សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

រថយន្ដ​ទំនើបៗ​ បន្ដកន្ទុយ​គ្នា​ដឹក​ហ្គាស​ចេញពី​ប្រទេស​ថៃ​ជា​ចំណូល​ក្រោម​តុ​របស់​ជំនាញ​គយ


   
​ប៉ោយប៉ែត ៖ នៅ​​​​រៀង​​​​រាល់​​​​ពេ​​​ល​​​​ព្រឹ​​​​ក​​​​ព្រ​​​​លឹ​​​​ម ម៉ោង ៧ និង​២០​នាទី​​​​​​ ប្រសិនបើ​លោកអ្នក​បានមក​ដល់​ទឹកដី​នៃ​ក្រុង​ប៉ោយប៉ែត លោកអ្នក​នឹង​បានឃើញ​រថយន្ដ​ទំនើបៗ រាប់រយ​គ្រឿង​បាន​តម្រង់​ជួរ​គ្នា ដើម្បី​ចូលទៅ​បូម​ឧស្ម័ន​ហ្គាស​ពី​ប្រទេស​ថៃ​យកមក​ចែកចាយ​នៅក្នុង​ប្រទេស​កម្ពុជា  ហើយ​បើតាម​ការមើលឃើញ​ជាក់ស្ដែង​នោះ គឺ​គ្រប់​រថយន្ដ​ដែល​ត្រូវបាន​ចូលទៅ​ប្រទេស​ថៃ​នោះ គឺជា​រថយន្ដ​បក្ខពួក​របស់​មន្ដ្រី មានអំណាច​ទាំងអស់ ចំណែក​ប្រជាពលរដ្ឋ​ដែល​គ្នា​បុណ្យស័ក្ដិ​គឺ​មិនអាច​រកស៊ី​បានទេ​។​
         ជាក់ស្ដែង​សព្វថ្ងៃនេះ មាន​រថយន្ដ​ទំនើបៗ ដូចជា ប្រភេទ ហាំ​ម័​រ លុច​ស៊ី​ស ៤៧០ និង វី​ហ្គូ ជាដើម ហើយ​ការដឹកជញ្ជូន​ហ្គាស​មិន​ត្រូវបាន​គេ​ធ្វើការ​ត្រូតពិនិត្យ​ឡើយ គឺ​ពួក​ឈ្មួញ​គេ​ដាក់​ម៉ូ​គ្នា ដោយ​គិត​ជា​លុយ​ខែ​អស់ហើយ​។ អ្នករកស៊ី​ដឹក​ហ្គាស​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ឲ្យ​ដឹងថា ការដឹក​ហ្គាស​ពី​ប្រទេស​ថៃ​មក​បូម​លក់​នៅ​ប៉ោយប៉ែត សព្វថ្ងៃនេះ គឺ​ទទួលបាន​ប្រាក់ចំណេញ​ខ្លាំងណាស់ ព្រោះថា បើ មិន ចំណេញ​ច្រើន​ទេ គេ​មិន​ចំណាយ​ប្រាក់​ទិញ​រថយន្ដ​ស៊េរី​ទំនើបៗ រាប់ម៉ឺន​ដុល្លារ​មក​ដឹក​ហ្គាស​នោះទេ។​

         ​គួរកត់សម្គាល់​ផងដែរ​ថា កន្លងមក​អតីត​មេ​គយ​ច្រកទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត លោក ជូ​ប អេ​ន បានដាក់ វិធានការ​ដ៏​តឹងរឹង​ម្ដង​រួចមកហើយ​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ ពោលគឺ​លោក​បានដាក់​បទបញ្ជា​ឱ្យ​ក្រុម គយ​ចល័ត​ដែល​ឈរជើង នៅត្រង់​គល់​ប្រាសាទ​កំពូល​បី​ប្រចាំការ​ចាំ​ត្រូតពិនិត្យ លើ​រថយន្ដ​ដែល​ដឹក​ហ្គាស​មក​ធ្វើ​អាជីវកម្ម  ក្នុងនោះ​បើ​រថយន្ដ​ប្រើ​ធុង​មួយ គឺ​មិន​ត្រូវបាន​ឃាត់​ទេ ប៉ុន្ដែ​បើ​រថយន្ដ ប្រើប្រាស់​ធុង​ច្រើន លើសពី​ចំនួន​ពីរ​ឡើងទៅ​ត្រូវតែ​ធ្វើការ​ផាកពិន័យ ដើម្បី​ចៀសវាង​ការបាត់បង់​ប្រាក់ចំណូល​រដ្ឋ។​
         ដោយឡែក​នាពេល​បច្ចុប្បន្ន​នេះ លោក​ប្រធាន​គយ​ចល័ត ដែល​ឈរជើង​នៅត្រង់​គល់​ប្រាសាទ ច្រកទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត មិនបាន​ធ្វើការ​ផាកពិន័យ​ឬ​ត្រួតពិនិត្យ​លើ​រថយន្ដ របស់​ក្រុម​ឈ្មួញ​ទាំង​នោះឡើយ គឺ​គេ​បើកភ្លើង​ខៀវ​ឱ្យ​ក្រុម​ឈ្មួញ​សំរុក​ក្បាល​គ្នា ទៅ​ដឹក​ហ្គាស​តាម​ច្រក​អន្ដរជាតិ​តែម្ដង​។ ទង្វើ​បែបនេះ នឹងធ្វើ​ឱ្យប្រាក់​ចំណូល​ព​ន្ធ​រដ្ឋ​ត្រូវ​បាត់បង់​មិនតិចជាង​រាប់ពាន់​ដុល្លារ​នោះទេ​ក្នុង​មួយថ្ងៃៗ លើ​ករណី​ដឹក ហ្គាស​គេចពន្ធ​នេះ គេ​សង្ឃឹមថា ថ្ងៃ​ខាងមុខនេះ លោក ផល្លី ប្រធាន​គយ​ចល័ត ដែល​ឈរជើង​ត្រង់ចំណុច​ត្រួតពិនិត្យ​ដ៏​សំខាន់​នឹងមិន​បន្ដ​ប្រមូល​លុយ​ក្រោម​តុ ទុក​ចែក​បក្ខពួក​ទៀត​ទេ។   
         ​ចំណែក​ប្រជាពលរដ្ឋ​បាន​លើកឡើងថា លោក ផល្លី ហាន​ជំរិត​តែ​កម្មករ​ទន់ខ្សោយ​ទេ ចំណែក ពួក​ឈ្មួញកណ្ដាល​វិញ​គឺ​គាត់​ទុក​ដើម្បី​បំរើឱ្យ​ផល​ប្រ​យេ​ជ​ន៏​ផ្ទាល់ខ្លួន​មិនមាន​វិធានការ​ឡើយ ជាក់ស្ដែង​ដូចជា​ករណី​រថយន្ដ​ដឹក​ហ្គាស​ជាដើម គេ​ទុក​ធ្វើជា​យន្ដការ​បម្រើឱ្យ​ផល​ប្រ​យោ​ជ​ន៏​ពួក​មន្ដ្រី​ពាក់ព័ន្ធ​តែប៉ុណ្ណោះ ។ ករណីនេះ​គេ​មិនដឹងថា​មេ​គយ​ច្រក​ប៉ោយប៉ែត​គិត​យ៉ាងណា​នោះទេ ឬមួយ​ក៏មាន​ជំពាក់ជំពិន​នឹង​បញ្ហា​ផលប្រយោជន៍​ទើប​មិន​នឹកនា​ទប់ស្កាត់​បញ្ហា​នេះ ដើម្បី​បង្កើន​ចំណូល​ថវិកាជាតិ​៕ 

No comments:

Post a Comment

yes