សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

ជូឡុង ស៊ូមូរ៉ា ៖ គ.ជ.ប នឹងត្រូវផ្លាស់ប្តូរយ៉ាងពិតប្រាកដមួយនៅពេលខាងមុខ ដែល នៅពេលនោះហើយគណបក្ស សង្គ្រោះជាតិ និងទទួលបានជ័យជំនះលើកាបោះឆ្នោត


ជារៀងរាល់ថ្ងៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលមានលោក អ៊ឹម សួស្តី ជាប្រធាន និង លោក ទេព នីថា ជាអគ្គលេខាធិការ គឺតែងតែទទួលរងនូវការរិះគន់ពីគ្រប់មជ្ឈដានថា គ..ប ពុំមានឯករាជ្យក្នុងការរៀបចំការបោះឆ្នោតនោះឡើយ ដោយមានភាពលំអៀង​ទៅរក​គណបក្សកាន់អំណាចសព្វថ្ងៃ ។

នៅបន្ទាប់ពីការការរិះគន់ថាស្ថាប័ន គ..ប មានភាពលំអៀងបែបនេះ ទាំងប្រជាពលរដ្ឋខ្មែរអ្នក ស្នេហាជាតិ សង្គមស៊ីវិលជាតិ និងអន្តរជាតិ រួមជាមួយនិងគណបក្សប្រឆាំងតែងតែទាមទារឲ្យ មានការផ្លាស់ប្តូរសមាសភាព គ..ប នេះចេញផងដែរ ព្រោះដោយសារតែពួកគេយល់ឃើញថា ប្រសិនបើនៅតែទុកសមាសភាព គ..ប ជាពិសេសក្បាលម៉ាស៊ីនស្ថាប័នរៀបចំការបោះឆ្នោត​ជាតិមួយនេះឲ្យនៅដដែល គឺការបោះឆ្នោតគ្មានន័យនោះឡើយ ដែលជាការបោះឆ្នោតមួយ​ដើម្បីបង្គ្រប់កិច្ចតែប៉ុណ្ណោះ ។


ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាដែលបានរៀបចំឡើងដោយកម្ពុជាខ្លួនឯងតាំងពីឆ្នាំ១៩៩៨
មក គឺបានធ្វើឲ្យប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតមិនពេញចិត្តចំពោះការបោះឆ្នោតគ្រប់អាណត្តិ ដោយពួកគេយល់ឃើញថា គ..ប បានធ្វើផ្ទុយទៅនិងឆន្ទៈរបស់ពួកគេ ដោយបានលួចបន្លំ​សន្លឹក​​ឆ្នោតដើម្បីបំប៉ោងសំឡេងឲ្យគណបក្សកាន់អំណាច តាមរយៈការមានឈ្មោះស្ទួន ឈ្មោះ​ខ្មោចនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត រួមជាមួយនិងការបើកដៃឲ្យជនអន្តោប្រវេសន៏យួន មាន​សិទ្ធិក្នុងការបោះឆ្នោតបង្កើតបំឡេងឲ្យគណបក្សប្រជាជនបន្ថែមពីលើអ្វីដែលពួកគេបានលួចបន្លំរួចមក ។

ជាមួយគ្នានោះដោយមើលឃើញចំពោះបញ្ហានេះ អន្តរជាតិក៏បានធ្វើការផ្តល់ជាអនុសាសន៏ដល់ ប្រមុខរដ្ឋាភិបាលខ្មែរផងដែរ ដោយស្នើសុំឲ្យមានការរៀបចំស្ថាប័ន គ..ប ថ្មីដើម្បីកុំឲ្យមានភាព លំអៀងបែបនេះ ហើយថ្មីៗនេះទៀតប្រេសិតពិសេសអង្គការសហប្រជាជាតិលោកបណ្ឌិតស៊ូប៊ែ​ឌី ក៏បានធ្វើជារបាយការណ៏ដែលស្តីអំពីភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោតនៅប្រទេសកម្ពុជា ផងដែរ ដែលទាំងអស់នេះបានស្តែងឡើងឲ្យឃើញថា​ គ..ប គឺជាស្ថាប័នមួយដែលពោពេញទៅ ដោយមិនប្រក្រតីយ៉ាងពិតប្រាកដ ដូចអ្វីដែលប្រជាពលរដ្ឋខ្មែរ មន្រ្តីអង្គការសង្គមស៊ីវិល និង​គណ​ប្រឆាំងបានលើកឡើងមែន ។

តែទោះជាយ៉ាងណារដ្ឋាភិបាលខ្មែរដែលកាន់អំណាចសព្វថ្ងៃ មិនបានយកអនុសាសន៏ និងការ​ស្នើសុំរបស់អន្តរជាតិ ធ្វើការពិចារណាដើម្បីរកដំណោះស្រាយក្នុងការកែលំអរស្ថាប័ន គ..ប ឲ្យ​មានភាពល្អប្រសើរនោះឡើយ តែបែជាចោទអន្តរជាតិថាធ្វើមិនត្រឹមត្រូវ និងបំភ្លៃការពិតទៅវិញ ។ ក្នុងនោះកាលពីពេលកន្លងទៅថ្មីៗគណបក្សប្រឆាំងក៏បានស្នើសុំជាថ្មីម្តងទៀតឲ្យរដ្ឋាភិបាល ធ្វើការផ្លាស់ប្តូរសមាសភាប គ..ប ផងដែរ តែការស្នើសុំរបស់គណបក្សប្រឆាំងគឺទទួលនូវភាព បរាជ័យដដែល ដោយគេបានលើកឡើងថា គេមិនបានរកឃើញថា គ..ប មានកំហុសអ្វីនោះ​ទេ ។

ការលើកឡើងរបស់ក្រសួងមហាផ្ទៃបែបនេះ ក៏ត្រូវបានគណបក្សប្រឆាំងលើកឡើងឆ្លើយតបទៅ វិញភ្លាមៗផងដែរថា ចុះការបាត់ឈ្មោះរបស់ប្រជាពលរដ្ឋជាងមួយលានប្រាំសែននាក់ក្នុងពីបញ្ជី ឈ្មោះអ្នកបោះឆ្នោតតើនោះជាអ្វី ដែល គ..ប មិនដែលយកចិត្តទុកដាក់ និងទទួលយកនូវកំ​ហុសរបស់ខ្លួនឡើយ ហើយការធ្វើឲ្យមានឈ្មោះស្ទួនដដែលជាដដែលនៅក្នុងបញ្ជីឈ្មោះអ្នក បោះឆ្នោតនឹងមិនមែនជាកំហុសរបស់ គ..ប ដែរឬមួយក៏យ៉ាងណា រួមជាមួយនិងការ​មាន​ឈ្មោះខ្មោចនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនោះ តើនេះជាអ្វី ក៏ដូចជាការបង្ករលក្ខណៈស្មុក​ស្មាញដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ទាំងនៅពេលចុះឈ្មោះ ពិនិត្យបញ្ជីឈ្មោះ និងនៅ ថ្ងៃបោះឆ្នោតនោះ ជាកំហុសរបស់អ្នកណា ? ។

ជុំវិញទៅនិងបញ្ហាខាងលើនេះលោកស្រី ជូឡុង ស៊ូមូរ៉ា តំណាងរាស្រ្តរបស់គណបក្ស សម រង្ស៊ី មណ្ឌលភ្នំពេញ នៅក្នុងពិធីចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណ​បក្ស សង្គ្រោះជាតិ នៅក្នុងខេត្តតាកែវកាលពីពេលកន្លងទៅថ្មីៗនេះលោកស្រីបានមានប្រសា​សន៏​ថា ស្ថានការនៅក្នុងប្រទេសកម្ពុជាមួយរយៈចុងក្រោយនេះ គឺនៅបន្ទាប់ពីគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស បានសម្រេចរួមបញ្ចូលគ្នាជាសំឡេងតែមួយ បានធ្វើឲ្យសន្ទុះនៃ ការគាំទ្រមកលើគណបក្សថ្មីរបស់អ្នកប្រជាធិបតេយ្យគឺគណបក្ស សង្គ្រោះជាតិ មានកម្លាំង​កាន់​តែច្រើនឡើងៗជារៀងរាល់ថ្ងៃ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្រៅប្រទេសផងដែរ ។ លោកស្រីបន្តថា កាលពីពេលកន្លងទៅនេះ ក្នុងដំណើរបំពេញបេសកកម្មការងាររបស់លោកស្រី ជាមួយនិងលោក សម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ នៅប្រទេសហ្វីលីពីន និងប្រទេស​ឥណ្ឌូនេស៊ី ដែលជាប្រទេសដែលជាសមាជិកនៃក្រុមអាស៊ាន ដូចជាប្រទេសកម្ពុជាយើងដែរ​នោះ លោកសម រង្ស៊ី បានជួបទាំងប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរ និងសមាជិកសភា-ព្រឹទ្ធស​ភា​ផងដែរ ដោយមានការទទួលរាក់ទាក់យ៉ាងកក់ក្តៅជាទីបំផុត ដែលក្នុងនោះប្រទេសទាំងពីរនេះ គឺគាំទ្រឲ្យមានការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា​នៅឆ្នាំ​២០​១៣ខាងមុខនេះផងដែរ ។

លោកស្រី ជូឡុង ស៊ូមូរ៉ា បានមានប្រសាសន៏ទៀតថា ដូច្នេះនេះជាឈ្នាន់មួយដែលយើងអាចពឹង ផ្អែកលើប្រទេសធំទាំងពីរនេះ ឲ្យគេដាក់សម្ពាធមកលើរដ្ឋាភិបាលខ្មែររបស់យើងដើម្បីរៀបចំការ បោះឆ្នោតដោយសុក្រឹត្តដែលប្រកបទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ ។ លោកស្រីស៊ូមូរ៉ា បន្តថា លោកស្រីតែងតែជួបជាមួយប្រជាពលរដ្ឋទូទៅ គឺពួកគាត់តែតែត្អូញត្អែអំពីភាពមិនប្រក្រតី និង ឧបសគ្គដែល គ..ប និងគណបក្សកាន់អំណាចបានបង្កើតឡើង គឺគេតែងតែលើកឡើងពីបញ្ហា លំបាក ចំពោះប្រជាពលរដ្ឋណាដែលមិនមែនជាសកម្មជនរបស់គេ គឺបង្ករបញ្ហាស្មុកស្មាញឥត ឈប់ឈរ ដើម្បីកុំឲ្យប្រជាពលរដ្ឋទាំងនោះអាចចុះឈ្មោះបាន ដែលនេះហើយគឺជាល្បិចរបស់ គ..ប និងគណបក្សប្រជាជនកាន់អំណាច ។

លោកស្រី ជូឡុង ស៊ូមូរ៉ា បន្តទៀតថា អ្វីទាំងអស់នេះហើយចាំបាច់ណាស់គឺត្រូវតែផ្លាស់ប្តូរ​សមាសភាព គ..ប និងក្បាលម៉ាស៊ីនរបស់ស្ថាប័នមួយនេះចេញតាំងពីថ្នាក់លើរហូតដល់ថ្នាក់ ក្រោម ដើម្បីឲ្យការបោះឆ្នោតប្រព្រឹត្តទៅប្រកបដោយភាពសេរីត្រឹមត្រូវ និងយុត្តិធម៌ ។ ជាមូយ គ្នានោះលោកស្រីមានសុទិដ្ឋិនិយមមួយកំរិតហើយ ដោយលោកស្រីបានមើលឃើញប្រទេសពីរ ធំៗនៅក្នុងតំបន់អាស៊ានដូចយើង គេបានគាំទ្រនូវសកម្មភាពនៃការទាមទារឲ្យមានការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជារបស់គណបក្ស សង្គ្រោះជាតិ ។

សូមជំរាបជូនផងដែរ ជាមួយគ្នានោះលោកស្រី ជូឡុង ស៊ូមូរ៉ា ក៏ធ្វើការអះអាងជំរាបជូនទៅកាន់ ប្រជាពលរដ្ឋដែលជាអ្នកគាំទ្រគណបក្ស សង្គ្រោះជាតិថា សូមបងប្អូនជាសង្ឃឹមចុះនៅពេល​បន្តិច​ទៀតនេះ ដាច់ខាត គ..ប នឹងត្រូវតែផ្លាស់ប្តូរដោយប្រាដកមួយជាក់ជាមិនខាន ហើយនៅ ពេលនោះប្រទេសកម្ពុជារបស់យើង និងមានការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយនៅពេលនោះផងដែរគណបក្ស សង្គ្រោះជាតិ និងឈ្នះលើការបោះឆ្នោតនេះជាក់ជាមិន​ខាននោះឡើយ ។

គួរជំរាបជូនផងដែរថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១២ស្អែកនេះ តំណាងរាស្រ្តគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ក៏និងមិនចូលរួមក្នុងការប្រជុំសម្រេចជ្រើសរើសសមាសភាព គ..ប នេះផងដែរ ព្រោះដោយហេតុថាសមាសភាពរបស់ គ..ប សម្រាប់អាណត្តិថ្មីនេះក៏ដូចជា អាណត្តិមុនៗ គឺមិនមានការផ្លាស់ប្តូរឡើយ ដោយហេតុនេះហើយគណបក្សទាំងពីរមិនអាច​ចូល​រួមសម្រេចសមាសភាព គ..ប បានឡើយ លើកលែងតែមានការផ្លាស់ប្តូរណាមួយយ៉ាង​ពិត​ប្រាកដតាមការស្នើសុំរបស់គណបក្សទាំងពីរ ៕

No comments:

Post a Comment

yes