លោកជុងអ៊ុន ពិនិត្យសមយុទ្ធបាញ់គ្រាប់ពិតកាលពីខែមីនា ២០១២
ក្រុងសេអ៊ូលៈ កូរ៉េខាងជើងដែលឯកោ បាននិយាយកាលពីថ្ងៃអង្គារថាខ្លួនមានកាំជ្រួចដែលអាចបាញ់ដល់តំបន់ដីគោកអាមេរិក ពីរថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូង បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយអាមេរិក ដើម្បីបន្ថែមកម្រិតមីស៊ីលឆ្លងទ្វីប។
ទីភ្នាក់ងារព័ត៌ មានមជ្ឈិមកូរ៉េ(KCNA) បានរាយការណ៍ថា ក្នុងសេចក្តីថ្លែងការណ៍មួយ គណៈកម្មការការពារជាតិរបស់កូរ៉េខាងជើងបាននិយាយថា កូរ៉េខាងជើងត្រៀមខ្លួនទប់នឹងការគំរាមកំហែងយោធាអាមេរិក។
ទី ភ្នាក់ងារ KCNA បានបញ្ជាក់ថា៖ «យើង មិនបានលាក់បាំងការពិតដែលថា កម្លាំងប្រដាប់អាវុធបដិវត្តន៍ ....ដែលរួមមានកម្លាំងរ៉ុក្កែតយុទ្ធសាស្រ្ត កំពុងស្ថិតក្នុងកម្រិតនៃការវាយប្រហារមិនត្រឹមតែមូលដ្ឋានទ័ពអាយ៉ង និងមូលដ្ឋានរបស់ទាហានឈ្លានពានចក្រក្រពតិ្តនិយមអាមេរិកក្នុងដី កូរ៉េប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងដល់មូលដ្ឋាននៅជប៉ុន កោះហ្គូម និងតំបន់ដីគោកអាមេរិកផងដែរ»។
កូរ៉េខាងជើងត្រូវគេជឿថា កំពុងតែផលិតមីស៊ីលចម្ងាយឆ្ងាយ៦៧០០គ.ម ឬឆ្ងាយជាងនេះ ក្នុងបំណងបាញ់អាមេរិក ប៉ុន្តែការធ្វើតេស្តរ៉ុក្កែតពីរលើកថ្មីៗនេះ សុទ្ធតែបរាជ័យ។
ប្រទេស ជិតខាងជាច្រើនរបស់កូរ៉េ បារម្ភថា កូរ៉េខាងជើង កំពុងតែប្រើការបាញ់គ្រាប់រ៉ុក្កែតដើម្បីកែខៃបច្ចេកវិទ្យាឲ្យឥត ខ្ចោះ ដើម្បីផលិតសមត្ថភាពមីស៊ីលមួយ ដែលអាចបាញ់ក្បាលនុយក្លេអ៊ែរមួយទៅកាន់អាមេរិក។
កូរ៉េខាងត្បូង កាលពីថ្ងៃសៅរ៍ បានប្រកាសកិច្ចព្រមព្រៀងមួយជាមួយអាមេរិកដែលពង្រីកកម្រិត មីស៊ីលឆ្លងទ្វីបទ្វេដងនៃកម្រិតបច្ចុប្បន្នដល់៨០០គ.មជាការកំញើញប្រឆាំងកូរ៉េខាងជើង។ កូរ៉េខាងជើង ស្ថិតក្រោមទណ្ឌកម្មអ.ស. បយ៉ាងធ្ងន់ដែលបានកាត់ផ្តាច់ការលក់អាវុធដែលអាចរកកម្រៃបានច្រើន៕
No comments:
Post a Comment
yes