គណបក្ស សង្គ្រោះជាតិ ដែលកើតចេញពីការរួមបញ្ចូលគ្នាជាសម្លេងតែមួយរវាងគណបក្ស សម
រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស កាលពីពេលកន្លងទៅថ្មីៗនេះ បាននឹងកំពុងតែមានសន្ទុះ
និងប្រ ជាប្រិយភាពនៅក្នុងដូងចិត្តរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាអ្នកស្នេហាជាតិ
ស្រលាញ់លទ្ធិប្រជា ធិបតេយ្យ ចង់ឲ្យមានការផ្លាស់ប្តូរគ្រប់ៗរូប
ព្រោះដោយសារតែពួកគាត់មិនអាចរស់នៅក្រោមការ
គ្រប់គ្រងរបស់គណបក្សកាន់អំណាចបានតទៅទៀតនោះទេ ។
មិនថាឡើយតែប្រជាពលរដ្ឋខ្មែរទេដែលចង់ឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា
សូម្បីតែអន្តរជាតិ ក៏ចង់ឲ្យមាបនការផ្លាស់ប្តូរផងដែរ ព្រោះអ្នកកាន់អំណាចយូរនៅលើពិភពលោកគឺបានដួលរលំអស់
ហើយ ហើយគេសង្ឃឹមថា ចលនានៃការផ្លាស់ប្តូរនេះនិងកើតមានជាក់ជាមិនខាននៅក្នុងប្រទេស
កម្ពុជា ដើម្បីទទួលអ្នកដឹកនាំថ្មីដែលប្រកាន់យករបបប្រជាធិបតេយ្យ និងស្រលាញ់ជាតិ
ការពារ បូរណៈភាពទឹកដី
រួមជាមួយនិងការធ្វើកិច្ចការងារអ្វីគ្រប់បែបយ៉ាងដើម្បីបំរើឲ្យផលប្រយោជន៏
របស់ប្រជាពលរដ្ឋ និងប្រទេសជាតិ ។
ពីមួយថ្ងៃទៅមួយថ្ងៃ លោក សម រង្ស៊ី ដែលជាប្រធាន ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ
និងជា ប្រធានគណបក្ស សង្គ្រោះជាតិ
បាននិងកំពុងតែមានភាពមមាញឹករបស់លោកក្នុងបេសកកម្មការ
ងារជាមួយអន្តរជាតិដើម្បីធ្វើយ៉ាងណាឲ្យការបោះឆ្នោតនៅឆ្នាំ២០១៣ខាងមុខ ប្រព្រឹត្តទៅដោយសេរី
ត្រឹមត្រូវ អព្យាក្រឹត្តិ និងយុត្តិធម៌ ។ ព្រោះប្រទេសកម្ពុជា
ចាប់តាំងពីមានការរៀបចំការ បោះឆ្នោតដែលធ្វើឡើងដោយខ្លួនឯត្រូវបានគេមើកឃើញថា ដំណើរការទៅដោយមិនមានភាព
សេរី ត្រឹមត្រូវ និងយុត្តិធម៌ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរៀបចំឲ្យគណបក្សកាន់អំណាចសព្វថ្ងៃនៅពេលមានការបោះឆ្នោតម្តងៗគឺឈ្នះជានិច្ច
។
ជាមួយគ្នានោះប្រទេសកម្ពុជាក៏ត្រូវបានគេមើលឃើញផងដែរថា បាននិងកំពុងតែបើកដៃឲ្យជន
អន្តោប្រវេសន៏យួនសុខច្បាប់ចូលមកក្នុងប្រទេសកម្ពុជាដោយសេរី ហើយជនអន្តោប្រវេសន៏ទាំង
នោះគឺជាកម្លាំងមួយដ៏សំខាន់ក្នុងការបង្កើនសំឡេងឲ្យគណបក្សកាន់អំណាចសព្វថ្ងៃផងដែរ
ព្រោះពួកគេគ្រប់គ្នាសុទ្ធតែមានអត្តសញ្ញណប័ណ្ណ ដែលបង្ករលក្ខណៈងាយស្រួលដល់ការ បោះឆ្នោត
បង្កើនសំឡេងឲ្យគណបក្សប្រជាជន ដែលពួកគេទាំងនោះជាជនអន្តោប្រវេសន៏ក៏ប៉ុន្តែពួកគេ
បានចូលមកសម្រេចជោគវាសនាប្រទេសកម្ពុជា និងអនាគត់ប្រជាពលរដ្ឋខ្មែរជំនួសខ្មែរដែលជាម្ចាស់ទឹកដីទៅវិញ
។ ចំណែកឯប្រជាពលរដ្ឋខ្មែរ គឺមិនមានលទ្ធភាពគ្រប់គ្រាន់នោះឡើយក្នុងការចុះឈ្មោះបោះឆ្នោត
និងនៅថ្ងៃបោះឆ្នោតនោះ ដោយអាជ្ញាធររបស់គណបក្សប្រជាជន និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
ដែលជាឧបករណ៏នយោបាយរបស់គេ បានបង្ករបញ្ហាលំបាក
និងស្មុកស្មាញដល់ប្រជាពលរដ្ឋខ្មែរដែលជាអ្នកស្នេហាជាតិគ្រប់ពេលវេលា ។ ដូចនេះបានជាការបោះឆ្នោតពីមួយអាណត្តិទៅមួយអាណត្តិដែលរៀបចំឡើងដោយកម្ពុជាខ្លួនឯង
គណបក្សប្រឆាំងគឺមិនដែលមានលទ្ធភាពក្នុងការទទួលបានជ័យជំនះលើគណបក្ស កាន់អំណាចសព្វថ្ងៃនោះឡើយ
។ យ៉ាងដូចនេះហើយបានជាមានការទាមទារឲ្យការបោះឆ្នោត នៅឆ្នាំ២០១៣ខាងមុខនេះ
ត្រូវតែដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយចាំបាច់ ណាស់ត្រូវតែមានការផ្លាស់ប្តូរសមាសភាព
គ.ជ.ប និងក្បាលម៉ាស៊ិនរបស់ គ.ជ.ប ចេញ ព្រោះ ប្រសិនបើមានការផ្លាសប្តូរ គ.ជ.ប ដូចជាការបោះឆ្នោតនៅឆ្នាំ១៩៩៣ដែលរៀបចំឡើងដោយ អ៊ុនតាក់ នោះគណបក្សប្រឆាំងនិងឈ្នះលើការបោះឆ្នោតមួយរយភាគរយជាក់ជាមិនខានឡើយ
។
លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី
នៅក្នុងពិធីចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជាអ្នកគាំទ្រ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ជាពិសេសគឺគណបក្ស សង្គ្រោះជាតិ ក៏ដូចជាសកម្មជនរបស់គណបក្ស
សម រង្ស៊ី និងសកម្មជនគណបក្ស សិទ្ធិមនុស្ស លោកបានជំរាបជូននូវប្រវត្តិរបស់គណបក្សប្រជាជន
ក៏ដូចជាការបោះឆ្នោតជូនទៅដល់ពួកគាត់ដែលជាអ្នក ស្នេហាជាតិ ទាំងអស់ឲ្យបានជ្រាបថា
នៅមុនកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងមុនឆ្នាំ១៩៩៣ គណបក្សប្រជាជនកម្ពុជា បានអំណាចដោយសារកងទ័ពយួន
។ ដែលកាលណោះកងទ័ពយួន២០កងពល
ស្មើនិងដប់ពីរម៉ឺននាក់ចូលមកប្រទេសកម្ពុជាដើម្បីលើកបណ្តុបអំណាច៧មករា
ដូច្នេះអំណាចនោះមិនមែនជាអំណាចប្រជាធិបតេយ្យនោះទេ
ដែលអំណាចនោះគឺជាអំណាចយកចុងអាវុធ យករថគ្រោះ និងកាណុងមកដណ្តើមគ្នា ។
លោក គង់ គាំ ប្រធានស្តីទីរបស់គណបក្ស សម រង្ស៊ី បានមានប្រសាសន៏ទៀតថា ជា៥ម៉ោងនៅ
ក្នុងរដ្ឋសភាចំពោះការបកស្រាយរបស់រដ្ឋាភិបាល គេថាគណបក្សប្រឆាំងសួររឿងព្រំដែនទិចចង់
ផ្តួលគេ ដោយលោកសូមធ្វើការឆ្លើយតបទៅវិញថា អ្នកប្រជាធិបតេយ្យគឺមិនប្តួលទេ ដែលការ
ផ្តួលគឺខ្លាចតែគ្នាឯងឯណោះទេដែលមានអាវុធនោះលោកមិនដឹងឡើយ
តែចំពោះអ្នកប្រជាធិបតេយ្យគឺគេនិយាយភាសារប្តូរ មិនមែនផ្តួលនោះទេ ។ លោក គង់ គាំ
បានបញ្ជាក់ទៀតផងដែរថា កាលពីឆ្នាំ១៩៩៣ អ្នកប្រជាធិបតេយ្យបានធ្វើការផ្លាស់ប្តូរ
ប្រជាពលរដ្ឋខ្មែរក៏ប្តូរអ្នកដឹកនាំដែល
កាន់អំណាចដែលដឹកនាំប្រទេតាមរបៀបផ្តាច់ការទទួលបានដោយជោគជ័យ ដែលកាលនោះគឺ
ការបោះឆ្នោតបានរៀបចំឡើងដោយ អ៊ុនតាក់ អ្នកប្រជាធិបតេយ្យ និងស្នេហាជាតិ
ទទួលបានជោគយ៉ាងត្រចះត្រចង់ តែចាប់ពីឆ្នាំ១៩៩៨ ឆ្នាំ២០០៣ និងឆ្នាំ២០០៨
ដែលការបោះឆ្នោតនៅក្នុង ប្រទេសកម្ពុជារៀបចំដោយខ្លួនឯង ហើយមកនូវហ៊ុនតាក់វិញគឺប្តួរលែងបានតែម្តង
។
ដូច្នេះហើយឥឡូវនេះ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ
ដែលបង្កើតឡើងដោយអ្នកប្រជាធិបតេ្យ ស្នេហាជាតិ
ដែលយើងជាប្រជាពលរដ្ឋធ្លាប់ឈ្នះការបោះឆ្នោតកាលពីឆ្នាំ១៩៩៣
ដែលឥឡូវមិនដែលឈ្នះសោះដោយសារតែគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ដូច្នេះ
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ
គឺសុំប្តូរគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតឲ្យបានជាដាច់ខាត ។
ដូចនេះដើម្បីឲ្យមានការផ្លាស់ប្តូរមួយដ៏ពិតប្រាកដ សូមបងប្អូនប្រជាពលរដ្ឋ
ចូលរួមជាមួយ ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ក៏ដូចជាគណបក្ស សង្គ្រោះជាតិ
ឲ្យបានច្រើនឡើងបន្ថែមទៀត
ដើម្បីធ្វើការដាក់គំនាបមកលើរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកាន់អំណាចសព្វ ថ្ងៃ
ឲ្យមានការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ដូចជាក្បាលម៉ាស៊ីនរបស់ស្ថាប័នមួយនេះផងដែរ
៕

No comments:
Post a Comment
yes