សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, October 12, 2012

ជំនួញ​ផ្តាច់មុខ​នាំចេញ​ខោអាវ​គីប​របស់លោក ប៉ោ សួន គប្បី​មានការ​ស៊ើបអង្កេត​ឡើងវិញ​


 ​កណ្តាល ​៖ ក្រុមហ៊ុន​មួយចំនួន​នៅតែ​មិន​សប្បាយចិត្ត​ចំពោះ​សកម្មភាព​របស់​ឈ្មួញ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ឈ្មោះ ប៉ោ សួន ដែល​គេ​ស្គាល់​ថា ជា​ប្រធាន​អង្គភាព គ្រប់គ្រង​ហានិភ័យ និង​ជា​ជំនួយការ​ផ្ទាល់​របស់លោក ប៉ែន សំអាត ដែលមាន​សិទ្ធិ​នាំចេញ​និង​ដឹកជញ្ជូន​ខោអាវ​គីប​ផ្តាច់មុខ តាមផ្លូវ​ជាតិ​លេខ​២១ ដោយ​ប្រើប្រាស់​រថយន្ដ​ធំៗ ក៏ដូចជា​កុងតឺន័រ​យកទៅ​ស្ដុក​ទុក នៅក្នុង​ឃ្លាំង​ដ៏​ធំ​មួយ នៅ​ទល់មុខ​វត្ដ​សំពៅ​មាស ភូមិ​លេខ​៨ សង្កាត់ សំពៅ​ពូន ស្រុក​កោះធំ ខេត្ដ​កណ្ដាល ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ជ្រៃ​ធំ ដោយ​មិនមាន​ការត្រួតពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។
         ​អ្នក​រត់ការ​មកពី​ក្រុមហ៊ុន​មួយចំនួន​ដែល បាន​សុំច្បាប់​ដល់​ក្រសួងពាណិជ្ជកម្ម​ហើយ​នោះ បែរជា​មិនមាន​សិទ្ធិ​នាំចេញ​ផលិតផល​របស់ខ្លួន​តា​ម​ច្រក​ជ្រៃ​ធំ​នោះទេ ចាប់តាំងពី​លោក ប៉ោ សួន បាន​បង្កើត​ទីតាំង​ស្ដុក​ខោអាវ​គីប​ផ្តាច់មុខ​មួយ​នេះ​។ បើតាម​មន្ត្រី​តូចតាច​ដែល​មិនបាន​ទទួលផល​ប្រយោជន៍​ពី​បញ្ហា​នេះ​បាន​ធ្លោយ​ឱ្យដឹងថា​ទីតាំង​ស្ដុក​ខោអាវ​គីប របស់លោក ប៉ោ សួន គ្មាន​ច្បាប់​អនុញ្ញាត ហើយ​អាចមាន​លួច​បង្កប់​ផងដែរ​នូវ កំណាត់​ដឹក​ចេញពី​រោងចក្រ​នានា ក៏ដូចជា​ផលិតផល​សម្រេច​ពី​រោងចក្រ​ដោយ​បង្កប់​ជាមួយ​ខោអាវ​គីប ដើម្បី​នាំចេញ​ទៅ​ប្រទេស​វៀតណាម ជ្រក​ក្រោម​ស្លាក​លើកលែង​ពន្ធ​នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ​ផងដែរ​។​

         ​លោក ប៉ោ សួន ហៅ ប្រុស ក្នុងនាម​ជាម​ន្ត្រី​គយ​ដ៏​មាន​ឥទ្ធិពល បានក្លាយ​ជា​ជើង​ខ្លាំង ក្នុង​ការចេញមុខ​ដឹកជញ្ជូន​ខោអាវ​គីប ចេញទៅ​ប្រទេស​វៀតណាម ដែល​គេ​ដឹងថា មាន​លួច​បង្កប់​កំណាត់ និង​ផលិតផល​សម្រេច​មួយចំនួន ហើយ​គ្មាន​ការបង់ពន្ធ​ត្រឹមត្រូវ​តាម​គោលការណ៍​របស់​រដ្ឋាភិបាល​ផងដែរ​។ មានន័យថា​សិទ្ធិអំណាច​របស់លោក ប៉ោ សួន អាច​រាំងខ្ទប់ ក្រុមហ៊ុន​មួយចំនួន​ដែលមាន​ច្បាប់​ពី​ក្រសួងពាណិជ្ជកម្ម​រួចហើយនោះ មិន​ឲ្យ​ធ្វើ​សកម្មភាព​នាំចេញ​ទំនិញ ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ជ្រៃ​ធំ​បានទេ​។ គេ​មិន​ច្បាស់​ទេ​ថា តើ​សិទ្ធិផ្តាច់មុខ​របស់លោក ប៉ោ សួន ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថ​វិ កា​ជាតិ​ក្នុង​កម្រិតណា​នោះទេ​ព្រោះ​ក្នុង​មួយថ្ងៃៗ​យ៉ាងហោចណាស់​គាត់​បាន​ដឹកជញ្ជូន​ទំនិញ មិន​ប្រក្រតី​២​ឬ​៣​រថយន្ត​ចេញចូល​ឃ្លាំង​របស់គាត់​នៅ​ទល់មុខ​វត្ដ​សំពៅ​មាស​។​
         ​អគ្គនាយក​គយ​និង​រដ្ឋាករ​បាន​សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទើបតែ បានរៀបចំ​ផ្សព្វផ្សាយ​ច្បាប់ និង​ទោសទណ្ឌ​ពាក់ព័ន្ធ​អំពើពុករលួយ​ឲ្យ​មន្ត្រី​គយ​គ្រប់​ជាន់ថ្នាក់​បាន​យល់ដឹង និង​ដកខ្លួន​ចេញពី​អំពើ​ល្មើសច្បាប់​ឲ្យ​បាន​ទាន់ពេលវេលា​។ ប៉ុន្តែ​មិន​សង្ឃឹមថា​លោក ប៉ោ សួន ដែល​កំពុងតែ​កាក់កប​ពីមុខ​ជំនួញ​នេះ​ព្រឺ​រោមជើង​នោះទេ ព្រោះ​គាត់​មាន​ខ្សែរ​ទុយោ​ធំ​ណាស់ ហើយ​ដើម្បី​រួមចំណែក​បង្កើន​ចំណូល​ថវិកាជាតិ លោក ឱម យ៉ិនទៀង គួរតែ​ចំណាយ​ពេលវេលា​ស៊ើបអង្កេត​ភាពមិនប្រក្រតី​ទាក់ទិន​នឹង​ជំនួញ​នាំចេញ​ខោអាវ​គីប​ផ្តាច់មុខ និង​ភាពមានបាន​របស់លោក ប៉ោ សួន ឲ្យ​ដឹង​ស​ខ្មៅ​ម្តង​៕

No comments:

Post a Comment

yes