សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

ខ្មែរមិនដែលអន់ជាងប្រទេសជិតខាងឡើយ មានតែមេដឹកនាំសព្វថ្ងៃទេដែលអន់ជាងគេនោះ ជំរើសមានតែការផ្លាស់ប្តូរទើបអាចធ្វើឲ្យប្រទេសជាតិមានការរីកចំរើន

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ

គណបក្ស សង្គ្រោះជាតិ ដែលបាននិងកំពុងតែមានប្រជាប្រិយភាពទាំងនៅលើឆាកជាតិ និងអន្តរ ជាតិ កំពុងតែធ្វើដំណើរទៅគ្រប់ទីកន្លែង ដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់​ខ្លួនជូនប្រ​ជា​ពលរដ្ឋខ្មែរអ្នកស្នេហាជាតិ និងអន្តរជាតិឲ្យពួកគេបានដឹង ព្រោះ​គណបក្ស សង្គ្រោះជាតិ នៅឆ្នាំ​២០១៣ខាងមុខនេះ គឺជាគូរប្រជែងយ៉ាងស្វិតស្វាញតែមួយគត់ ជាមួយនិង​គណបក្ស​ប្រជា​ជន ដែលកំពុងតែកាន់អំណាចសព្វថ្ងៃ ។

គណបក្ស សង្គ្រោះជាតិ នៅបន្ទាប់ពីមានប្រជាប្រិយភាពក្នុងការទទួលបានការគាំទ្រពីប្រជាពល​រដ្ឋ បែប​នេះ ត្រូវគេរំពឹងថាគណបក្សប្រជាធិបតេយ្យមួយនេះនិងទទួលបានភាពជោគ​ជ័យលើ​ការ​​បោះឆ្នោតជ្រើរើសតំណាងរាស្រ្តអាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ០១៣ខាងមុខ ព្រោះ​គណ​បក្ស សង្គ្រោះជាតិ គឺមានគោលនយោបាយល្អៗ សម្រាប់ធ្វើការដឹកនាំប្រទេសឲ្យមាន​ភាព​រីកចំ​រើន និងជួយទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ។


គណបក្ស សង្គ្រោះជាតិ ដែលមានលោក សម រង្ស៊ី ជាប្រធាន និងលោក កឹម សុខា ជាអនុប្រ​ធាននៅថ្ងៃខាងមុខ រួមជាមួយសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សមួយនេះ បានធ្វើឲ្យអ្នកកាន់អំណាច ខំប្រឹងរកគ្រប់វិធីដើម្បីទប់ស្កាត់ និងបំភ្លៃព័ត៌មានមិនពិតក្នុងចេតនា​បង្អាក់ប្រជាប្រិយភាព ព្រោះសូម្បីតែសមាជិករបស់គណបក្សកាន់អំណាចក៏បានចូលមករួមរស់​ជាមួយនិងគណបក្ស សង្គ្រោះជាតិផងដែរ ។ ហេតុដូច្នេះហើយ បានធ្វើឲ្យថ្នាក់ដឹកនាំគណបក្ស ប្រជាជនភ័យខ្លាចពីការចាញ់ឆ្នោតនៅឆ្នាំ២០១៣ ក្នុងនោះពួកគេក៏បាននិងកំពុងតែធ្វើនយោ​បាយ​ប្រជាភិថុតិជាច្រើនមកលើប្រជាពលរដ្ឋ ដើម្បីទទួលបានការគាំទ្រមកវិញ ​ ក្នុងការធ្វើ​គោល​នយោបាយចាស់ សកម្មភាពថ្មី ចុះចែកជូនដីធ្លីដល់ប្រជាពលរដ្ឋ ដែលសកម្មភាពនេះគឺមិន​ដែល​មាននោះទេ ទើបតែការបោះឆ្នោតជិតចូលមកដល់ និងដឹងពីការធ្លាក់ចុះពីប្រជាប្រិយភាពរបស់​ខ្លួន ពួកគេចាប់ផ្តើមបង្កើតគោលនយោបាយបែបនេះតែម្តង ។

ការចុះអនុវត្តគោលនោបាយចាស់សកម្មភាពថ្មី របស់រដ្ឋាភិបាលជូនប្រជាពលរដ្ឋនៅពេលនេះ
ត្រូវបានអ្នកតាមដានបានលើកឡើងថា ប្រសិនបើរដ្ឋាភិបាលផ្តល់ជូនប្រជាពលរដ្ឋដោយចិត្ត​ស្មោះនោះគឺជារឿងប្រសើរ តែប្រសិនបើរដ្ឋាភិបាលគ្រាន់តែធ្វើដើម្បីទាញយកប្រជាប្រិយភាព និងការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សរបស់ខ្លួន ចុងក្រោយប្រជាពលរដ្ឋខ្មែរស្លូតត្រង់​ទាំងនោះ និងក្លាយទៅជាជនរងគ្រោះទ្វេរឡើងជាក់ជាមិនខាននោះឡើយ ។ ការរងគ្រោះទ្វេរ ឡើងត្រូវបានអ្នកតាមដានពន្យល់ថា ក្លាចក្លែងតែប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជន ជាថ្មីម្តងទៀត នៅពេលគេទទួលបានអំណាចហើយគេរឹបអូសយកដីធ្លីទាំងនោះពីប្រជាពលរដ្ឋ​មកវិញក៏មិនដឹង ឬមួយយកតាមរូបភាពសម្បទានសេដ្ឋកិច្ចទៅឲ្យប្រទេសដែលជាមហាមិត្ត​អមតៈយួនហាណូយក៏ថាមិនត្រូវ ។

ដូចនេះដើម្បីកុំឲ្យមានភាពស្រពិចស្រពិល ចំពោះបញ្ហាទាំងអស់នេះ ប្រជាពលរដ្ឋខ្មែរជំរើសមាន​តែមួយគត់ នោះគឺគណបក្ស សង្គ្រោះជាតិ ព្រោះគណបក្ស សង្គ្រោះជាតិ មានគោលន​យោបាយ​ច្បាស់លាស់នៅពេលជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល គណបក្ស សង្គ្រោះជាតិ និងដកហូតដីទាំង​ឡាយណាពីក្រុមហ៊ុនឯកជន ដែលទទួលបានការសម្បទានពីរដ្ឋាភិបាលចាស់​ដោយ​ខុស​ច្បាប់ ដែលបានរំលោភយកដីធ្លីប្រជាពលរដ្ឋ និងយកមកប្រគល់សងជូនប្រជាពលរដ្ឋដែលជា​ម្ចាស់​ដើម រួមជាមួយនិងការដកហូតអាញ្ញប័ណ្ណក្រុមហ៊ុនដែលខុសច្បាប់ទាំងឡាយណា ដែល​បាន​ធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៏របស់ប្រជាពលរដ្ឋ និងប្រទេសជាតិរបស់យើង ។

រដ្ឋាភិបាលថ្មីដែលដឹកនាំប្រទេសដោយគណបក្ស សង្គ្រោះជាតិ និងធ្វើការអភិវឌ្ឍន៏ប្រទេស​ដោយពិតប្រាកដ មិនមែនជាការអភិវឌ្ឍន៏របៀបលេងសើច ដើម្បីទទួលបានជំនួយហើយប្រព្រឹត្ត អំពើពុករលួយនោះឡើយ ក្នុងនោះប្រសិនបើការអភិវឌ្ឍន៏នៅតំបន់ណាដែលអាចនិងធ្វើឲ្យប៉ះ​ពាល់ដល់ប្រជាពលរដ្ឋ និងធ្វើការសងសំណងដល់ប្រជាពលរដ្ឋតាមតម្លៃទីផ្សារដែលធ្វើឲ្យប្រជា ពលរដ្ឋទទួលយកបាន មិនមែនជាការដោះស្រាយតាមគោលនយោបាយដូចរដ្ឋាភិបាលសព្វថ្ងៃ នេះទេ ។ គណបក្ស សង្គ្រោះជាតិ គឺអភិវឌ្ឍន៏ចំណេញទាំងរដ្ឋ និងរាស្រ្ត រីឯបញ្ហាផ្សេងៗ​ទៀត​ក៏ដូចគ្នាផងដែរ ព្រោះថ្នាក់ដឹកនាំគណបក្ស សង្គ្រោះជាតិ គឺគិតគូរប្រជាពលរដ្ឋនិងប្រទេស ជាតិ​ជាធំ ។

អ្វីទាំងអស់នេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ ផ្ញើរក្តីសង្ឃឹមមកលើគណបក្ស សង្គ្រោះជាតិ តែមួយប៉ុណ្ណោះ ក្នុងនោះគណបក្ស សង្គ្រោះជាតិ គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុង​ការដឹកនាំនាវាកម្ពុជាដើម្បីឆ្ពស់នៅរកសុខ សុភមង្គល និងការរីកចំរើនពិតប្រាកដ ។
ការដឹកនាំប្រទេសកម្ពុជាជាង៣០កន្លងមកនេះ របស់គណបក្សប្រជាជន បានធ្វើឲ្យប្រទេសជាតិ​កាន់តែដុនដាបទៅៗ ក្នុងនោះការជំពាក់បំណុលបរទេសឡើងជុំទិស ប្រជាពលរដ្ឋក្រីក្រទៅៗ អ្នកមានអំណាចកាន់តែមានឡើងៗ ទឹកដីក៏បាត់បង់បន្តិចម្តងៗចូលទៅប្រទេសជិតខាង អន្តោប្រ វេសន៏យួនខុសច្បាប់ក៏កាន់តែហូរចូលមកច្រើនឡើងៗជារៀងរាល់ថ្ងៃ ព្រៃឈើត្រូវបានពួកគេបំ ផ្លាញស្នើតែវិនាសហិនហោច សម្បត្តិធនធានធម្មជាតិដ៏មានតម្លៃជាច្រើនទៀតត្រូវបានធ្លាក់ទៅ ក្នុងកណ្តាប់ដៃបរទេស តាមរយៈវប្បធម៌សម្បទានរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ។ ទាំងអស់ នេះហើយគឺជាអ្វីដែលអ្នកប្រជាធិបតេយ្យត្រូវតែសង្គ្រោះឲ្យបានទាន់ពេលវេលា បើទោះបីហួស មួយតំណាក់កាលទៅហើយក៏ដោយ តែយើងអាចកែច្នៃឲ្យមានភាពល្អប្រសើរឡើងវិញបាន ។ ដោយប្រជាពលរដ្ឋខ្មែរគ្រប់រូប ឈប់ចាញ់បោកយួន៧មករាតទៅទៀត ហើយចូលរួមជាមួយនិង គណបក្ស សង្គ្រោះជាតិ ព្រោះគណបក្ស សង្គ្រោះជាតិ មានលទ្ធភាពក្នុងការដោះស្រាយបញ្ហា​នេះ ។ ដូច្នេះនៅឆ្នាំ២០១៣សូមប្រជាពលរដ្ឋខ្មែរបោះឆ្នោតជូនគណបក្ស សង្គ្រោះសង្គ្រោះជាតិ ហើយជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ នៅឆ្នាំ២០១៣នោះ មិនមែនតែជាជ័យជំនះរបស់ បក្សសង្គ្រោះជាតិ តែមួយនោះឡើយ គឺជាជ័យចំនះរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ។

លោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជា ពលរដ្ឋដែលជាអ្នកគាំទ្រលោកបានមានប្រសាសន៏ថា ជ័យជំនះរបស់គណបក្ស សង្គ្រោះជាតិ និងធ្វើការសង្គ្រោះទឹកដីដែលកំពុងតែបាត់បង់ដែលបរទេសឈ្លានពានបង្ខិតព្រំដែនលេបត្របាក់ ទឹកដីយើង ក្នុងនោះក៏និងសង្គ្រោះដីធ្លីស្រែចំការរបស់ប្រជាពលរដ្ឋ សង្គ្រោះព្រៃឈើ បឹងបួរ ស្ទឹង ទន្លេ​ រ៉ែ និងមច្ឆាជាតិ សង្គ្រោះប្រជាពលរដ្ឋឲ្យមានសិទ្ធិគ្រប់គ្រាន់ក្នុងការរស់នៅក្នុងសង្គម សង្គ្រោះ​ជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងតែដុនដាប ក្នុងការទទួលបានប្រាក់ចំណូលយ៉ាង តិចតួច ដែលមិនអាចបំពេញតាមតម្រូវការប្រចាំថ្ងៃបាន ។ ក្នុងនោះគណបក្ស សង្គ្រោះជាតិ ​ក៏​បាន​និងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ ចំពោះបង្ហាសុខភាពរបស់ប្រជាពលរដ្ឋ ព្រោះ​ថារដ្ឋាភិបាភិបាលដែលគ្រប់គ្រងអំណាចសព្វថ្ងៃមិនបានយកចិត្តទុកដាក់ចំពោះបង្ហាសុខភាព​របស់ប្រជាពលរដ្ឋឡើយ ពេលប្រជាពលរដ្ឋឈឺប្រសិនបើគ្មានប្រាក់ឲ្យទេព្យទេ​គឺដេករង​ចាំតែថ្ងៃ​ស្លាប់ប៉ុណ្ណោះ ដែលករណីនេះរដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស សង្គ្រោះជាតិ និង​ផ្តល់សេ​វា​ការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃនោះឡើ់យ គឺផ្តល់ជូនពលរដ្ឋទូទៅ ទាំងអ្នក​មាន និងអ្នកក្រ ដែលបញ្ហានេះគឺប្រទេសជាច្រើនធ្វើដោយទទួលបានភាពជោគជ័យ ទោះបី​ជា​ប្រទេសសៀម ដែលជាប្រទេសជិតខាងរបស់យើងក៏គេអាចធ្វើទៅរួចដោយរលូនផង​ដែរ រឿង​អ្វី​ដែលយើងធ្វើមិនបាននោះ ព្រោះខ្មែររបស់យើងមិនមែនអន់ជាងគេឯណា សូម្បីតែប្រទេសជិត​ខាង តែអ្នកកាន់អំណាចសព្វថ្ងៃនេះទេដែលអុនជាគេនោះលោកទទួលស្គាល់ ចំណែកខ្មែរឯ
ទៀត​គឺគេមិនអុននោះឡើយ ។

លោក សម រង្ស៊ី បន្តថា ដូច្នេះប្រសិនបើយើងទុកឲ្យមេដឹកនាំប្រទេសរបៀបនេះនៅបន្តទៀតមិន បាននោះទេ ដូរចេញទៅ ដើម្បីឲ្យខ្មែរអ្នកដែលមានសមត្ថភាពដូចជាគណបក្ស សង្គ្រោះជាតិ បូក រួមទាំងប្រជាពលរដ្ឋខ្មែរទូទៅ យើងចូលរួមទាំងអស់គ្នាក្នុងការអភិវឌ្ឍន៏ប្រទេសជាតិរបស់យើង ឲ្យបានល្អប្រសើរ ក្នុងនោះគណបក្ស សង្គ្រោះជាតិ ក៏មានគោលនយោបាយលើវិស័យអប់រំផង​ដែរ ដើម្បីពង្រឹងគុណភាពឲ្យមានភាពល្អប្រសើរជាងនេះ ដោយតំឡើងប្រាក់ខែជូនលោកគ្រូអ្នក គ្រូឲ្យពួកគាត់បានសមរម្យយ៉ាងតិចមួយលានរៀលក្នុងមួយខែ សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រ​ចាំ​ថ្ងៃ ហើយក៏បានផ្តល់លទ្ធភាពខ្ពស់ជួយជុំរុញឲ្យកូនខ្មែរបានសិក្សាមានចំណេះដឹងជ្រៅជ្រះ​គ្រប់​គ្នាផងដែរ រួមជាមួយនិងគោលនយោបាយប្រឈមជាច្រើនទៀតដែលគណបក្ស សង្គ្រោះ​ជាតិ ត្រូវតែសង្គ្រោះ និងដោះស្រាយឲ្យបានទាន់ពេលវេលា ។

ដូចនេះសូមប្រជាពលរដ្ឋខ្មែរគ្រប់រូបចូលរួមជាមួយនិងគណបក្ស សង្គ្រោះជាតិ ដើម្បីឲ្យគណ​បក្សរបស់អ្នកប្រជាធិបតេយ្យមួយនេះ សង្គ្រោះអ្វីគ្រប់បែបយ៉ាងដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់គណបក្សកាន់អំណាចសព្វថ្ងៃ ឲ្យមានភាពល្អប្រសើរឡើងវិញ ដែលទាំងអស់នេះគឺជាអ្វី ដែលយើងគ្រប់គ្នាចង់បាន ៕    


No comments:

Post a Comment

yes