សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, September 21, 2012

គណបក្ស សង្គ្រោះជាតិ មានរចនាស័ម្ពន្ធ និងគោលនយោបាយយ៉ាងត្រឹមត្រូវ ដែល បំរើផលប្រយោជន៏ជាតិ និងប្រជាពលរដ្ឋ សម្រាប់ដឹកនាំនាវារកម្ពុជាទៅរកភាពរីកចំរើន


គណបក្ស សង្គ្រោះជាតិ ដែលកើតចេញពីការរួមបញ្ជូលគ្នាជាកម្លាំងតែមួយរវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺជាចលករមួយសម្រាប់ការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជា ក្រោម ការដឹកនាំរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃអស់រយៈពេលជិតជាង៣០ឆ្នាំមកនេះ ។

ការគ្រប់គ្រងអំណាចដ៏យូររបស់គណបក្សប្រជាជននៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែប្រជាពល រដ្ឋខ្មែរទេដែលចង់ឲ្យមានកាផ្លាស់ប្តូរ សូម្បីតែអន្តរជាតិក៏ចង់ឲ្យមានការផ្លាស់ប្តូរ​គណបក្សកាន់​អំណាចសព្វនេះចេញផងដែរ ។ ជាមួយគ្នានោះគេសង្កេតឃើញថានៅមួយ​រយៈពេលខ្លីនេះ សន្ទុះ​​របស់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិ និងស្រលាញ់របបប្រជាធិបតេយ្យបាន​មក​ចូល​រួមជាមួយនិងគណបក្ស សង្គ្រោះជាតិ មានការកើនឡើងជាលំដាប់ ដែល​សន្ទុះរបស់ប្រជា​ពលរដ្ឋខ្មែរយ៉ាងខ្លាំងក្លាបែបនេះ ក៏មិនខុសគ្នាជាមួយសន្ទុះរបស់ប្រជាពលរដ្ឋ​ខ្មែរដែលជាអ្នក​ស្នេ​ហា​ជាតិចង់ឲ្យមានការផ្លាស់ប្តូរកាលពីឆ្នាំ១៩៩៣នោះផងដែរ ។


នៅឆ្នាំ២០១៣ខាងមុខនេះ គណបក្ស សង្គ្រោះជាតិ ក៏បានធ្វើការប្តេជ្ញាហើយថា និងយកជ័យជំ​នះលើគណបក្សប្រជាជនរបស់លោក ហ៊ុន សែនឲ្យបាន ដើម្បីសង្គ្រោះប្រជាពលរដ្ឋខ្មែរនិងប្រ​ទេសជាតិរបស់យើងចេញពីកណ្តាប់ដៃរបស់គណបក្សកាន់អំណាចសព្វថ្ងៃ ដែលដឹកនាំប្រទេស តាមរបៀបផ្តាច់ការនោះ ហើយបានធ្វើឲ្យប្រទេសកម្ពុជាដើរទៅដល់រណ្តៅមាត់ជ្រោះមរណៈ​ ​ផងដែរ ។

ការសង្គ្រោះជាតិ និងប្រជាពលរដ្ឋមិនមែនជាភារកិច្ចតែមួយគត់របស់គណបក្ស សង្គ្រោះជាតិ និង ថ្នាក់ដឹកនាំ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ តែ​ប៉ុណ្ណោះទេ តែចាំបាច់ណាស់វត្តមាន​របស់ប្រ​ជា​ពលរដ្ឋខ្មែរយើង ដែលជាស្នេហាជាតិ និងស្រលាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់ ត្រូវតែចូល​រួម​ជាមួយគណ​បក្ស​សង្គ្រោះជាតិ ហើយចូលរួមបោះឆ្នោតគាំទ្រទាំងអស់គ្នាដល់គណបក្ស សង្គ្រោះជាតិ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០​១៣ ដើម្បីយើងសម្រេចឲ្យបាននូវអ្វីដែលជា​គោល​
ដៅ និងជាគោលបំណងរបស់យើងដែលជាអ្នកស្នេហាជាតិ ។

ជាមួយគ្នានោះទាំងលោក សម រង្ស៊ី ដែលជាប្រធានគណបក្ស សង្គ្រោះជាតិ លោក កឹម សុខា ដែល​ជាអនុប្រធាន រួមជាមួយនិងថ្នាក់ដឹកនាំរបស់ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ពីរមួយ ថ្ងៃទៅមួយថ្ងៃបាននិងកំពុងតែមានភាពមមាញឹកក្នុងការចុះជួបជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ រួមជាមួយនិងសមាជិក-សមាជិការរបស់គណបក្សទាំងពីរផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋពួក គាត់បានយល់ពីគោលបំណង និងគោលជំហរ ក៏ដូចជាសារនយោបាយរបស់គណបក្ស សង្គ្រោះ ជាតិ ហើយនៅឆ្នាំ២០១៣ខាងមុខនេះសូមបោះឆ្នោតជូនគណបក្ស សង្គ្រោះជាតិ តែមួយគត់​ដែល​មានរូបសញ្ញាព្រះអាទិត្យរះ មានកាំរស្មីចំនួន២៤ ដែលតំណាងឲ្យខេត្ត-ក្រុងទាំង២៤ របស់​ប្រទេសកម្ពុជារបស់យើង ។ ចំណែកឯគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស គឺ​មិន​មាន​បេក្ខភាពឈរឈ្មោះសម្រាប់ការបោះឆ្នោតឆ្នាំ២០១៣នោះទេ គឺមានតែគណបក្ស សង្គ្រោះជាតិ​តែ​មួយប៉ុណ្ណោះ ហេតុដូចនេះសូមបងប្អូនប្រជាពលរដ្ឋកុំមានការភ័ណប្រឡំ និង​បោះឆ្នោត​ឲ្យ​គណ​បក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស អ្វី ព្រោះការមិនទាន់រំលាយគណ​បក្សទាំងពីរ​ក៏​ដោយសារតែដើម្បីនៅថែរក្សាតំណែងរបស់សមាជិកព្រឹទ្ធសភា-សមាជិកក្រុម​ប្រឹក្សារាជធានី-ខេត្ត-សមាជិកក្រុមប្រឹក្សាស្រុក-ខណ្ឌ័និងក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយគណបក្សទាំងពីរ និង​រំ​លាយនៅឆ្នាំ២០១៧ខាងមុខ ។

លោក កឹម សុខា អនុប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាអនុប្រធានគណបក្ស សង្គ្រោះជាតិ នាថ្ងៃខាងមុខនៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នក គាំទ្រលោកបានមានប្រសាសន៏ថា គោលដៅដែលនាំឲ្យមានការរួមកម្លាំងគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ហើយបានសម្រេចនៃការបង្កើតគណបក្ស សង្គ្រោះជាតិ គឺដើម្បី ផ្លាស់ប្តូររបៀបដឹកនាំបច្ចុប្បន្ន និងមេដឹកនាំប្រទេសជាតិរបស់យើងបច្ចុប្បន្ន ដោយលោកបាន​បញ្ជាក់ជំរាបជូនទៅប្រជាពលរដ្ឋដែលជាអ្នកគាំទ្រដើម្បីកុំឲ្យមានការភ័ណ្ឌច្រឡំថា យើងដែលជា អ្នកប្រជាធិបតេយ្យមិនផ្លាស់ប្តូបរបរនោះទេ គឺយើងគាំទ្ររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងគាំទ្ររាជានិយមអាស្រ័យធម្មនុញ្ញ ជាមួយគ្នានោះយើងក៏គាំទ្រនូវគោលនយោបាយ ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ។ ដូច្នេះយើងមិនធ្វើបដិវត្តទេ ហើយយើងក៏មិនធ្វើរដ្ឋប្រហារដែរ គឺយើងទាំងអស់គ្នាប្រកាន់នូវគោលនយោបាយអហិង្សាប្រ ធិបតេយ្យនិយម ដែលនេះគឺជាគោលការរបស់គណបក្ស សង្គ្រោះជាតិ ។

លោក កឹម សុខា បានមានប្រសាសន៏បន្ថែមទៀតថា ផ្លូវដែលគណបក្ស​ សង្គ្រោះជាតិ ត្រូវដើរ​
នោះគឺការទាមទារឲ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺយើងមិនត្រូវការ​ជ្រើសរើសយកផ្លូវណាផ្សេងទៀតនោះឡើយ ហើយគណបក្ស សង្គ្រោះជាតិ គឺមានសារៈសំខាន់ ខ្លាំងណាស់ក្នុងការចូលរួមបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ ។ លោកបន្តថា ជាមួយគ្នានោះ​លោក សម រង្ស៊ី ដែលជាប្រធានក៏បាននឹងកំពុងតែបំពេញបេសកម្មការងាររបស់លោកជាមួយ អន្តរជាតិ ដើម្បីឲ្យអន្តរជាតិដាក់សម្ពាធមកលើរដ្ឋាភិបាលសព្វថ្ងៃឲ្យមានការរៀបចំការបោះឆ្នោត ដែលប្រព្រឹត្តទៅតាមឆន្ទះរបស់ប្រជាពលរដ្ឋពិតប្រាកដ ហើយជាមួយគ្នានោះគណកម្មាធិការ​ជាតិរៀបចំការបោះឆ្នោតត្រូវតែមានការកែទំរង់ផងដែរ អ្វីដែលសំខាន់គឺត្រូវតែមានការផ្លាស់ប្តូរ​ក្បាលម៉ាស៊ីនរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រោះលោក អ៊ឹម សួស្តី ដែលជាប្រ​ធាន និងលោក ទេព នីថា ​ជាអគ្គលេខាធិការគណកម្មធិការជាតិរៀបចំការបោះឆ្នោតត្រូវបានគេ មើលឃើញថា គឺជាឧបករណ៏នយោបាយរបស់គណបក្សប្រជាជនកាន់អំណាចសព្វថ្ងៃ ដែលគេ​ខំប្រឹងធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីរៀបចំឲ្យគណបក្សប្រជាជនឈ្នះជានិច្ច ឈ្នះតែឯង និងឈ្នះជា រហូតនោះ ដោយពួកគេមិនខ្វល់ពីការរិះគន់ជុំទិសនោះឡើយ ។

លោក កឹម​ សុខា បន្តថា គណបក្ស សង្គ្រោះជាតិ បានរៀបចំរចនាស័ម្ពន្ធយ៉ាងត្រឹមត្រូវគឺ បាន​រៀប​ចំនូវគណកម្មាធិការចំនួនបី គឺគណកម្មាធិការនីតប្បញ្ញត្តិ គណកម្មាធិការនីតិប្រតិបត្តិ និង​គណកម្មាធិការវិន័យ ដែលគណកម្មាធិការទាំងបីរបស់គណបក្ស សង្គ្រោះជាតិ គឺដូចជាស្ថាប័ន​របស់រដ្ឋយ៉ាងដូច្នោះផងដែរ គឺរដ្ឋសភា រដ្ឋាភិបាល និងតុលាការ ដែលទាំងអស់នេះហើយគឺជា យន្តការប្រជាធិបតេយ្យដ៏រឹងមាំ ដែលមិនអាចធ្វើឲ្យកម្លាំងនៃការរួបរួមរវាងគណបក្ស សម រង្ស៊ី និង គណបក្ស សិទ្ធិមនុស្ស មានការបែកបាក់ជាដាច់ខាត ។

ដូចនេះជ័យជំនះរបស់អ្នកប្រជាធិបតេយ្យបានកំពុងតែស្ថិតនៅនិងមុខហើយ សូមបងប្អូនប្រជា ពលរដ្ឋដែលជាអ្នកស្នេហាជាតិ និងស្រលាញ់លទ្ធិប្រជាធិបតេយ្យទាំងអស់សូមចូលរួមឲ្យបាន ច្រើនឡើងបន្ថែមទៀជាមួយនិងគណបក្ស សង្គ្រោះជាតិ ដើម្បីយើងទទួលបានជោគ​ជ័យនៅ​ឆ្នាំ​២០១៣ លើគណបក្សកាន់អំណាចសព្វថ្ងៃដូចអ្វីដែលជាក្តីបំណងប៉ងប្រាថ្នារបស់យើងគ្រប់ៗគ្នា ។ ព្រោះនៅឆ្នាំ២០១៣អ្នកប្រជាធិបតេយ្យបានដៅហើយថា ត្រូវតែយកជ័យជំនះលើគណបក្ស​ប្រជាជនកាន់អំណាចរបស់លោក ហ៊ុន សែនឲ្យបាន ដើម្បីសង្គ្រោះប្រជាពលរដ្ឋ និងប្រទេស​ជាតិ​​មាតុ​ភូមិ ដ៏កំសត់របស់យើង ៕ 


No comments:

Post a Comment

yes