សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 3, 2012

លោក​ស្រីស៊ូជី​សរសើរ​លទ្ធិ​​​ប្រជា​​​ធិប​តេយ្យ​ពេល​បញ្ចប់​ទស្សនកិច្ច

AungSanSuuKyi_Reuters_NEW

ក្រុងឡូសអេនចឺឡេសៈ ​និមិត្ត​រូប​ក្រុម​ប្រឆាំង​មីយ៉ាន់​ម៉ា ​លោក​ស្រីអ៊ុង​សាន ស៊ូជី ​បានសម្តែង​ការ​ គោរព​ចំ​ពោះ​បុគ្គល​គំរូ​អតីត​កាល​អំពីការ​​ផ្លាស់​ប្តូរ​​លទ្ធិ​ប្រជា​ធិប​តេយ្យ​នៅ​អឺរ៉ុប​ខាង​កើត​ អា្រ​ហ្វិក​ខាង​ត្បូង និង​អាមេរិក​ឡាទីន នៅពេល​​លោក​ស្រី ​បញ្ចប់​ទស្សន​កិច្ច​​​ពីរ​សប្តាហ៍​ នៅ​អាមេរិក។
ប៉ុន្តែ​​លោក​ស្រីបាន​ថ្លែងកាល​ពី​ថ្ងៃ​ពុធ​ថា មីយ៉ាន់ម៉ា ​ត្រូវ​​តែ​បង្កើត​ទម្រង់​លទ្ធិ​ប្រជា​ធិបតេយ្យ​​ផ្ទាល់​ខ្លួន ​​ហើយ​ប្រហែល​ជា​នឹង​មិន​ដូច​​លទ្ធិ​ប្រជា​ធិបតេយ្យ​នៅ​អាមេរិក​​ ​ដែល​កំពុង​ត្រៀម​ខ្លួន​​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​​ដែល​នៅ​សល់​ពេល​ត្រឹម​តែ​ប៉ុន្មាន​សប្តាហ៍​ទៀតប៉ុណ្ណោះ​។

នៅ​ចំ​ពោះ​មុខ​​អ្នក​គាំទ្រ​រាប់​​ពាន់​នាក់​នៅ​ក្នុង​ក្រុង​​ឡូស ​អេនចឺឡេស ​សម្រាប់​ការ​បង្ហាញ​មុខ​ជា​សាធា រណៈ​ចុង​ក្រោយ​របស់​​លោក​ស្រី មុន​ពេល​​លោក​ស្រីត្រឡប់​មក​ស្រុក​វិញ​​​ពី​ថ្ងៃ​ពុធ ​លោក​ស្រី បាន​មាន​ប្រ​សាសន៍ថា​​​៖ «​​វាមិន​អាច​ដូច​លទ្ធិ​ប្រជា​ធិបតេយ្យ​​អាមេរិក​ទេ ​ព្រោះ​​ភូមាមិន​​មែន​អាមេរិក​»​។

No comments:

Post a Comment

yes