សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, October 29, 2012

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថា ​អត្ថបទ​ដែល​សរសេរ​ដោយ​អ្នក​អង្គម្ចាស់ នរោត្តម សោម៉ា ជា​ការ​ញុះញង់​បំបែក​បំបាក់​ជាតិ​


អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា គឺ​លោក ខៀវ កាញារិទ្ធ នៅ​ថ្ងៃ​ចន្ទ​នេះ បាន​សម្តែង​ប្រតិកម្ម​ខ្លាំង​ក្លា​ចំពោះ​អត្ថបទ​មួយ​ដែល​សរសេរ​ដោយ​អ្នក​អង្គម្ចាស់ នរោត្តម សោម៉ា ក្រោម​ចំណង​ជើង​ថា «អនាគត​រាជានិយម​ស្ថិត​ក្នុង​កណ្តាប់​ដៃ​បក្ស​ប្រជាជន​» ​ហើយ​​ត្រូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី២៦ តុលា ថា គឺ​ជា​ការ​ញុះញង់ និង​ចង់​បំបែក​បំបាក់​ជាតិ​ខ្មែរ។
លោក ខៀវ កាញារិទ្ធ អ្នកនាំពាក្យរដ្ឋាភិបាល
លោក ខៀវ កាញារិទ្ធ បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃទី​២៩ តុលា​នេះ​ថា អត្ថបទ​នោះ «ជា​អត្ថបទ​បញ្ឆេះ​ធំណាស់ ដោយ​អ្នក​សរសេរ​បាន​ឆ្លៀត​ពេល​ដែល​យើង​មាន​ទុក្ខ​សោក​ទាំង​មូល ដើម្បី​បង្ក​ជា​ការ​បំបែក​បំបាក់​ក្នុង​ប្រទេស​ជាតិ​របស់​យើង​ផង បំបែក​បំបាក់​រវាង​ព្រះរាជ​វង្សានុវង្ស និង​រាជ​រដ្ឋាភិបាល​ផង ក៏​ដូច​ជា​រវាង​រាជ​វង្ស និង​គណបក្ស​ប្រជាជន​ផង»។
គួរ​រំលឹក​ថា អត្ថបទ​របស់​អ្នក​អង្គម្ចាស់ នរោត្តម សោម៉ា ដែល​ត្រូវ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី​២៦ ខែ​តុលា បាន​សរសេរ​ថា «ក្នុងអំឡុង​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះបរម​សព​ព្រះ​មហា​វីរក្សត្រ នរោត្តម សីហនុ នៅថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០១២ ខ្ញុំ​បាន​មើល​ឃើញ​ផ្ទាល់​ភ្នែក​ថា ការ​រួបរួម ក្នុង​ចំណោម​គ្រួសារ​រាជ​វង្ស មាន​លក្ខណៈ​ពុំ​រឹងមាំ និង​មាន​ការ​បែង​ចែក​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន។ ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ជា​ព្រះ​មហាក្សត្រ តែ​គ្មាន​អំណាច ហើយ​រដ្ឋាភិបាល​គឺជា​អ្នក​កាន់​អំណាច​ទាំង​ស្រុង»។

អ្នក​អង្គម្ចាស់ នរោត្តម សោម៉ា បាន​បន្ត​លើក​ឡើង​នៅ​ក្នុង​អត្ថបទ​នោះ​ថា «លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន និង​រដ្ឋាភិបាល គ្រប់​គ្រង​សង្វៀន​នយោបាយ​និង​រាជានិយម​ ហើយ​នឹង​បន្ត​គ្រប់​គ្រង​ដរាប​ណា​លោក​នៅ​កាន់​អំណាច។ រដ្ឋាភិបាល​មាន​អំណាច​ក្នុង​ការ​សម្រេច​ថា តើ​សមាជិក​រាជវង្ស​អង្គណា​នឹង​ក្លាយ​ជា​ព្រះ​មហាក្សត្រ​បន្ទាប់។ សមាជិក​ក្រុម​ប្រឹក្សា​រាជ​សម្បត្តិ​ដែល​មាន​សមាជិក ៩ រូប មាន​លោក​នាយក​រដ្ឋ​មន្រ្តី ប្រធាន​ព្រឹទ្ធសភា ប្រធាន​រដ្ឋសភា និង​មន្ត្រី​ជាន់​ខ្ពស់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ផ្សេង​ទៀត។ អនាគត​រាជានិយម ស្ថិត​ក្នុង​កណ្តាប់​ដៃ​របស់​ពួកគេ»។
ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​សន្និសីទ​កាសែត​លោក ខៀវ កាញារិទ្ធ មិន​បាន​បង្ហាញ​ពី​ចំណាត់​ការ​ណា​មួយ​ចំពោះ​អត្ថបទ​នេះ​ទេ៕

No comments:

Post a Comment

yes