គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលហៅកាត់ថា គ.ជ.ប ត្រូវបានមជ្ឈដ្ឋានទូទៅមើល មើលឃើញថា ជាស្ថាប័នមួយដែលធ្វើការដោយមិនឈរលើឯរាជ្យភាពនោះឡើយ
គឺមានការលំអៀងទៅរកគណបក្សកាន់អំណាចសព្វថ្ងៃ ។
ជាមួយគ្នានោះទាំងគណបក្សប្រឆាំង មន្រ្តីអង្គការសង្គមស៊ីវិល
រួមជាមួយនិងអន្តរជាតិ បានធ្វើ ការស្នើសុំជាច្រើនដងឲ្យមានការផ្លាស់ប្តូរសមាសភាព
គ.ជ.ប ដែលមានលោក អ៊ឹម សួស្តី ជាប្រធាន និងលោក ទេព
នីថា ជាអគ្គលេខាធិការ ក៏ប៉ុន្តែមិនត្រូវបានរដ្ឋាភិបាល ក៏ដូចជា គ.ជ.ប យកសុំណើររបស់គណបក្សប្រឆាំង
និងអន្តរជាតិទៅធ្វើការពិចារណានោះឡើយ តែងតែធ្វើការបដិសេធ និងច្រានចោលគ្រប់ពេលវេលា
។
យ៉ាងណាម៉ិញកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១២ តំណាងគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស បានជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃដែលតំណាងដោយលោក ព្រំ សុខា
ដើម្បីធ្វើការជជែកពិភាក្សាគ្នាអំពី ការរៀបចំសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះ
ឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ នៅថ្ងៃទៅ២៨ ខែកក្កដា
ឆ្នាំ២០១៣ ។ ការពិភាក្សាគ្នារវាងគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស
ជាមូយតំណាងក្រសួងមហាផ្ទៃ មិនបានប្រព្រឹត្តទៅដោយរលូននោះឡើយ
ព្រោះក្រសួងមហាផ្ទៃបានធ្វើការបដិសេធ ចំពោះសំណើរសុំឲ្យមាន
ការរៀបចំសមាសភាពគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដោយគេនៅតែរក្សាគោលជំហ៊រដដែល គឺមិនបានមើលឃើញថា
គ.ជ.ប មានកំហុសអ្វីដែលត្រូវកែទំរង់សមាសភាពនោះឡើយ ។
លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី
និងជាប្រធានប្រតិភូចូលជួបពិភាក្សាជាមួយតំណាងក្រសួងមហាផ្ទៃ
អំពីការរៀបចំសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត
សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៥ នៅថ្ងៃទៅ២៨ ខែកក្កដា
ឆ្នាំ២០១៣ នៅក្នុងសន្និសិទសារព័ត៌មាននៅទីស្នាក់ការកណ្តាលរបស់គណបក្ស សម រង្ស៊ី
លោកបាន មានប្រសាសន៏ថា សុំណើរដែលគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
ដាក់ទៅក្រសួង មហាផ្ទៃនោះ គឺបេក្ខជនដែលជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
និងត្រូវជ្រើសរើសសំរាំងដោយគណៈកម្មាធិការមួយដែលមានតំណាងពីគ្រប់គណបក្សនយោបាយដែល
មានអាសនៈនៅក្នុងរដ្ឋសភា ធ្វើជាគណៈកម្មាធិការ
ហើយយើងនិងធ្វើការជ្រើសរើសនៅក្នុងសំឡេងជាឯកឆន្ទ ។
ប្រសិនបើជាឯកឆន្ទទៅមិនរួចគឺយើងនិងជ្រើរើសយកសំឡេងពីរភាគបី
រួចហើយនិងបញ្ជូនបេក្ខជនដែលត្រូវជ្រើសរើសនោះ យកទៅសុំការអនុម័តពីរដ្ឋសភា ហើយយើង
បើកទូលាយឲ្យគ្រប់បជ្ឈដ្ឋានទាំងអស់ ដាក់ពាក្យស្នើរសុំធ្វើជាបេក្ខជននៃគណៈកម្មាធិការជាតិរៀបចំកាករបោះឆ្នោត
គឺមិនប្រកាន់គណបក្សនយោបាយណាមួយឡើយ គ្រាន់តែការជ្រើសរើស នោះគឺជ្រើសរើសសំរាំង
ដែលមានចំនួនពីរដងនៃសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ដើម្បីដាក់ជូនរដ្ឋសភាជ្រើសរើសយកចំនួនពាក់កណ្តាល
។ ជាមួយគ្នានោះ គណៈកម្មាធិ
ការរៀបចំការបោះឆ្នោតថ្នាក់ខេត្ត និងថ្នាក់ឃុំគឺមានចំនួន៧រូប ដែលមានសមាសភាពពីគណ
បក្សនយោបាយ ហើយជ្រើសរើសតាមតំណាងគណបក្សដែលមានអាសនៈនៅក្នុងរដ្ឋសភា
ពីចំនួនអាសនៈច្រើនមកតិច គឺយើងរៀបចំឆ្លាស់គ្នា ។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណបានបន្តថា
មូលហេតុដែលនាំឲ្យមានការស្នើ សុំធ្វើការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
គឺមានចំណុចជាច្រើន ដែលជាកង្វះខាត
និងកំហុងឆ្គងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហើយដែលមិន
ត្រូវបានទទួលខុសត្រូវលើកង្វះខាត និងកំហុសឆ្គងរបស់ខ្លួន ដែលនៅពេលនេះលោកសូមលើក
យកតែពីរបីចំណុចតែប៉ុណ្ណោះសម្រាប់ធ្វើការជំរាបជូនបងប្អូនជនរួមជាតិរបស់យើង ដូចជាករណី
នាពេលកន្លងមកនេះ ប្រជាពលរដ្ឋរបស់យើងចំនួនមួយលានប្រាំសែននាក់ បានបាត់ឈ្មោះចេញពីបញ្ជីរឈ្មោះអ្នកបោះឆ្នោត
ដែលនេះជាការទទួលខុសត្រូវទាំងស្រុងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ក៏ប៉ុន្តែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប គឺមិនបានទទួលខុសត្រូវលើបញ្ហានេះឡើយ ហើយក៏មិនមានការកែប្រែអ្វីទាំងអស់ ។
ដូច្នេះលោកយល់ថា ស្ថានភាពនៃការបាត់ឈ្មោះចេញពីបញ្ជីរនេះ នៅតែបន្តទៅឆ្នាំ២០១៣តទៅ
មុខទៀត ។ មួយវិញទៀតប្រពន្ធ័ផ្សព្វផ្សាយ ការបោះឆ្នោតនាពេលកន្លងមកនេះគឺគ្រប់គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត
មិនបានទទួលនូវពេលវេលាគ្រប់គ្រាន់សម្រាប់ផ្សព្វ ផ្សាយពីគោលនយោបាយរបស់ខ្លួនឲ្យបានសមធម៌នោះទេ គឺមានការរឹតត្បឹតឱកាសនៃការផ្សព្វ
ផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ
ហើយក៏មានការគំរាមកំហែងទៅលើវិទ្យុមួយចំនួនតាមបណ្តាខេត្ត
ដែលបង្ករឧបសគ្គជាច្រើនឲ្យគណបក្សនយោបាយក្រៅពីគណបក្សប្រជាជន
ដែលចូលរួមក្នុងការបោះឆ្នោត រួមជាមួយបញ្ហាដ៏ទៃជាច្រើនទៀតដែលធ្វើឲ្យការបោះឆ្នោតនៅក្នុងប្រ
ទេសកម្ពុជាគឺមិនសេរី និង យុត្តិធម៌ ដូចជាការប្រើប្រាស់នូវមន្រ្តីរាជការ
ប៉ូលីសទាហ៊ានដែលជាស្ថាប័នអព្យាក្រឹត្តយកទៅបំរើឲ្យគណបក្សនយោបាយ
គឺគណបក្សកាន់អំណាចសព្វថ្ងៃ ក៏ដូចជាការប្រើប្រាស់មធ្យោបាយរបស់រដ្ឋ
ដើម្បីបំរើឲ្យប្រយោជន៏គណបក្សកាន់អំណាចដែលខុសទៅនិងច្បាប់ទាំងស្រុង រួមជាមួយការទិញសន្លឹកឆ្នោត
ការគំរាមកំហែងបំភិតបំភ័យ ដែលតែងតែ
កើតមានឡើងនៅពេលឃោសនាបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត ដែលមិនទាន់ត្រូវបានដោះស្រាយរហូតមកដល់ពេលបច្ចុប្បន្ននេះ
។ ទាំងអស់នេះហើយដែលគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានមើលឃើញថា គ.ជ.ប មិនបានបំពេញកាតព្វកិច្ចរបស់ខ្លួនដោយឯករាជ្យ និងអព្យាក្រឹត្តនោះឡើយ ។
លោក យឹម សុវណ្ណ បានថ្លែងទៀតផងដែរថា ជាមួយគ្នានោះការមើលឃើញបែបនេះ មិនត្រឹមតែ
គណបក្សប្រឆាំងទាំងពីរនោះឡើយ សូម្បីតែអង្គការនានាទាំងជាតិ និងអន្តរជាតិ ក៏គេបានមើល
ឃើញដូចអ្វីដែលគណបក្សប្រឆាំងទាំងពីរបានលើកឡើងយ៉ាងដូច្នោះផងដែរ ។ លោកថា ដូចជា
កាលពីពេលកន្លងទៅថ្មីៗនេះ តំណាងរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាលោក
ស៊ូប៊ែឌី ក៏បានផ្តល់ជាអនុសាសន៏ឲ្យមានការកែប្រែសមាសភាព គ.ជ.ប នេះផងដែរដើម្បីឲ្យការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា ប្រព្រឹត្តទៅដោយសេរី
ត្រឹមត្រូវ និងយុត្តិធម៌នៅឆ្នាំ ២០១៣ ហើយចំពោះបញ្ហានេះ លោកក៏និងលើកឡើងនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ
នៅពេលដ៏ខ្លីឆាប់ៗខាងមុខនេះផងដែរ ។
អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានបន្តថា អ្វីដែលគណបក្ស សម រង្ស៊ី និងគណបក្ស
សិទ្ធិមនុស្ស ស្នើសុំឲ្យមានការផ្លាស់ប្តូរសមាសភាព គ.ជ.ប បែបនេះ គឺចង់ឲ្យមានឯកភាពជាតិ មិនមែន ការផ្លាស់ប្តូរសមាសភាព គ.ជ.ប
ធ្វើឲ្យមានហានិភ័យដូចអ្វីដែលខាងក្រសួងមហាផ្ទៃបានលើក ឡើងនោះឡើយ ហើយឯកភាពជាតិនេះគឺចេញពីការឯកភាពទៅលើស្ថាប័ន
គ.ជ.ប មួយ ដែលជាស្ថាប័នសម្រាប់បំរើឲ្យកិច្ចការបោះឆ្នោត
ធានាសេរី និងយុត្តិធម៌ស្មើរភាពគ្នាចំពោះគ្រប់គណបក្សនយោបាយ
មិនមែនជាស្ថាប័នរបស់រដ្ឋាភិបាលនោះឡើយ ។ ដូច្នេះស្ថាប័ន រៀបចំការបោះ ឆ្នោតមួយនេះគឺជាស្ថាប័នដែលទាមទារឲ្យមានការឯកភាពគ្នា
ទាមទារឲ្យមានការឯកភាពជាតិ ទាមឲ្យមានការរកដំណោះស្រាយនយោបាយសមស្របមួយ ដែលទទួលយកបានទាំងអស់គ្នា
ហើយការធ្វើបែបនេះនិងបង្ករជំនឿ និងសេចក្តីទុកចិត្តមកលើ គ.ជ.ប ។
លោក យឹម សុវណ្ណ មានប្រសាសន៏ទៀតថា ឥឡូវនេះប្រជាពលរដ្ឋភាគច្រើន អន្តរជាតិ រួមជា
មួយគណបក្សនយោបាយ ដែលលើកលែងតែគណបក្សប្រជាជន និងសង្គមស៊ីវិល គឺពួកគេបានបាត់ជំនឿទៅលើស្ថាប័ន
គ.ជ.ប មួយនេះ ។ ដូចនេះហើយបានជាយើងខិតខំ ឲ្យមានការកែទម្រង់
គ.ជ.ប ដើម្បីបង្ករជំនឿ
និងការទុកចិត្តមកលើស្ថាប័ន គ.ជ.ប
មួយនេះ ។
ដូច្នេះក្រសួងមហាផ្ទៃត្រូវតែផ្លាស់ប្តូរឥរិយាបទ
ហើយគិតជាថ្មីក្នុងការផ្លាស់ប្តូរសមាសភាព គ.ជ.ប តាមការស្នើសុំរបស់គណបក្សប្រឆាំង
ដើម្បីឲ្យការបោះឆ្នោតមួយនៅក្នុងប្រទេសកម្ពុជា ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ
និងយុត្តិធម៌ ក៏ដូចជាការបញ្ឈប់ការរិះគន់ពីគ្រប់មជ្ឈដ្ឋានតទៅទៀត
បើពុំនោះទេការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា មិនត្រូវបានគេទទួលស្គាល់ឡើង
ជាពិសេសគឺអន្តរជាតិ ហើយរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតរបៀបនេះក៏ជារដ្ឋាភិបានមួយ
ដែលមិនគ្រប់លក្ខណះ និងសុខច្បាប់ផងដែរ ព្រោះប្រសិនបើពុំមានការកែប្រែ សមាសភាពរបស់ គ.ជ.ប ទេគណបក្សប្រឆាំងប្រហែលជាមិនអាចចូលរួមក្នុងការបោះឆ្នោតរបៀបនេះបានឡើយ
ដែលពេល នោះហើយ ធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានវិបត្តិធ្ងន់ធ្ងរទៅៗបន្ថែមទៀតជាក់ជាមិនខាននោះឡើយ
៕

No comments:
Post a Comment
yes