លោកស្រី ជូឡុង ស៊ូមូរ៉ា លោក សម រង្ស៊ី និងលោក កឹម សុខា
ប្រជាពលរដ្ឋទាំងនៅក្នុងប្រទេសនិងក្រៅប្រទេស បាននិងកំពុងតែមានសន្ទុះយ៉ាងខ្លាំងក្នុងការចូលមករួមរស់ជាមួយនិងគណបក្ស
សង្គ្រោះជាតិ ដែលជាគណបក្សរបស់ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ ហើយអ្វីទាំងអស់នេះគឺបានបង្ហាញឲ្យឃើញពីជ័យជំនះរបស់គណបក្ស
សង្គ្រោះជាតិ នៅឆ្នាំ២០១៣ ។
ការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្ស សង្គ្រោះជាតិ កាន់តែខ្លាំងឡើងៗបែបនេះ
បានធ្វើ ឲ្យថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនភ័យខ្លួនយ៉ាងខ្លាំងចំពោះការចាញ់ឆ្នោតនៅឆ្នាំ២០១៣ខាងមុខ
។ ការព្រួយបារម្ភរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជន ពីការចាញ់ឆ្នោតនៅឆ្នាំ២០១៣ ពិតជារឿងត្រឹមត្រូវ
ព្រោះថាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន ក៏បានមើលឃើញពីបរាជ័យរបស់ខ្លួនរួចទៅហើយ
ដោយប្រជាពលរដ្ឋសព្វថ្ងៃលែងមានជំនឿលើការដឹកនាំរបស់ខ្លួនតទៅទៀត ។
មូលហេតុដែលប្រជាពលរដ្ឋអស់ជំនឿលើការដឹកនាំប្រទេសរបស់គណបក្សប្រជាជន
ដោយសារតែពួកគាត់បានមើលឃើញថា ប្រទេសកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជន ដែលមានរយៈពេលជាង៣០មកនេះ
បានធ្វើឲ្យពួកគាត់រស់នៅរងទុក្ខទារុណយ៉ាងខ្លាំងតាមគ្រប់រូបភាព
ហើយក្នុងនោះប្រទេសជាតិក៏បាននិងកំពុងតែលិចលង់ទៅក្នុងភពអន្ធការកាន់តែជ្រៅទៅៗផងដែរ
។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជន
នៅបន្ទាប់ពីមានការភ័យខ្លាចពីការចាញ់ឆ្នោតនៅឆ្នាំ២០១៣ហើយ
ក៏បាននិងកំពុងតែតក់ស្លុតពីប្រជាប្រិយភាពរបស់លោក សម រង្ស៊ី ទាំងនៅលើឆាកជាតិ និងអន្តរជាតិផងដែរ
ព្រោះលោក សម រង្ស៊ី
ត្រូវបានថ្នាក់ដឹកនាំប្រទេសនានាទូទាំងសកលលោកទទួលស្វាគមន៏យ៉ាងកក់ក្តៅ
ដោយសារតែពួកគេបានដឹងថា លោក សម រង្ស៊ី គឺជាមេដឹកនាំម្នាក់ដែលស្រលាញ់ជាតិ
និងប្រជាពលរដ្ឋរបស់ខ្លួន ដោយលោកហ៊ានលះបង់អ្វីៗគ្រប់បែបយ៉ាង
ធ្វើយ៉ាងណាឲ្យតែជាតិបានគង់រង្ស និងប្រជាពលរដ្ឋរស់នៅបាន សេចក្តីសុខ ។
រីឯមេដឹកនាំគណបក្សកាន់អំណាចដែលដឹកនាំប្រទេសសព្វថ្ងៃ គឺពួកគេមិនបាន គិតគូត្រង់ចំណុចនេះដូចលោក
សម រង្ស៊ី នោះឡើយ ដោយគេធ្វើអ្វីគ្រប់យ៉ាងដើម្បីតែផលប្រយោជ ន៏របស់ខ្លួ បក្ខពួក
និងក្រុមគ្រួសារ ហើយហ៊ានលះបង់អ្វីគ្រប់យ៉ាងដើម្បីតែថែរក្សានូវអំណាចរបស់គេឲ្យនៅស្ថិតស្ថេរ
ដែលចំណុចទាំងនេះហើយបានធ្វើឲ្យប្រទេសកម្ពុជារបស់យើងស្ទើរតែ
ក្លាយទៅជាកម្ពុជាក្រោមទីពីរ ។
លោក សម រង្ស៊ី ក៏ត្រូវបានអន្តរជាតិគាំទ្រយ៉ាងខ្លាំងផងដែរ
ក្នុងការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បីដឹកនាំគណបក្ស សង្គ្រោះជាតិ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅឆ្នាំ២០១៣
ខាងមុខ ព្រោះគណបក្ស សង្គ្រោះជាតិ គឺមានតួនាទីសំខាន់ណាស់សម្រាប់ប្រគួតប្រជែងជាមួយ
និងគណបក្សប្រជាជន ហើយវត្តមានរបស់លោក សម រង្ស៊ី ក៏មិនអាចខ្វះបានផងដែរ ក្នុងការប្រ
គួតប្រជែងដណ្តើមតំណែងជានាយករដ្ឋមន្រ្តីជាមួយលោក ហ៊ុន សែន ព្រោះតំណែងជានាយក
រដ្ឋមន្រ្តីគឺមានតែពីររូបគត់នៅក្នុងប្រទេរសកម្ពុជាគឺលោក សម រង្ស៊ី និងលោក ហ៊ុន សែន
តែតំណែងជានាយករដ្ឋមន្រ្តីរបស់លោក ហ៊ុន សែន និងរបូតនៅឆ្នាំ២០១៣ដោយទប់មិនឈ្នះនោះ
ឡើយ ហើយតំណែងនេះនិងវិលមកកាន់លោក សម រង្ស៊ី ដែលជាមេដឹកនាំប្រជាធិបតេយ្យវិញ ម្តង ។
ការផ្លាស់ប្តូរអ្នកដឹកនាំប្រទេសគឺជារឿងចាំបាប់បំផុតនៅក្នុបប្រទេសនីមួយៗ
ដើម្បីធ្វើឲ្យប្រទេសនោះមានភាពរីកចំរើនជឿនលឿនលើគ្រប់វិស័យ និងការគោរពសិទ្ធិមនុស្ស
និងលទ្ធិប្រជាធិបតេយ្យត្រូវបានអនុវត្ត និងគោរពបានយ៉ាងពេញលេញ
ទាំងថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋទូទៅ នៅក្នុងប្រទេសនោះផងដែរ
ដែលសូម្បីតែប្រទេសចិន និងយួន ដែលកាន់យករបៀបដឹកនាំប្រ ទេសតាមបែបកុំមុយនីស
ក៏ប្រទេសរបស់គេថ្នាក់ដឹកនាំក្នុងតំណែងជាប្រធានាធិបតេយ្យ នៅក្នុង ប្រទេសនោះ គឺមានការផ្លាស់ប្តូរគ្រប់អាណត្តិ
ចំណែកឯប្រទេសកម្ពុជាវិញគឺពុំមានការផ្លាស់ប្តូរទាល់តែសោះ ទាំងអ្នកដឹកនាំប្រទេស និងបក្ស
ដែលប្រទេសកម្ពុជាបានប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនោះ ។
ការមិនមានការផ្លាស់ប្តូរអ្នកដឹកនាំប្រទេស
ដូចជាប្រទេសកម្ពុជាដែលដឹកនាំឲ្យមនុស្សតែម្នាក់ និងបក្សតែមួយបែបនេះហើយ បានធ្វើឲ្យប្រទេសមួយនេះកាន់តែក្រីក្រទៅៗ
លទ្ធិប្រជាធិបតេយ្យ បាននិងកំពុងតែដើរថយក្រោយកាន់តែខ្លាំងឡើងៗ
សិទ្ធិមនុស្សត្រូវបានកំពុងតែធ្លាក់ចុះយ៉ាងគំហុក អំពើពុករលួករលួយ បក្ខពួកនិម
គ្រួសារនិយម បាននិងកំពុងតែកើតមានតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម
រួមជាមួយនិងបញ្ហាជាច្រើនទៀតដែលប្រឈម និងមិនអាចរៀបរាប់អស់ ។ល។
ជាមួយគ្នានោះទាំងប្រជាពលរដ្ឋខ្មែរ និងអន្តរជាតិរំពឹងថា ប្រសិនបើប្រទេសកម្ពុជាមានការផ្លាស់
ប្តូរអ្នកដឹកនាំប្រទេសដោយពិតប្រាកដមួយនៅឆ្នាំ២០១៣ នោះនិងធ្វើឲ្យប្រទេសមួយនេះមានការ
រីកចំរើនជឿនលឿនជាក់ជាមិនខាន ហើយអ្វីៗនិងមានភាពល្អប្រសើរដូចជាបណ្តាប្រទេសជិត
ខាងមិនខានឡើយ ។ ព្រោះដោយហេតុថា ប្រទេសមួយដែលដឹកនាំដោយអ្នកប្រជាធិបយេត្យគឺពួកគេយល់យ៉ាងច្បាស់ពីការត្រូវធ្វើយ៉ាងណាដើម្បីឲ្យប្រទេសជាតិមានការរីកចំរើន
និងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពថ្លៃថ្នូរ ក្នុងជីវភាបមួយដ៏សមរម្យនោះ ។
យ៉ាងណាម៉ិញ ដើម្បីឲ្យមានការផ្លាស់ប្តូរនេះគឺចាំបាច់បំផុតត្រូវតែមានការផ្លាស់ប្តូរសមាសភាព
គ.ជ.ប សព្វថ្ងៃចេញ
ដើម្បីឲ្យការបោះឆ្នោតនៅឆ្នាំ២០១៣ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និង យុត្តិធម៌
ពិតប្រាកដ ហើយអ្នកស្នេហាជាតិមានជំនឿថា នៅមុនពេលបោះឆ្នោតពិតជាមានការ
ផ្លាស់ប្តូរសមាសភាព គ.ជ.ប
ជាក់ជាមិនខាន ក្នុងនោះលោក សម រង្ស៊ី ក៏និងមានវត្តមាននៅក្នុង ប្រទេសកម្ពុជាផងដែរ
ព្រោះអន្តរជាតិគេមិនបណ្តោយឲ្យមេដឹកនាំសព្វថ្ងៃធ្វើអ្វីៗស្រេចតែនិងចិត្ត
របស់ខ្លួនទៀតបានឡើយ ។ ជាមួយគ្នានោះលោក សម រង្ស៊ី ក្នុងបញ្ហានេះលោកបានខិតខំយ៉ាង
ខ្លាំងនៅក្រៅប្រទេស ដើម្បីបង្ហាញពីការពិតឲ្យអន្តរជាតិបានដឹងកាន់តែច្បាស់ ពីភាពមិនប្រក្រតី
សម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា
និងការពុំមានសិទ្ធគ្រប់គ្រាន់របស់គណបក្សប្រឆាំង
ក្នុងការផ្សព្វផ្សាយពីគោលនយោរបស់ខ្លួនដែលមានកំរិតទាបបំផុតនោះ ។
សូមជំរាបជូនផងដែរថា ដោយសារតែគណបក្សប្រជាធិបតេយ្យទាំងពីរគឺគណបក្ស សម រង្ស៊ី
និង គណបក្ស សិទ្ធិមនុស្ស រួមបញ្ចូលគ្នាជាកម្លាំងតែមួយ បានធ្វើឲ្យគណបក្ស សង្គ្រោះជាតិ
កាន់តែមានសំឡេងកាន់តែខ្លាំងឡើងៗក្នុងការតទល់ជាមួយនិងគណបក្សប្រជាជន ហើយបានធ្វើឲ្យ
ប្រជាប្រិយភាពគណបក្សមួយនេះក៏កាន់តែមានការគាំទ្រកាន់តែសម្បើម ទាំងនៅក្នុងប្រទេសនិង
ក្រៅប្រទេស ក្នុងនោះកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១២ លោក សម រង្ស៊ី និងលោក កឹម
សុខារួមជាមួយនិងលោកស្រី ជូឡុង ស៊ូមារ៉ា បានធ្វើដំណើរទៅដល់ប្រទេសអូស្រ្តាលី
ដើម្បីចូលរួមក្នុង កម្មវិធី ជួបជុំនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរនៅទីនោះ
ដែលទទួលបានការស្វាគមន៏យ៉ាងកក់ក្តៅពីសំណាក់ប្រជាពលរដ្ឋខ្មែររបស់យើង ដែលជាអ្នកស្នេហាជាតិ
ក្នុងការចង់ឲ្យមានការផ្លាស់ប្តូរនៅកម្ពុជា ហើយប្រជាពលរដ្ឋដែលបានមកចូលរួមក្នុងកម្មវិធីសំណេះសំណាល
នោះ គឺមានចំនួនយ៉ាងច្រើនកុះករ ដូចដែលប្រជាពលរដ្ឋអ្នកគាំទ្រដែលលោកបានអញ្ជើញទៅប្រទេសកាណាដា
និងសហរដ្ឋអាមេរិកយ៉ាងដូច្នោះផងដែរ ។
លោក សម រង្ស៊ី ថ្លែងពីប្រទេសអូស្រ្តាលីមកបានឲ្យដឹងថា គណបក្ស សង្គ្រោះជាតិ
គឺទទួលបាន
ការគាំទ្រយ៉ាងផុសផុលខ្លាំងណាស់ទាំងប្រជាពលរដ្ឋខ្មែររបស់យើងក៏ដូចជាអន្តរជាតិផងដែរ
។ លោកថាអ្នកដែលគាំទ្រគណបក្ស សង្គ្រោះជាតិ នៅប្រទេសអូស្រា្តលី គឺមានចំនួនរាប់រយនាក់
ដែលបានអញ្ជើញមកចូលរួមក្នុងកម្មវិធី សំណេះសំណាលជាមួយនិងថ្នាក់ដឹកនាំរបស់គណបក្ស
សង្គ្រោះជាតិ
ហើយទាំងអស់នេះគឺគ្រាន់តែជាការទទួលចំហាយពីប្រទេសកម្ពុជាមកតែប៉ុណ្ណោះ ហើយចំហាយនេះគឺមិនទាន់មកអស់ទេនៅមានច្រើនទៀត ។
ចំណែកឯសន្ទុះរបស់ប្រជាពលរដ្ឋ ខ្មែរនៅក្នុងប្រទេសទេ ជារឿងគួរឲ្យភ្ញាក់ផ្អើល ដែលពួកគាត់បានមកចូលរួមជាមួយនិងគណបក្ស
សង្គ្រោះជាតិ មានចំនួនកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ ហើយភាគច្រើនគឺជាអ្នកថ្មីទាំង
អស់ ដែលនេះជាសញ្ញាបង្ហាញពីការជោគជ័យរបស់គណបក្ស សង្គ្រោះជាតិ ហើយគណបក្ស
សង្គ្រោះជាតិ និងឈ្នះក្នុងការបោះឆ្នោតឆ្នាំ២០១៣ជាក់ជាមិនខាន ហើយក៏គ្មានថ្ងៃដែលអ្នក
ប្រជាធិបតេយ្យទាំងពីរគឺគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស
បែកបាក់គ្នានោះឡើយ ។
ដូចនេះពន្លឺក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ
និងកើតមានយ៉ាងពិតប្រាកដនៅឆ្នាំ ២០១៣
ព្រោះអ្វីៗនិងមានការផ្លាស់ប្តូរនៅពេលដ៏ខ្លីខាងមុខនេះ ក្នុងការផ្តល់ក្តីសង្ឃឹមថ្មី
និងការ រស់នៅថ្មីជូនប្រពលរដ្ឋខ្មែរ និងប្រទេសជាតិដ៏អភ័ពរបស់យើង ។
No comments:
Post a Comment
yes