ប្រជាពលរដ្ឋចូលរួមក្នុងពិធីសម្ភោធទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិ
កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ ក្រោមការដឹកនាំរបស់លោក
សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រធាន បាននិងកុំពុងតែបោះជំហ៊ានទៅមុខយ៉ាងលឿន
ដោយទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងនៅក្នុងស្រុក
និងក្រៅស្រុក ក៏ដូចជាថ្នាក់ដឹកនាំប្រទេសប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យផងដែរ ។
លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ កាលពីពេលកន្លងទៅថ្មីៗបានថ្លែងទៅកាន់អ្នកគាំទ្រ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិថា នៅក្នុងកាលៈទេសៈនេះនយោបាយនៅក្នុងប្រទេសកម្ពុជា
កុំពុងតែមានការផ្លាស់ប្តូរដ៏ធំ ដូចអ្វីដែលគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្សបានធ្វើគឺនៅក្នុងជំហ៊រស្រោចស្រង់ប្រទេសជាតិឲ្យបានទាន់ពេលវេលា
ពិសេសគឺការយកជ័យជំនះលើគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ខាងមុខនេះ
។
លោក សម រង្ស៊ី បានមានប្រសាសន៏ទៀតថា គណបក្សសម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
បានព្យាយាមរកផ្លូវដើម្បីរួមបញ្ចូលគ្នាជាកម្លាំងប្រជាធិបតេយ្យតែមួយ ក្នុងការប្រកួតប្រជែង
ជាមួយនឹងគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ដែលបង្កើតឡើងដោយយួន បានកាន់អំណាច និងគ្រប់គ្រងប្រទេសអស់រយៈពេលជាង៣០ឆ្នាំមកហើយនោះ
។ លោកថា នៅប្រទេសកម្ពុជាពេលនេះមានតែគណបក្សពីរប៉ុណ្ណោះ
ដែលជាគូរប្រគួតប្រជែងដ៏សាកសម្យ និងសំខាន់ នោះគឺគណបក្សដែលបង្កើតឡើងដោយអ្នកប្រជាធិបតេយ្យតំណាងដោយគណបក្ស
សង្គ្រោះជាតិ ទល់ជាមួយនិងគណបក្សកាន់អំណាចសព្វថ្ងៃ នោះគឺគណបក្សប្រជាជនដែលបង្កើតឡើងដោយសារយួន
។
លោក សម រង្ស៊ី បានថ្លែងបន្តទៀតថា ពេលវេលាដែលបងប្អូនទន្ទឹងរងចាំជាយូរបានមកដល់ហើយ
រវាងការរួមបញ្ចូលគ្នាជាសំឡេងតែមួយរបស់គណបក្សទាំងពីរ ដោយយើងបានសម្រេចបង្កើត
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណបក្ស សង្គ្រោះជាតិ ដែលបានបើកសម្ភោធទីស្នាក់ការរបស់ខ្លួនជាផ្លូវការកាលពីថ្ងៃទី១១
ខែកញ្ញា ឆ្នាំ២០១២ ហើយគណបក្ស សង្គ្រោះជាតិ គឺមានតួនាទីដ៏សំខាន់ដើម្បីចូលរួមក្នុងការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៨
ខែកក្កដា ឆ្នាំ២០១៣ខាងមុខ ដើម្បីផ្លាស់ប្តូរមុខមាត់ថ្មីជូនប្រជាពលរដ្ឋកម្ពុជា និងប្រទេសជាតិរបស់យើងចេញពីកណ្តាប់ដៃជនផ្តាច់ការសព្វថ្ងៃ
។
លោក សម រង្ស៊ី បានមានប្រសាសន៏ទៀតថា គណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
បានដើរមកដល់ផ្លូវជោគជ័យហើយនាពេលនេះ ជាមួយគ្នានោះកម្លាំងប្រជាធិបតេយ្យតែមួយដែលតទល់ជាមួយនិងគណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ
លោកមានសង្ឃឹមថាគណបក្សប្រជាជនគឺមិនអាចយកឈ្នះលើគណបក្ស សង្គ្រោះជាតិ
ដែលបង្កើតឡើងដោយអ្នកប្រជាធិបតេយ្យ និងស្នេហាជាតិឡើយ ហើយអំណាចផ្តាច់ការសព្វថ្ងៃនិងបញ្ចប់នៅឆ្នាំ២០១៣ខាងមុខ
។
លោក សម រង្ស៊ី ថ្លែងទៅកាន់ប្រជាពលរដ្ឋអ្នកគាំទ្រទៀតថា គណបក្ស សង្គ្រោះជាតិ
ដែលបានបង្កើតឡើងរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
យកយុត្តិសាស្រ្តការផ្លាស់ប្តូរ ការគ្រប់គ្រងប្រទេសកម្ពុជាប្រព្រឹត្តទៅដោយអហិង្សា
ហើយការបោះឆ្នោតគឺត្រូវតែសេរី ត្រឹមត្រូវ យុត្តិធម៌ និងអាចទទួលយកបាន មិនមែនជាការបោះឆ្នោត
ដែលគណបក្សកាន់អំណាចគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយតែម្នាក់ឯងដូចជាសព្វថ្ងៃនោះឡើយ
។
ជាមួយគ្នានោះលោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី ដែលធ្វើការក្នុងចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
ក៏បានមានប្រសាសន៏ ទៅកាន់ប្រជាពលរដ្ឋដែរជាអ្នកគាំទ្រឲ្យដឹងផងដែរថា
ប្រទេសកម្ពុជាចាំបាច់ណាស់ត្រូវតែផ្លាស់ប្តួរអ្នកដឹកនាំបច្ចុប្បន្ន ហើយជាមួយគ្នានោះ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ និងគណបក្ស សង្គ្រោះជាតិ ក៏បាននឹងកំពុងតែទាមទារឲ្យអន្តរជាតិ
ជួយអន្តរាគមន៏ធ្វើយ៉ាងណា ដើម្បីឲ្យមានការផ្លាស់ប្តូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលជាក្បាលម៉ាស៊ីន
ដើម្បីឲ្យស្ថាប័នមួយនេះមានលក្ខណៈឯករាជ្យ ពេលនោះហើយដែលយើងនឹងទទួលបានជ័យជំនះដែលចេញឆន្ទះរបស់ប្រជាបលរដ្ឋពិតប្រាកដ
។
លោក គង់ គាំ បន្តថាបន្ទាប់មកទៀតគឺយើងនឹងស្វែងរកអន្តរាគមន៏ ដើម្បីឲ្យលោក សម
រង្ស៊ី បានវិលត្រឡប់ចូលមកក្នុងប្រទេសកម្ពុជាវិញឲ្យបានឆាប់ ដើម្បីឲ្យលោក សម
រង្ស៊ី មានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំគណបក្ស សង្គ្រោះជាតិ ព្រោះគណបក្ស
សង្គ្រោះជាតិ មានតួនាទីយ៉ាង សំខាន់ក្នុងការដណ្តើមជ័យជំនះពីគណបក្សប្រជាជន
ដើម្បីផ្លាស់ប្តូររបៀបដឹកនាំថ្មីជូនប្រជាពល រដ្ឋខ្មែរ និងប្រទេសជាតិរបស់យើង ។ គង់
គាំ ក៏បានធ្វើការផ្តាំផ្ញើរជូនទៅដល់ប្រជាពលរដ្ឋទាំង
អស់សូមឲ្យបងប្អូនអញ្ជើញទៅពិនិត្យមើលបញ្ជីឈ្មោះ
និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដែលការពិនិត្យបញ្ជីឈ្មោះ
និងចុះឈ្មោះបោះឆ្នោត គឺបានដំណើរការចាប់ពីពេលនេះទៅហើយ និងបញ្ចប់នៅថ្ងៃទី១២ ខែតុលា
ឆ្នាំ២០១២ ។ ជាមួយគ្នានោះក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស សម រង្ស៊ី
ក៏ដូចជាក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្ស សិទ្ធិមនុស្ស វតែចេញមុខក្នុងការជួយសម្រួលការងារមួយចំនួនដែលចាំបាច់ជូនប្រជាពលរដ្ឋ
ដែលពួកគាត់មានកង្វះខាតមិនអាច
ចុះឈ្មោះបាន ត្រូវតែជួយបំពេញសុំណុំបែបបទឯកសារជូនប្រជាពលរដ្ឋ ម្បីឲ្យពួកគាត់មានសិទ្ធិចុះឈ្មោះបោះឆ្នោត
ហើយបងប្អូនណាដែលមានឈ្មោះហើយនោះត្រូវតែអញ្ជើញទៅពិនិត្យ
មើលម្តងទៀត ខ្លាចក្រែងមានការខុសឆ្គងដោយប្រការណាមួយ ដូចជាទីលំនៅ ឈ្មោះ
និងថ្ងៃខែឆ្នាំកំណើតជាដើម ។
ដូចនេះនៅពេលបោះឆ្នោតជាតិឆ្នាំ២០១៣
សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បោះឆ្នោតជូន គណបក្ស សង្គ្រោះជាតិ
ឲ្យបានគ្រប់ៗគ្នាដើម្បីយើងស្តាប្រទេសកម្ពុជា និងការរស់នៅរបស់យើង
ក្នុងរបបជីវភាពមួយថ្មីដែលសមរម្យ និងមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង
មិនមែនដូចជាការគ្រប់គ្រងរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃនេះ ៕

No comments:
Post a Comment
yes