង់លុយ​ឱ្យ​សមត្ថកិច្ច​តាម​ ដងផ្លូវ​យូរ​ឆ្នាំ​មក​ហើយ​។​ ដោយឡែក​នៅ​ឯ​ ស្រុក​អង្គរ​ជុំវិញ​ក៏​មាន​ដេប៉ូ​ឈើ​២​កន្លែង​ កំពុង​ទិញ​ឈើ​ល្មើសច្បាប់​ពី​តំបន់​ ស្រែ​ណូ​យ​និង​តំបន់​ផ្សេងៗ​មក​លក់ដូរ​ យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ការ​ទប់​ ស្កាត់​និង​បង្ក្រាប​ពី​លោកនាយ​ផ្នែក​ព្រៃ​ ឈើ​ សេង​ វឿ​ត​ នោះ​ទេ​។​
​ប្រភព​ដដែល​បន្ដ​ថា​ ថៅកែ​ដេប៉ូ​ឈើ​ ២​កន្លែង​នេះ​ មានឈ្មោះ​ តា​ណាំ​  និង​តា​ចោត​ ដែល​បច្ចុប្បន្ន​កំពុង​ទិញ​ឈើ​ល្មើស​  ច្បាប់​រាប់​ពាន់​ម៉ែត្រគូប​ (​គ្មាន​ប៉េសេ​)​  ធ្វើការ​លក់ដូរ​ចូល​មក​ក្រុង​សៀមរាប​និង​  ទៅ​ខេត្ដបន្ទាយមានជ័យ​យ៉ាង​រលូន​។​
​លោក​ ណាំ​ ថៅកែ​ដេប៉ូ​ឈើ​ នៅ​ស្រុក​  អង្គរជុំ​ បានឱ្យ​ដឹង​ថា​ នៅ​តំបន់​នេះ​មិន​ មាន​ដេប៉ូ​ណា​ទិញ​ឈើ​មាន​ ប៉េសេ​នោះ​ទេ​ សូ​ម្បី​តែ​ឈើ​ក្រុមហ៊ុន​នានា​ ដែល​យក​ មក​លក់​ឱ្យ​រាប់រយ​ម៉ែត្រគូប​ក៏​គ្មាន​ប៉េ​ សេ​មួយ​សន្លឹក​ឱ្យ​គាត់​ផង​។​
​ថៅកែ​រូប​នេះ​បន្ដ​ថា​ ការ​ដែល​គាត់​ លក់​ឈើ​គ្មាន​ប៉េសេ​ បាន​រហូត​ដល់​ពេល​នេះ​ គឺ​រូប​គាត់​បាន​បង់លុយ​ឱ្យ​ជំនាញ​គ្រប់​ ស្ថាប័ន​ទើប​គាត់​លក់ដូរ​បាន​ហើយ​ ម្យ៉ាងទៀត​ រាល់​គេ​ដឹកឈើ​ចូល​មក​ក៏​បាន​ បង់លុយ​តាម​ដងផ្លូវ​ហើយ​ដែរ​។​
​លោក​ សេង​ វឿ​ត​ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រឡាញ់​ ធ្លាប់​បានឱ្យ​អ្នកកាសែត​ដឹង​ថា​ ចំពោះ​រោង​សិប្បកម្ម​នៅ​តំបន់​ ស្រែ​ណូ​យ​សុទ្ធតែ​មានច្បាប់​ ហើយ​ឈើ​ដែល​កែ​ច្នៃ​ ទិញ​ឈើ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​។​ ចំណែក​ដេប៉ូ​ឈើ​នៅ​ស្រុក​អង្គរជុំ​ក៏​សុទ្ធ​ តែ​មានច្បាប់​ទិញ​ឈើ​ក្រុមហ៊ុន​លក់​។​
​ទោះបី​លោកនាយ​ផ្នែក​ធ្លាប់​បាន​អះ​ អាង​បែប​នេះ​ក្ដី​ក៏​ប្រភព​ច្បាស់​ការណ៍​ពី​ តំបន់​ស្រែ​ណូ​យ​និយាយ​ថា​ រោង​សិប្បកម្ម​ កែ​ច្នៃ​ឈើ​នៅ​តំបន់​ស្រែ​ណូ​យ​ សុទ្ធតែ​បាន​ ទិញ​ឈើ​ល្មើសច្បាប់​ពី​តំបន់​អូរ​អា​កុក​ និង​តំបន់​ខេត្ដព្រះវិហារ​តាម​រយៈ​រថយន្ដ​ សាំ​យ៉ុ​ង​ តូ​រី​ស​ ១២​កៅអី​ នី​សាន់​ សុទ្ធតែ​ ឈើ​កាប់​ប្រភេទ​បេង​,​ ធ្នង់​,​ នាងនួន​ រាប់​សិប​ម៉ែត្រគូប​ចំណែក​ដេប៉ូ​ឈើ​នៅ​ ស្រុក​អង្គរជុំ​ ក៏​បាន​ទិញ​ឈើ​ល្មើសច្បាប់​ពី​ តំបន់​ប៉ែក​ខាងលើ​នៃ​ខេត្ដឧត្ដរមានជ័យ​,​ ព្រះ​វិហារ​ រាប់​សិប​ឡាន​ខ្នាត​យក្ស​ដែរ​​ ៕

No comments:

Post a Comment

yes