សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 29, 2012

អតីត​ស្នងការ​ក្រុងភ្នំពេញ បដិសេធថា គ្មាន​ការកោះហៅ ឬ​ចាប់ខ្លួន​លោក​ទេ​

ទូច ណារ៉ុថ 

ភ្នំពេញ: ​លោក​ឧត្តមសេនីយ៍ទោ ទូច ណារ៉ុថ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដែល​ត្រូវបាន​ប្តូរ​តំណែង កាលពីដើម​ខែ​តុលា​នេះ បាន​បដិសេធថា មិន​មាន​ការកោះហៅ​រូបលោក ទៅ​សាកសួរ​អំពី​បញ្ហា​មិន​ប្រក្រតី​មួយចំនួន ដែល​លោក​នៅ​កាន់​ជា​ស្នងការ​ក្រុង​នោះទេ ហើយក៏​មិន​មាន​ការចាប់ខ្លួន​លោក​ដែរ​។​

​លោក ទូច ណារ៉ុថ បាន​អះអាង​ថា លោក​មាន​មោទនា​ភាព នៅ​ពេល​លោក​នៅ​ជា​ស្នងការ និង​មិន​ដែល​ធ្វើ​ជា​អំពើ​អាក្រក់​អ្វី​ឡើយ​។​

​ការបដិសេធ​របស់​អតីត​ស្នងការ​ប៉ូលិស​ក្រុងភ្នំពេញ​នេះ បាន​ធ្វើឡើង បន្ទាប់ពី​មាន​ព័ត៌មាន​ច​ចាម​អារាម ថា ក្រសួងមហាផ្ទៃ បាន​កោះហៅ​លោក ទូច ណារ៉ុថ ទៅ​សាកសួរ នៅ​ក្រសួង​មហាផ្ទៃ រួច​ក៏​ចាប់ខ្លួន​តែម្តង​។ ព័ត៌មាន​ច​ចាម​អារាម​នេះ បាន​លេចឮ កាលពី​ព្រឹក​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១២​។​


​លោក ទូច ណារ៉ុថ អះអាងថា ក្រសួងមហាផ្ទៃ បាន​ប្រជុំ​អំពី​ការការពារ​សន្តិសុខ និង​ការពារ​ភ្ញៀវ​មក​ចូលរួម​បុណ្យ​សម្តេចឪ ហើយ​លោក​ក៏​ត្រូវបាន​គេ​ហៅ​ឲ្យចូល​រួម​ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ​។​

​សូម​រម្លឹកថា លោក ទូច ណារ៉ុថ បាន​ឡើងកាន់​តំណែង​ជា​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ អស់​រយៈពេល ៧​ឆ្នាំ ជំនួស​តំណែង​របស់​លោក ហេង ពៅ ក្នុង​អំឡុង​ឆ្នាំ​២០០៥​។ មុន​ឡើងជា​ស្នងការ​រាជធានី​ភ្នំពេញ លោក ទូច ណារ៉ុថ គឺ​ជា​ស្នងការ​ប៉ូលិស ខេត្ត​កំពង់ឆ្នាំង​។ 

​លោក​ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការ​រង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ត្រូវ​ចុះ​ទៅ​កាន់​តំណែង​បន្ថែម ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជំនួស​លោក ទូច ណារ៉ុថ ដែល​ត្រូវបាន​តម្លើង​ជា​ផ្កាយ​ពីរ និង​ទៅ​កាន់​តំណែង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស របស់​ប៉ូលិស​ក្រសួងមហាផ្ទៃ ឬ​ប៉ូលិស​ម៉ូតូ​ស ដែល​អម​គណៈប្រតិភូ​នានា​៕​

No comments:

Post a Comment

yes