ព្រឹទ្ធសមាជិកសភា គង់ គាំ
ពេលវេលានៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ និងចូលមកដល់នៅឆ្នាំ២០១៣
ខាងមុខនេះហើយ ដែលជាឱកាសប្រជាពលរដ្ឋខ្មែរមិនចង់រស់នៅក្រោមការគ្រប់គ្រងរបស់គណ
បក្សកាន់អំណាចសព្វថ្ងៃ អាចធ្វើការផ្លាស់ប្តូររបៀបដឹកនាំប្រទេសបានហើយ ដើម្បីយើងទទួលយកអ្នកប្រជាធិបតេយ្យ
ស្រលាញ់ជាតិពិតប្រាកដ មកដឹកនាំប្រទេសជាតិរបស់យើង ។
រដ្ឋាភិបាលដែលគ្រប់គ្រងដោយគណបក្សប្រជាជនរបស់លោក ហ៊ុន សែន បានធ្វើបាបប្រជាពលរដ្ឋខ្លួនឯងគ្មានពេលស្រាកស្រាននោះឡើយ
មួយថ្ងៃៗឮសូរតែសម្លេងប្រជាពលរដ្ឋស្រែក ទ្រហូរយំ ហៅរកភាពយុត្តិធម៌ ពីការបាត់បង់ដីធ្លី
ផ្ទះសម្បែង របស់ខ្លួនដែលទទួលរងនូវការរំលោភយកពីសំណាក់មន្រ្តីមានអំណាច អ្នកមានលុយ
ឈ្មួញទុច្ចរឹត និងក្រុមហ៊ុនឯកជនដែលទទួលបានការសម្បទានពីរដ្ឋាភិបាលរបស់លោក ហ៊ុន
សែន សព្វថ្ងៃនេះ ។
ការសម្បទានរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ទៅឲ្យក្រុមហ៊ុនទុច្ចរឹតទាំងនោះ
គឺមានរយៈពេលរហូតដល់ទៅ៩៩ឆ្នាំ ដែលក្រុមហ៊ុនទាំងនោះបានរុករានទន្ទ្រានកាប់បំផ្លាញព្រៃឈើសម្បត្តិធនធានធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាយ៉ាងវិនាសហិនហោច
ហើយក្រុមហ៊ុនទាំងនោះភាគច្រើនជាក្រុមហ៊ុនរបស់យួន ។ មួយវិញទៀតប្រសិនបើពួកគេ
ដាំដំណាំនៅលើដីដែលទទួលបានការសម្បទាន ជាពិសេសកៅស៊ូគឺក្រុមហ៊ុនយួនទាំងនេះ
បានយកកម្មកយួនមកធ្វើការ និងដាក់ជំនាញការរបស់គេដែលជាយួនទាំងអស់ ហើយទុកលទ្ធភាពឲ្យប្រជាពលរដ្ឋខ្មែរបានធ្វើគឺមានចំនួនតិចតួចបំផុត
។ ដូចនេះហើយប្រជាពលរដ្ឋខ្មែរគ្មានលទ្ធភាពណាអាចងើបរួចពីភាពក្រីក្របាននោះទេ គឺមានតែជនជាតិយួនទៅវិញ
ដែលនេះអាចចាត់ទុកថា ជានយោបាយរបស់យួនហាណូយ និងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន
គឺគេធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែររស់នៅពីបាកជាងស្លាប់ទៅទៀតដូចជាគំរូនៅកម្ពុជាក្រោមស្រាប់
។ រដ្ឋអំណាចយួនគឺបានធ្វើបាបប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោមគ្មានពេលល្ហែរ
រំលោភបំពាន និងបំបិទសិទ្ធគ្រប់បែបយ៉ាង ហើយរដ្ឋាភិបាលក្រុងភ្នំពេញរបស់លោក ហ៊ុន
សែន ធ្វើព្រងើយកន្តើយមិនខ្វល់ពីអ្វីទាំងអស់ ដោយធ្វើយ៉ាងណាឲ្យតែតំណែង
និងអំណាចរបស់ខ្លួនបាននៅគង់វង្ស មិនហ៊ានប្រឆាំងយួនឡើយព្រោះតំណែងនិងអំណាចរបស់ពួកគេបានមកដល់សព្វថ្ងៃនេះ
ដោយសារយួនជាអ្នកលើកបន្តុប ។
ទាំងអស់នេះ គឺជាក្តីកង្វល់ធំបំផុតរបស់គណបក្ស សង្គ្រោះជាតិ ព្រោះសព្វថ្ងៃយួនអន្តោប្រវេសន៏
បានចូលមករស់នៅលើទឹកដីកម្ពុជាយើងកាន់តែច្រើនឡើងៗ ដែលមិនធ្លាប់មានទេពីមុនមក ។
ហើយក្តីបារម្ភបន្ទាប់របស់គណបក្ស សង្គ្រោះជាតិ គឺក្រុមហ៊ុនយួនដែលទទួលបានការវិនិយោគ
និងសម្បទានពីរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចំនួន៩៩ឆ្នាំតើយើងអាចជឿបានទេថា នៅពេលដែលចប់អាណត្តិនោះ
ពួកគេទាំងនេះនិងរើចេញពីទឹកដីកម្ពុជាទៅរស់នៅស្រុកយួនវិញ ។
សូមជំរាបថា ប្រសិនបើបងប្អូនមិនចង់ឲ្យមានបញ្ហាទាំងអស់នេះបន្តទៀតនោះ ការបោះឆ្នោត
ជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៥ បានជិតមកដល់ហើយសូមបងប្អូនកុំនៅស្ទាក់ស្ទើរទៀតសូមចូលរួមជាមួយគណបក្ស
សង្គ្រោះជាតិ ឲ្យបានច្រើនឡើង និងនៅឆ្នាំ២០១៣បោះឆ្នោតជូន គណបក្ស សង្គ្រោះជាតិ
ដើម្បីឲ្យគណបក្ស សង្គ្រោះជាតិ សង្គ្រោះប្រទេសប្រទេសរបស់យើង និងបងប្អូនពីពួកពុករលួយ
និងបំផ្លាញជាតិ ហើយផ្តល់ការរស់នៅថ្មីជូនបងប្អូន និងប្រទេសជាតិរបស់យើង ។
រដ្ឋាភិបាលដែលដឹកនាំដោយគណបក្ស សង្គ្រោះជាតិ គ្មានទេការរំលោភសិទ្ធិរស់នៅរបស់ប្រជា
បលរដ្ឋ គ្មានទេការរំលោភបំពានដីធ្លីផ្ទះសម្បែងប្រជាពលរដ្ឋ
គ្មានទេការកាប់បំផ្លាញព្រៃឈើ គ្មានទេការបើកដៃឲ្យជនអន្តោប្រវេសន៏ហូរចូលដោយខុសច្បាប់
គ្មានទេការសម្បទានដីធ្លីទៅ ឲ្យក្រុមហ៊ុនឯកជនដែលធ្វើឲ្យប៉ះពាល់ដល់ដីធ្លីរបស់ប្រជាពលរដ្ឋនោះ
ហើយជ័យជំនះរបស់ គណបក្ស សង្គ្រោះជាតិ និងនាំមកនូវការបញ្ចុះតម្លៃទំនិញនៅលើទីផ្សារគ្រប់ប្រភេទជាពិសេស
ប្រេងសាំង ជីកសិកម្ម និងអគ្គីសនី ជូនប្រជាពលរដ្ឋ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅក្នុងភាពថ្លៃថ្នូរ
ព្រោះថ្នាក់ដឹកនាំរបស់គណបក្ស សង្គ្រោះជាតិ គឺជាអ្នកជំនាញខាងផ្នែកសេដ្ឋកិច្ច
និងធ្វើឲ្យប្រទេសកម្ពុជាមានភាពរីកចំរើនជឿនលឿនលើគ្រប់វិស័យ លើសពីអ្វីដែលគណបក្សកាន់អំណាចសព្វថ្ងៃរបស់លោក
ហ៊ុន សែន បានធ្វើទៅទៀត ។
សូមជំរាបជូនថា ប្រសិនបើការបោះឆ្នោតនៅឆ្នាំ២០១៣បងប្អូនបោះឆ្នោតជូនគណបក្ស
សង្គ្រោះជាតិ នោះយួននិងចុះ តែផ្ទុយទៅវិញប្រសិនបើបងប្អូនបោះឆ្នោតខុសដូចនៅពេលនេះ យួននិងកើនឡើងបន្ថែមទៀត
ដែលចុងបញ្ចប់យើងក្លាយទៅជាជនអន្តោប្រវេសន៏លើទឹកដីរបស់ខ្លួនទៅ វិញ ។
គួរជំរាបជូនផងដែរថា នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំទ្រ
គណបក្ស សង្គ្រោះជាតិ លោក គង់ គាំ បានមានប្រសាសន៏ថា អ្នកជំនាញអង្គការសហប្រជា ជាតិ
គេបានចុះមកប្រទេសកម្ពុជា ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងធ្វើជំរឿនគេបានរកឃើញថាដីធ្លីបច្ចុប្បន្នក្នុងប្រជាពលរដ្ឋខ្មែរ១០០នាក់
មានតែជាង១០នាក់ប៉ុណ្ណោះដែលមានដីជាង១ហិតា ហើយអ្នកដែលមានដីច្រើនជាង១ហិតាគឺមានតែឈ្មូញ
ឧកញ៉ា និងអ្នកមានអំណាច ជាមួយគ្នានោះខាងអង្គការសហប្រជាជាតិគេក៏បានរកឃើញទៀតផងដែរថា
ក្នុងប្រជាជនកម្ពុជា១០០នាក់ ដែលមានដីតិចជាង១ហិតា គឺមានជិត២០នាក់បានក្លាយទៅជាអ្នកមិនមានដីសោះទៅវិញ
។
លោក គង់ គាំ បានមានប្រសាសន៏ទៀតថា កាលពីឆ្នាំ១៩៩៣ ប្រជាពរដ្ឋខ្មែរធ្លាប់បានឈ្នះលើយួន
និងគណបក្សប្រជាជនរបស់លោក ហ៊ុន សែន ម្តងរួចមកហើយ សូមឲ្យស្មារតីប្រជាពលរដ្ឋខ្មែរអ្នកស្នេហាជាតិ
ស្រលាញ់លិទ្ធិប្រជាធិបតេយ្យក្រោកឡើងជាថ្មីម្តងទៀត នៅឆ្នាំ២០១៣ ដើម្បីឲ្យគណបក្ស សង្គ្រោះជាតិ
ស្រោចស្រង់ប្រទេសជាតិរបស់យើង ពីកណ្តាប់ដៃអ្នកកាន់អំណាច ផ្តាច់ការសព្វថ្ងៃ ដែលធ្វើបាបរាស្រ្តគ្មានពេលល្ហែរ
ហើយសូមបងប្អូនបងចាំថា រដ្ឋាភិបាលរបស់ គណបក្ស សង្គ្រោះជាតិ និងមិនចោលម្សៀត ហើយក៏មិនមែនមិនបានការដូចរដ្ឋាភិបាលដែលកាន់អំណាចសព្វថ្ងៃនេះឡើយ
ដែលធ្វើអ្វីដើម្បីតែផលប្រយោជន៏របស់ខ្លួន ទុកឲ្យរាស្រ្តលំបាក
វេទនាក្រីក្រងើបមុខមិនរួចនោះ ។
ដូច្នេះនៅឆ្នាំ២០១៣ត្រូវតែបោះឆ្នោតដូររដ្ឋាភិបាលដែលអសមត្ថភាពបែបនេះចេញ ហើយស្វាគមន៏នូវវត្តមានរដ្ឋាភិបាលថ្មីគឺរដ្ឋាភិបាលដែលកើតចេញពីគណបក្ស
សង្គ្រោះជាតិ វិញម្តងដែលជា រដ្ឋាភិបាលគិតគូរប្រជាពលរដ្ឋ និងប្រទេសជាតិជាធំនោះ ៕
No comments:
Post a Comment
yes